[Diary អ្នកដើរ] មើលថ្ងៃលិចកន្លែងស្ងាត់​ តែចិត្តមិនស្ងប់ ពេលបានឃើញគេ

ឃើញសម្បូរមនុស្ស ពិសេសអ្នកសៀមរាបទៅមើលថ្ងៃលិចនៅភ្នំក្រោម ខ្ញុំចង់ស្គាល់ដែរ ហើយកាលពីប៉ុន្មានថ្ងៃមុន ក៏ទៅដល់បានសម្រេចជាមួយម៉ូតូ Scoopy សស៊េរី ២០១៩ ជាសម្លាញ់យល់ចិត្តខ្ញុំជាងគេ។

មុននឹងឡើងភ្នំ ខ្ញុំបានឈប់ទិញចំណីខ្លះៗទុកកំដរមាត់នៅជើងភ្នំ…សម្បូរអីញ៉ាំគ្រាន់បើដែរ ទាំងគ្រឿងសាច់ចង្កាក់អាំង ពងមាន់អាំង ពោតស្ងោរ ប្រហិតចៀន ភេសជ្ជៈត្រជាក់ក្តៅ។ល។ តែអ្វីដែលមិនគួររំលង គឺបង្គាស្រស់ៗពីទន្លេសាបយើងហ្នឹង! 

ត្រៀមស្បៀងរួចហើយ ខ្ញុំក៏ជិះឆ្វែលឡើងតាមផ្លូវដែលអ្នកភូមិបានប្រាប់យឺតៗ ព្រោះទេសភាពមើលទៅខាងទន្លេសាបពិតជាប្លែកភ្នែកណាស់! ទោះបីខែនេះ អត់មានទឹកច្រើន តែយើងអាចមើលឃើញវាលស្រែវាលស្មៅពណ៌ខៀវខ្ចី…ស្អាតម្យ៉ាងដែរ។

ប្រហែល១០នាទីក្រោយមក រាប់ទាំងពេលឈប់ថតរូបតាមផ្លូវ ខ្ញុំក៏បានឡើងដល់កន្លែងចតឡានម៉ូតូ​នៅក្នុង​បរិវេណវត្តភ្នំក្រោម។ វត្តនេះមើលទៅជាវត្តបែបបុរាណ ឈរថតរូបក៏បានប្លង់ស្អាតៗដែរ តែខ្ញុំមិនសូវបានថតទេ ព្រោះអត់មានអ្នកថតឱ្យ។

តែអ្វីដែលមិនគួររំលង គឺការចូលអុជធូបសុំសេចក្តីសុខ និងបន់ស្រន់តាមចិត្តប្រាថ្នានៅកន្លែងលោកយាយជាអ្នកថែរក្សាទីនោះ។ រួចរាល់ហើយ ខ្ញុំក៏ប្រញាប់បន្តដំណើរ​ទៅមុខ ដើម្បីឱ្យទាន់ថ្ងៃលិច…

ប៉ុន្តែ…ពេលដើរដល់ប្រាសាទ ខ្ញុំក៏បានឮ​សំឡេងមនុស្សម្នាក់និយាយទូរស័ព្ទ ជាសំឡេងដែលធ្វើឱ្យបេះដូងខ្ញុំលោតញាប់គ្រប់ពេលដែលបានឮ។ ជាគេមែនទេ៎??? មិនបង្អង់យូរ ខ្ញុំធ្វើជាដើរឆ្វែលទៅម្ខាងទៀត ដើម្បីឱ្យប្រាកដក្នុងចិត្ត…ជាគេ!!! ក្រាស់បច្ចុប្បន្នរបស់ខ្ញុំ!

ក្នុងឈុតសាមញ្ញរបស់គេ ខោកីឡាខ្លីត្រឹមជង្គង់ពណ៌ខ្មៅ អាវយឺតលាតពណ៌ទឹកក្រូច ថែមមួកពណ៌សដែលគេពាក់ជាប្រចាំ​ ជាម៉ូតដែលខ្ញុំចូលចិត្តបំផុត។ ជានិស្ស័យ ឬចៃដន្យ? គេក៏ងាកឃើញខ្ញុំដែរ ជាវេលាដែលខ្សែភ្នែកយើងប្រសព្វគ្នា ហើយស្នាមញញឹមក៏លេចឡើងលើមុខយើងទាំង២នាក់ដោយស្វ័យប្រវត្តិ…បន្ទាប់មក យើងក៏ដើរបន្តទៅរកកន្លែងអង្គុយជាមួយគ្នា ព្រោះគេក៏មកតែម្នាក់ឯងដែរ។

ដល់កន្លែងដើរចុះទៅក្រោមតាមជំរាក់ភ្នំ គេក៏ដើរចុះនាំមុខ ដោយប្រាប់ថាចាំដើរតាមគេទៅ គេស្គាល់កន្លែងថតរូបស្អាត​ ដឹងតែអ៊ែមហ្មង! ក្នុងចិត្តខ្ញុំលួចគិតថា «ឱ្យតែ you ថតឱ្យ បែបណាក៏ស្អាតដែរ»។

គេនិយាយមិនខុសមែន…កន្លែងគេរើសហ្នឹង មានថ្មស្រួលអង្គុយ អមដោយដើមឈើតូចមួយ ហើយពេលលើកទូរស័ព្ទថតរូប ឃើញប្លង់ឡូយមែនទែន តែទេសភាពនៅក្រៅ​ស្អាតជាងរូបថតរាប់រយដងឯណោះ។

ខ្ញុំ «ឧស្សាហ៍មកហ្នឹងមែន? ដូចដឹង ហើយស្គាល់ច្រើនម៉េះ?»

គេ «មកញឹកតើ…ឱ្យតែទំនេរល្ងាចឡើង ហើយស្ត្រេសអី ជិះមកហ្នឹងមានអារម្មណ៍ថាហ្វេ្រស»

ខ្ញុំ «ហ្វេ្រសមែន!​ តែមកម្នាក់ឯង ពេលខ្លះអត់ឯកោហេ៎?»

គេ «អត់ផង! ទម្លាប់ហើយហ្នឹង…សម្រាប់ញ៉ុម វាជាពេលវេលាសម្រាប់ខ្លួនឯងអីចឹង បើមកមានគ្នា វាបែបផ្សេងពីហ្នឹង។ នោះ!​ ថ្ងៃចាប់ផ្តើមលិចហើយ ឈរត្រង់នេះមក ចាំថតរូបឱ្យ​ ស្អាតណាស់ណា៎…»

ផ្ទៃមេឃប្រែជាពណ៌ប្រដេញគ្នាបែបពណ៌មាសលាយទឹកក្រូច អមដោយទិដ្ឋភាពស្រស់ត្រកាលនៃវាលស្រែវាលស្រូវរបស់អ្នកភូមិ ពិតជាស្អាត ហើយើស្រស់ស្រាយ ដូចគេផុសមែន!

ភ្នែកខ្ញុំសម្លឹងមើលទេសភាពប្លែកភ្នែកនៅចំពោះមុខ ទាំងក្នុងចិត្តច្របួលច្របល់ ពេលអង្គុយនៅក្បែរគេ…មិនខ្វល់ថាគេគិតយ៉ាងណាទេ សុំត្រឹមមានពេលបែបនេះឱ្យច្រើនៗ…បានទេ៎?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ