រដ្ឋបាលក្រុងហាមដាច់ខាត ដុតផាវ លេងល្បែងស៊ីសង និងដង្ហែក្បួនសាសនាក្នុងថ្ងៃចូលឆ្នាំចិន

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន ​និង​វៀតណាម​ខាង​មុខ​នេះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ចេញ​សេចក្ដី​ប្រកាស​ហាម​មិន​ឱ្យ​មាន​សកម្មភាព​មួយ​ចំនួន​​ដាច់​ខាតមួយ​ចំនួន ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ ​សណ្ដាប់​ធ្នាប់ ​និង​របៀប​រៀបរយ​សាធារណៈ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិនចាប់ពីថ្ងៃទី ២៨ ដល់ ៣១ មករា ២០២៥ ខាង​មុខ​នេះ​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំ​​ហាម​មិន​ឱ្យ​មាន​សកម្មភាព​មួយ​ចំនួន​ដូច​ជា​៖​

ទី១ ៖ ហាម​ដាច់​ខាត​មិន​ឱ្យ​មាន​ការ​ដុត​ផាវ​ ឬ​កាំជ្រួច​ ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ

ទី២ ៖ ហាម​ដាច់​ខាត​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ

ទី៣ ៖ ហាម​មិន​ឱ្យ​មាន​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត

មិន​តែ​ប៉ុណ្ណោះ ​រដ្ឋបាលរាជធានី​ក៏​បាន​ណែនាំ​បន្ថែម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​គ្រោះ​អគ្គីភ័យ ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ។ មួយ​វិញ​ទៀត​ ការ​ដុត​ក្រដាស​សែន​ត្រូវ​ប្រើ​ធុង​ដែក​ ឬ​ឆ្នាំង​ដី​ ហាម​ដាច់​ខាត​ដុត​លើ​ចិញ្ចើម​ផ្លូវ​ ឬ​ទ្រូង​ផ្លូវ​សាធារណៈ។

បន្ថែម​ពី​នេះ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ផាវ​កាំជ្រួច ​និង​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ​និង​ដក​ហូត​វត្ថុ​ទាំង​អស់​នោះ​ប្រសិន​មាន​ការ​តាំង​លក់​នៅ​លើ​ទីផ្សារ​ និង​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។ សូម​អាន​លម្អិត​សេចក្ដី​ប្រកាសរបស់​រដ្ឋបាល​រាជធានីភ្នំពេញ៖

ជា​ចុង​ក្រោយ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សុំ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ និង​ប្រជាពលរដ្ឋ​ដើម្បី​ការ​អនុវត្ត​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ក្នុង​ករណី​មាន​ជន​ដែល​បំពាន​ឬ​ល្មើស​ការ​ណែនាំ​ខាង​លើ​នឹង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ជា​ធរមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *