ភាពយន្តបុរាណខ្មែរ ២ រឿងរបស់កម្ពុជាឈ្នះបានពានរង្វាន់ Golden Elephant Award នៅក្នុងពិធីបិទសប្ដាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង លើកទី៧ ដែលរៀបចំឡើងនៅទីក្រុង Qujing ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីម្សិលមិញនេះ។


ភាពយន្តខ្មែរ ២ រឿងដែលផលិតនៅក្នុងស្រុកត្រូវបានប្រកាសទទួលពានរង្វាន់ Golden Elephant Award ក្នុងពិធីបិទសប្ដាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង លើកទី៧ ក្រោមប្រធានបទ «ទស្សនៈអន្តរជាតិនៃភាពយន្តអំពីធម្មជាតិ និងមនុស្សជាតិ» ដែលធ្វើឡើងនៅទីក្រុង Qujing ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ។
ភាពយន្តខ្មែរទាំង ២ នោះរួមមានរឿង ប្រវត្តិស្នេហ៍នាងនាថ របស់ផលិតកម្ម LD Pictures និងរឿង ភូមិបុរាណ របស់ផលិតកម្ម Black Box។ គួរបញ្ជាក់ថា ភាពយន្តទាំង ២ នេះទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក និងមានអ្នកចូលទស្សនាយ៉ាងច្រើនក្នុងរោងកុនពេលចាក់បញ្ចាំង។







គួរឱ្យដឹងថា នៅក្នុងកម្មវិធី 7th Lancang-Mekong International Film Week និងពិធីចែកពានរង្វាន់ភាពយន្តឆ្នើម មានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Zhai Youlong អនុប្រធានគណៈកម្មាធិការឃោសនានៃបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន និងជាប្រធានរដ្ឋបាលភាពយន្តខេត្ត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំនៃខេត្តយូណាន ថ្នាក់ដឹកនាំទីក្រុង Qujing ព្រមទាំងអ្នកជំនាញក្នុងវិស័យភាពយន្ត ផលិតករ តារាសម្តែងពីបណ្តាប្រទេសក្នុងអនុតំបន់មេគង្គឡានឆាងជាច្រើនរូប៕
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

























Account
Security
Favourite Content