សម្លៀកបំពាក់ប្រពៃណីសំពត់បត់ អាវប៉ាក់ដែលច្នៃពីកំណាត់សូត្រខ្មែរនៅតែជាទីពេញនិយមសម្រាប់សុភាពស្ត្រីនារដូវកាលអាពាហ៍ពិពាហ៍នេះ។ ក្នុងនោះដែរ ពណ៌កំពុងមានស្រលាញ់ចូលចិត្តខ្លាំងគឺបៃតងចាស់ មានតារាស្រីល្បីៗជាច្រើនចាប់អារម្មណ៍ ព្រមទាំងជ្រើសយកឈុតពណ៌នោះ មកកាត់សម្លៀកបំពាក់ ចូលក្នុងកម្មវិធី។

ពណ៌បៃតងចាស់នេះ ពេលច្នៃជាសម្លៀកបំពាក់ប្រពៃណីខ្មែរពិតជាស្រស់ស្អាត និងគួរជាទីគយគន់ សមរម្យ ពេលតារាស្រីល្បីៗដ៏ល្បីប៉ុន្មាននេះ ជ្រើសកាត់ដេរជាសំពត់បត់អាវហូល។ មិនតែប៉ុណ្ណោះមានការឌីហ្សាញបន្ថែមដោយភ្ជាប់ជាមួយសិល្បៈក្បូរក្បាច់បែបខ្មែរថែមទៀត។
ថ្មីៗនេះតារាស្រី ៣ រូប បានគ្រងឈុតពណ៌បៃតង ក្នុងសម្លៀកបំពាក់ប្រពៃណី ក្នុងនោះមានព្រះនាង នរោត្តម ជេនណា, តារាសម្ដែងស្រី សិទ្ធី នីកា ទី៣ គឺបវរកញ្ញាខ្មែរកាត់អាមេរិក Sydney Marith Miss Planet Cambodia 2025។
ជាក់ស្ដែងយើងអាចសង្កេតបានយ៉ាងច្បាស់នាពិពីមង្គលការគ្រួសារអភិជន និងខត្តិយៈត្រកូល ភ្ញៀវភាគច្រើនបានជ្រើសរើសម្លៀកបំពាក់ខ្មែរ ដែលកាត់ដេរពីហូល ផាមួងពណ៌បៃតង ព្រមទាំងគ្រឿងអលង្ការពណ៌ដែលជាពេជ្រ និងត្បូងមរកតក៏ស៊ីនឹងឈុតដែរ៕
ខាងក្រោមគឺតារាស្រីទាំង ៣ ដែលគ្រងឈុតអាវពាក់ សំពត់ហូលពណ៌បៃតង៖
១. ព្រះនាង នរោត្តម ជេនណា



២. សិទ្ធី នីកា



៣. Sydney Marith



រូបភាព៖ The ring wedding cambodia , Jenna Norodom, Sithy Nika,One Memory





















































Account
Security
Favourite Content