[កំណត់ហេតុស្នេហ៍] ស្នេហ៍គ្រាដំបូងក្លាយជាស្នេហ៍ចុងក្រោយ ពិតជាមានមែនណា៎!

កាលពីមុន​ពេល​គេ​និយាយ​ថា «អ្នក​ជា​ស្នេហ៍​ដំបូង ហើយ​ក៏​ជា​ស្នេហ៍​ចុង​ក្រោយ​របស់​ខ្ញុំ» ខ្ញុំ​មិន​ដែល​ជឿ​សោះ​ឡើយ​ថា វា​អាច​មាន​ក្នុង​ជីវិត​ពិត…មាន​អារម្មណ៍​ថា ​វា​មាន​តែ​ក្នុង​រឿង​កុន​ស្នេហា​ដែល​អ្នក​និពន្ធ​តាក់តែង​ឡើង​តែ​ប៉ុណ្ណោះ។

រហូត​ដល់…បាន​ជួប​ខ្លួនឯង​​ផ្ទាល់ ទើប​ខ្ញុំ​ជឿ​ហើយ​ចង់​ប្រាប់​ដល់​គ្រប់​គ្នា​ថា វា​អាច​មាន​ពិតមែន!!! D ជា​មនុស្ស​ដំបូង​​ដែល​យក​បាន​បេះដូង​ខ្ញុំ​កាល​ពី​ថ្នាក់​វិទ្យាល័យ ហើយ​ថ្ងៃនេះ គេ​ក៏​ជា​មនុស្ស​ដដែល​អាច​ឱ្យ​ខ្ញុំ​ផ្ញើ​វាសនា និង​អនាគត​ជាមួយ។ ចាំ​បាន​ថា…កាល​នៅ​ថ្នាក់​ទី ១០ យើង​បាន​ស្គាល់​គ្នា​តាម FB ក្នុង​ឋានៈ​ជា​មិត្តភក្ដិ​ជជែក​អនឡាញ​ធម្មតា​ៗ ដោយ​ខ្ញុំ​នៅ​ភ្នំពេញ ហើយ​គេ​ជា​កូន​អ្នក​ខេត្ត។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ទាំងពីរ​នាក់​ស្គាល់​គ្នា​កាន់តែ​ច្បាស់ មាន​រឿង​អ្វី​ក៏​ប្រាប់​គ្នា​ឱ្យ​ដឹង ​មាន​បញ្ហា​អ្វី​ក៏​ពិភាក្សា​គ្នា ឆ្ងល់​មេរៀន​អ្វី​ក៏​ជួយ​បង្រៀន​គ្នា…ស្និទ្ធស្នាល​ដល់​ថ្នាក់​ពួកម៉ាក​ស្រី​ៗ​​ដែល​ដឹង​រឿង​របស់​យើង​នាំ​គ្នា​បង្អាប់​ថា សង្ស័យ​តែ​បន្តិច​ទៀត​ប្តូរ​ពី Internet friend មក​ជា Boyfriend ណាស់។

ក្រោយ​ពី​ឆាត​ជាមួយ​គ្នា​គ្រប់​ពេល​រាល់​ថ្ងៃ​ប្រហែល ១ ឆ្នាំ​ជាង D បាន​សារភាព​ស្រលាញ់​ខ្ញុំ​លើក​ទី​មួយ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់។ ទោះបី​ពេល​នោះ​​ខ្ញុំ​ដឹង​ថា ខ្លួនឯង​មាន​ចិត្ត​លើ​គេ​ដូចគ្នា​ក៏​ដោយ តែ​ខ្ញុំ​បាន​ឆ្លើយ​ថា «ចង់​មើល​ចិត្ត​គ្នា​ទៀត​សិន…ស្គាល់​គ្នា​យូរ​គ្រាន់​ពិត​មែន តែ​មិន​ទាន់​បាន​ជួប​មុខ​គ្នា​ម្តង​ផង ហើយ​ណា​មួយ​ជិត​ដល់​ឆ្នាំ​ប្រឡង​បាក់ឌុប​ផង»។

D ក៏​ព្រម​ចាំ…ព្រម​បន្ត​មើលថែ និង​បង្ហាញ​ក្តី​ព្រួយបារម្ភ ព្រម​ទាំង​ចិត្ត​ស្រលាញ់​ពី​ចម្ងាយ​ដូច​ដែល​គេ​បាន​សន្យា…រហូត​ដល់​ពេល​ប្រឡង​បាក់ឌុប​ចប់​សម័យ​ដូចគ្នា​រួច គេ​ក៏​ប្រាប់​ខ្ញុំ​ថា​ចង់​សុំ​ជួប​គ្នា​លើក​ទី​មួយ ពេល​គេ​មក​លេង​ភ្នំពេញ។

អារម្មណ៍​ពេល​នោះ ភ័យ​ផង​រំភើប​ផង តែ​ក៏​ទើសទាល់​ខ្លាំង​ដំបូង​ៗ ព្រោះ​ធ្លាប់​តែ​និយាយ​តាម​ទូរសព្ទ និង​ឆាត​កន្លង​មក…ប៉ុន្តែ​ខ្ញុំ​អាច​ដឹង​បាន​ថា ពេល​នៅ​ក្បែរ​គេ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ…នៅ​ជិត​គេ ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព…និយាយ​ជាមួយ​គេ ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល។

ទំនាក់ទំនង​ជា​គូស្នេហ៍​ក៏​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ទី​៣ នៃ​ការ​ស្គាល់​គ្នា…ហើយ​ដំណើរ​ជា​គូ​ជីវិត ក៏​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ទី​៦…ទោះបី​ខ្ញុំ​មិនមែន​ជា​មនុស្ស​ដំបូង​របស់ D តែ​ខ្ញុំ​នៅតែ​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ស្នេហ៍​ចុង​ក្រោយ ពិសេស​ជា​មនុស្ស​ដែល​គេ​កាន់ដៃ​ជា​ផ្លូវការ​​ទទួល​ពរជ័យ​ពី​មេបា​ទាំង​សងខាង។

ខ្ញុំ​ជឿ​ថា….ពួក​យើង​នៅ​ជាមួយ​គ្នា​បាន​យូរ​យ៉ាង​នេះ មិនមែន​មកពី​យើង​មាន​អ្វី​ដែល​ដូចគ្នា​ច្រើន​ឡើយ…តែ​យើង​មាន​ចំណុច​ដែល​អាច​បំពេញ​ចន្លោះ​គ្នា ទើប​ធ្វើឱ្យ​ស្នេហា​មួយ​​នេះ​អាច​រឹងមាំ និង​ឋិតឋេរ​រហូត​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន