រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បើ​ទោះ​ជា​រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” របស់​ផលិតកម្ម LD បញ្ចប់​ការ​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏​ដោយ តែ​រឿង​ខ្មែរ​មួយ​នេះ បន្តមាន​កេរ្តិ៍ឈ្មោះ និង​ត្រូវ​បាន​អ្នក​ទស្សនា​កុន​សរសើរ​មិន​ដាច់​ពី​មាត់ រហូតទទួលបានពានរង្វាន់ផ្សេងៗ។

“ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” មិន​ត្រឹម​ល្បី​ក្នុង​ស្រុក​ឡើយ ពេលនេះ​ “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” ក៏​បាន​ជាប់​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ថ្មី​ៗ​នេះ​រឿង​ដែល​ផលិតកម្ម LD មួយនោះ ជាប់​ជា shortlisted សម្រាប់​ពាន​រង្វាន់ Golden Petrel នៅ​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី លើកទី២ ឆ្នាំ ២០២៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ាកាវ​នៅ​ខែ​ឧសភា ខាង​មុន​នេះ។

មហោស្រពភាពយន្តសិល្បៈអាស៊ីលើកទី២ ឆ្នាំ ២០២៦ គឺជា​ព្រឹត្តិការណ៍​សិល្បៈ​ភាពយន្ត​អន្តរជាតិ​មួយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុងម៉ាកាវ ប្រទេស​ចិន​នៅ​ខែ ៥ ឆ្នាំ ២០២៦។ មហោស្រពភាពយន្តនេះ គឺប្រមូលផ្តុំដោយភាពយន្តរបស់អាស៊ី ​ផ្តោតលើ​ការ​ផលិតភាពយន្តដោយឯករាជ្យ វប្បធម៌ មាន​តម្លៃ​សិល្បៈ​យូរ​អង្វែង និង​ភាព​ច្នៃ​ប្រតិដ្ឋ។

គួរ​បញ្ជាក់​ថា រឿង “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី” ផលិត​ចេញ​ពី​​ព្រឹត្តិការណ៍​ពិត​មួយ កាលពី​​ចុង​ឆ្នាំ ២០២១ បន្ទាប់ពី​មានហេតុការណ៍​ភ្លើង​​ឆេះ​ក្លឹប​ក្រោមដី​មួយ​កន្លែង​នៅ​ខេត្តសៀមរាប ហើយ​បាន​ចាក់​បញ្ចាំង​តាម​រោងកុន​នៅ​ថ្ងៃ ២០ ខែ​មីនា ឆ្នាំ ២០២៥។ គ្រា​នោះ មាន​ទស្សនិកជន​ច្រើន​កក់​សំបុត្រ​ដើម្បី​បាន​ទស្សនា “ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី”៕

រូបភាព៖ LD


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធ្លាប់តែត្រូវគេសើចចំអកព្រោះចង់ធ្វើតារាខេប៉ុប Ejae ឡើងទទួលពាន Oscar ដោយមោទកភាព

Ejae ឡើងទទួលពានរង្វាន់ទាំងទឹកភ្នែក ខណៈខ្សែភាពយន្តគំនូរជីវចល KPop Demon Hunters ដណ្តើមបានពានរង្វាន់ ខ្សែភាពយន្តគំនូរជីវចលឆ្នើម និង បទចម្រៀងដើមឆ្នើម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy

បេក្ខភាព The Next Level: Rapstar JayX ច្រៀងបទ «ស្រែ» ធ្វើឲ្យល្បីរន្ទឺគ្រប់ស្រទាប់មហាជន

បេក្ខភាព The Next Level: Rapstar JayX បាន​ឡើង​បកស្រាយ​បទ «ស្រែ/Rice Field» ពិតជា​មាន​ន័យ និង​ជា​ការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ។ កំលោះ​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​ឆក់​យក​បេះដូង​អ្នក​ទស្សនា ហើយ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ

ប្រធានសមាគមសិល្បករខ្មែរ ទទួលតំណែងជា អភិបាលកិត្តិយស នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ស្ត្រី​ខ្លាំង​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ! លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជា​ស្ត្រី​ខ្មែរដំបូង​ទី​១ ដែល​ទទួល​បាន​ការ​តែងតាំង​ជា «អភិបាល​កិត្តិយស» ក្នុង​ព្រឹត្តិការណ៍​មហោស្រពភាពយន្ត​អន្តរជាតិ CIFF ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ

ការបរិច្ចាគរបស់ RM ជួយឱ្យសិល្បៈគំនូរបុរាណរបស់កូរ៉េ ក្លាយជាឯកសារសម្រាប់ការអប់រំ និងស្រាវជ្រាវ

ក្រោមការបរិច្ចាគរបស់ RM អាចធ្វើឱ្យកាតាឡុកថ្មីមួយដែលជាប្រជុំនៃគំនូរបុរាណរបស់កូរ៉េចំនួន ២៤ ផ្ទាំង ដែលកំពុងតម្កល់ទុកក្នុងសារមន្ទីរ និងវិចិត្រសាលធំៗនៅក្រៅប្រទេសកូរ៉េខាងត្បូងបានបោះពុម្ពផ្សាយ

ទោះមានការតវ៉ាពីអ្នកគាំទ្រជុំវិញពិភពលោក! BELIFT LAB បញ្ជាក់ជំហរជាថ្មី Heeseung នឹងមិនវិលត្រឡប់ទៅ ENHYPEN វិញឡើយ

ផលិតកម្ម BELIFT LAB ដែលជាបុត្រសម្ព័ន្ធរបស់ HYBE បានចេញមុខបញ្ជាក់ជាផ្លូវការជាថ្មីកាលពីថ្ងៃទី១៥ ខែមីនា ថា Heeseung នឹងមិនវិលត្រឡប់មក

កម្ពុជាធ្វើបានហើយ! Sydney Marith ក្លាយជាម្ចាស់មកុដ Miss Planet International 2025

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ទីបំផុត Sydney Marith អាច​នាំ​ឲ្យ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ល្បី​ខ្ទរខ្ទារ ជាមួយ​តំណែង​ជា​ម្ចាស់​មកុដ Miss Planet International 2025 ដោយ​មាន​ការ​អបអរ​សាទរ​កង​រំពង នា​ពេល​ប្រកាស​លទ្ធផល​កាលពី​រាត្រី​ថ្ងៃ

ZEROBASEONE បញ្ចប់ការប្រគំតន្ត្រីចុងក្រោយទាំងទឹកភ្នែកក្នុងនាមជាក្រុមសមាជិក ៩ នាក់

ថ្មីៗនេះក្រុមចម្រៀងបុរស ZEROBASEONE (ZB1) បានបញ្ចប់ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដ៏អស្ចារ្យក្រោមចំណងជើងថា 'HERE AND NOW'

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *