Han Eun-jung បង្ហាញអារម្មណ៍រំជួលចិត្តក្នុងថ្ងៃមង្គលរបស់ខ្លួន ខណៈមានសមាជិក T-ara រួមអបអរសាទរ

នៅថ្ងៃទី៣០​ ខែវិច្ឆិកានេះ Han Eun-jung បានរៀបការជាមួយនឹងអ្នកដឹកនាំរឿង Kim Byung Woo ហើយតារាស្រីវ័យ ៣៦ឆ្នាំរូបនេះក៏បានបង្ហាញអារម្មណ៍រំជួលចិត្ត នៅពេលដែលបកស្រាយចម្រៀងជាពិសេសនៅក្នុងថ្ងៃមង្គលរបស់ខ្លួន។

​នៅក្នុងកម្មវិធីបែបឯកជននេះ Han Eun-jung បានបកស្រាយចម្រៀងបទ “Meet Him Among Them” ដែលជាបទដើមរបស់ Lee Sun Hee ដោយនាងស្រាប់តែមានអារម្មណ៍រំជួលចិត្តនៅពេលដែលច្រៀងបានពាក់កណ្ដាលបទ។ យ៉ាងណាមិញ តារាស្រីនៅតែអាចសម្រួលអារម្មណ៍ និងច្រៀងបន្តរហូតដល់ចប់ មុននឹងចុះមកថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធី។

ជាក់ស្ដែងសារព័ត៌មាន Kbizoom បានយោងហេតុការណ៍នេះទៅនឹងកិច្ចសម្ភាសន៍មួយក្នុងគ្រាកន្លងមក ដោយគ្រានោះ Han Eun-jung បានរំឭកដល់អ្នកម្ដាយថា៖ “បន្ទាប់ពីម្តាយរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំក៏ដឹងខ្លួនថាខ្ញុំចង់កសាងគ្រួសារដ៏កក់ក្តៅ និងពេញដោយក្ដីស្រឡាញ់ ដូចអ្វីដែលម្ដាយខ្ញុំបានប្រគល់ឱ្យខ្ញុំ”។

ស្របពេលដែលបានស្វែងរកគូជីវិតឃើញហើយ តារាពហុជំនាញរូបនេះ ក៏បានរៀបរាប់ពីលោក Kim Byung Woo ដែលនាងសម្រេចចិត្តរៀបការជាមួយនេះថាជា បុរសម្នាក់ដែលយល់ និងគោរពការងាររបស់នាង លើសពីអ្នកដែលនាងធ្លាប់បានជួបកន្លងមក ខណៈលោកក៏តែងតែនៅក្បែរនាងនៅក្នុងគ្រាលំបាកផងដែរ។

នៅក្នុងថ្ងៃមង្គលនេះ សមាជិក T-ara ក៏បានមកចូលរួមអបអរសាទរដល់មិត្តរួមក្រុមដូចគ្នា។ ស្របពេលដែល Soyeon តែម្នាក់ប៉ុណ្ណោះដែលអវត្តមាន ព្រោះតែបច្ចុប្បន្ននេះ តារាស្រីរូបនេះបានផ្លាស់ប្ដូរទៅរស់នៅឯទីក្រុងឌូបៃ ក្រោយពីរៀបការជាមួយនឹងកីឡាករបាត់ទាត់ Cho Yu Min៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

Leave a Reply

Your email address will not be published.Required fields are marked *