ក្ដី​ស្រមៃ​ និង​គោលដៅ​អ្នក​គ្មាន​ថ្ងៃ​​សម្រេច​បាន​ឡើយ បើ​នៅ​តែ​ធ្វើ​រឿង ៥យ៉ាង​នេះ

ក្ដី​ស្រមៃ! មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ។ ប៉ុន្តែ​ដើម្បី​អាច​សម្រេច​ក្ដី​ស្រមៃ​មួយ​បាន​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ បើ​សិន​ជា​ក្ដី​ស្រមៃ​ងាយ​ស្រួល​នឹង​សម្រេច​នោះ​យើង​គ្រប់​គ្នា​ប្រហែល​ជា​ក្លាយ​ជា​មហាសេដ្ឋី ឬ​អ្នក​វិទ្យា​សាស្ត្រ​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ​យើង​ក្រឡេក​មក​មើល​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​ឈោង​ចាប់​ក្ដី​ស្រមៃ​អ្នក​បាន។

រង់​ចាំ​ទាល់​តែ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​រួច​រាល់

ប្រសិន​បើ​អ្នក​ឲ្យ​ពេល​ខ្លួនឯង​ពីរ​ថ្ងៃ​ក្នុង​ការ​បោស​ផ្ទះ​អ្នក​ប្រាកដ​ជា​ប្រើ​ពេល​ពីរ​ថ្ងៃ តែ​បើ​អ្នក​ឲ្យ​ពេល​ខ្លួន​ឯង​ពីរ​ម៉ោង​ អ្នក​ប្រាកដ​ជា​ធ្វើ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ម៉ោង។ កុំ​រង់​ចាំ​រហូតដល់​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​រួចរាល់ ១០០​ភាគរយ​មុន​ពេល​កសាង​ក្តី​ស្រមៃ​អ្នក​ឲ្យ​ក្លាយ​ជា​ការ​ពិត​ព្រោះ​ថា​វា​ប្រើ​ពេល​យូរ​ណាស់។

ដំណោះស្រាយ៖ កែប្រែ​ការ​គិត​របស់​អ្នក​ និង​ព្យាយាម​អនុវត្ត​ដោយ​ការ​ចាប់​ផ្ដើម​ធ្វើ​វា​ភ្លាមៗ។

មើល​ឃើញ​កំហុស​ថា​ជា​បរាជ័យ

នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​រឿង​អ្វី​មួយ​តែង​តែ​មាន​កំហុស​កើត​ឡើង​ ​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។​ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​យល់​ថា​រាល់​កំហុស​ដែល​កើត​មាន​ឡើង​ជា​បរាជ័យ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​បោះបង់​គោលដៅ​របស់​ខ្លួន។

ដំណោះស្រាយ៖ ទទួល​ស្គាល់​ថា​វា​អាច​មាន​កំហុស​ និង​ភាព​រញ៉េរញ៉ៃ​ខ្លះ​នៅ​អំឡុង​ពេល​ធ្វើ។ ចៀសវាង​ការ​ប្ដូរ​គោលដៅ យល់​ល្អ​គួរ​យក​ពេល​ទៅ​រៀប​ចំ​ផែនការ​ថ្មី​ដើម្បី​សម្រេច​គោលដៅ​នោះ​ម្ដង​ទៀត។

ភ័យ​ខ្លាច​

ភាព​ភ័យ​ខ្លាច​គឺ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុផល​ធំ​ៗ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​យើង​មិន​ហ៊ាន​ធ្វើ​អ្វី​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ឬ​ឆាប់​បោះបង់​អ្វី​ដែល​ខ្លួន​ពិត​ជា​ចង់​បាន​ក្នុង​ជីវិត។ ​ភ័យខ្លាច​ក្នុង​ការ​បរាជ័យ ​ភ័យ​ខ្លាច​ការ​បដិសេធ ឬ​សូម្បី​តែ​ការ​ភ័យខ្លាច​ភាព​ជោគជ័យ។

ដំណោះស្រាយ​៖ សួរ​ខ្លួន​ឯង​ថា​ខ្ញុំ​ពិត​ជា​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មែន​ឬ? ហើយ​មើល​បរាជ័យ​គឺ​ជា​មេរៀន​ដែល​ជួយ​អ្នក​ទៅ​ថ្ងៃ​ក្រោម។

ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នកដទៃ

ពេល​ដែល​អ្នក​មើល​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដែល​កំពុង​ធ្វើ​រឿង​ដូច​អ្នក ទទួល​បាន​ជោគជ័យ ពេល​នោះ​អ្នក​នឹង​ចាប់​ផ្ដើម​​ប្រៀបធៀប​គេ​ជាមួយ​នឹង​ខ្លួន​ឯង​ដោយ​វាយ​តម្លៃ​ខ្លួន​ឯង​ថា​មិន​ទាន់​ល្អ​គ្រប់​ ថែមទាំង​មាន​ការ​សង្ស័យ​នឹង​សមត្ថភាព​ខ្លួន​ឯង។

ដំណោះស្រាយ៖ គួរ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ចំពោះ​គោលដៅ​ខ្លួន ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ខ្លួន និង​ជំនួស​ឲ្យ​ការ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ គួរ​តែ​ប្រៀបធៀប​ជា​មួយ​ខ្លួន​ឯង​កាល​ពី​ម្សិល​មិញ​ល្អ​ជាង។

គ្មាន​ផែនការ

មាន​គោលដៅ ឬ​ក្ដី​ស្រមៃ​តែ​គ្មាន​ផែនការ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ទៅ​បាន​ឆ្ងាយ​ឡើយ។ ឧបមា​ថា​អ្នក​មាន​គោលដៅ​ចង់​ទៅ​ខេត្ត​សៀមរាប ប៉ុន្តែ​អ្នក​មិន​ស្គាល់​ផ្លូវ​ហើយ​ព្រមទាំង​គ្មាន​ផែនទី​ទៀត​។ សាក​គិត​ទៅ​មើល​ថា​អ្នក​អាច​ទៅ​ដល់​ខេត្ត​ក្នុង​ក្ដី​ស្រមៃ​មួយ​នេះ​ទេ។

ដំណោះស្រាយ៖ អ្នក​គួរ​តែ​មាន​ផែនការ​ច្បាស់​លាស់​មួយ​ដែល​មាន​កំណត់​ពេល​វេលា​នឹង​វិធី​ច្បាស់លាស់។

ជា​រួម​មក​​គ្មាន​អ្វី​ដែល​អាច​សម្រេច​បាន​ដោយ​ងាយ​នោះ​ទេ​ក្នុង​លោក​នេះ បើ​សិន​ជា​បំណង​ប្រាថ្នា​របស់​លោក​អ្នក​មិន​ទាន់​បាន​សម្រេច ឬ​វា​មិន​ទាន់​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​សូម​កុំ​បោះ​បង់​។ បន្ត​ខិត​ខំ​ប្រឹងប្រែង និង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ថ្ងៃ​ណា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​នឹង​ចេញ​ជា​លទ្ធផល​មិន​ខាន​ដរាប​អ្នក​មិន​បោះ​បង់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ