បង្រៀន​កូន​​នូវ​រឿង​សាមញ្ញ​ទាំង ​៣ ​នេះ ពួកគេ​នឹង​រក​លុយ​បាន​ច្រើន​ពេល​ធំ​ឡើង

សាស្ត្រាចារ្យ Koichi Shimizu នៃសាកលវិទ្យាល័យ Osaka ប្រទេសជប៉ុន បានចែករំលែកថា ប្រសិនបើឪពុកម្តាយចិញ្ចឹមកូនបានល្អ នោះពួកគេនឹងអាចរកប្រាក់ចំណូលបានខ្ពស់ និងមិនមានភាពភ័យខ្លាចចាញ់ក្នុងការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុឡើយ។ អាស្រ័យហេតុនេះ លោកក៏បានចង្អុលបង្ហាញនូវជំនាញសាមញ្ញៗតែសំខាន់ចំនួន ៣ ដែលឪពុកម្តាយត្រូវបង្រៀនកូនរបស់ពួកគេឱ្យបានឆាប់ ដើម្បីជាអត្ថប្រយោជន៍ជាប់ខ្លួនពួកគេនៅពេលក្រោយ។

១. បង្រៀនកូនឱ្យចេះម្ចាស់ការខ្លួនឯង 

ប្រសិនបើកុមារអាចគ្រប់គ្រងខ្លួនឯងបាន ពួកគេនឹងអាចធ្វើការសម្រេចចិត្តសមស្រប និងដោះស្រាយបញ្ហាស្ត្រេសក្នុងជីវិតប្រចាំថ្ងៃតាមរបៀបដ៏ល្អបំផុតដើម្បីទទួលបានលទ្ធផលវិជ្ជមាន។

ឪពុកម្តាយគួរជួយកូនបង្កើតទម្លាប់ល្អ ចាប់ពីការស្លៀកពាក់ ហូបចុក ចូលគេង និងភ្ញាក់ពីគេងទាន់ពេល… ដើម្បីឱ្យពួកគេមានម្ចាស់ការលើខ្លួនឯងតាំងពីក្មេងទៅ។ សាស្ត្រាចារ្យ Shimizu ក៏បានចង្អុលបង្ហាញថា អាកប្បកិរិយា ការនិយាយ និងរបៀបដើររបស់ឪពុកម្តាយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយា ទម្លាប់របស់កូន។ ដូច្នេះ មាតាបិតា​គួរ​ធ្វើជា​គំរូល្អសម្រាប់កូនៗទាំងអាកប្បកិរិយា របៀបគ្រប់គ្រងកំហឹង និងការនិយាយស្ដី​។

២. បង្រៀនកូនឱ្យចេះសន្សំ

ការ​សន្សំ​គឺ​ជា​ទម្លាប់​សំខាន់​បំផុត​ក្នុង​ជីវិត។ ឪពុកម្តាយគួរតែចិញ្ចឹមកូនៗរបស់ពួកគេដោយទម្លាប់នៃការសន្សំ និងការដឹងគុណចំពោះលុយ ក៏ដូចជាកម្លាំងពលកម្មរបស់មនុស្សគ្រប់គ្នាតាំងពីតូចមក។ ដូច្នេះហើយ កូនៗនឹងជៀសផុតពីការចាយវាយខ្ជះខ្ជាយ សប្បាយហួស ខ្ជិលធ្វើការ និងទម្លាប់ដែលចង់តែទទួល តែមិនចង់ផ្តល់។

កុមារដែលមានទម្លាប់សន្សំប្រាក់នឹងដឹងពីរបៀបខិតខំប្រឹងប្រែង និងប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីធ្វើការ និងលះបង់ខ្លួនឯង។ មិនតែប៉ុណ្ណោះ ការ​សន្សំ​ក៏​ជួយឱ្យ​កុមារ​បង្កើន ស្មារតី​រឹងប៉ឹង​ដែល​មិន​ចុះចាញ់​ពេល​ជួប​នឹង​ការ​លំបាកផងដែរ។

៣. បង្រៀនកូនឱ្យចេះអត់ធ្មត់

សេដ្ឋវិទូ Gary Baker មានពាក្យមួយឃ្លាថា ទ្រព្យសម្បត្តិបង្រៀនមនុស្សឱ្យវិនិយោគពេលវេលា និងភាពអត់ធ្មត់។ ពោលគឺ ភាពក្រីក្រកើតចេញពីការមិនអត់ធ្មត់ ដែលធ្វើឱ្យមនុស្ស​មិន​មាន​ការ​តស៊ូ​គ្រប់គ្រាន់​ដើម្បីខំប្រឹងធ្វើការ រៀនសូត្រ ឬ​កែប្រែ​ខ្លួនឱ្យល្អប្រសើរ​ទេ។

នៅក្នុងក្រសែភ្នែកមនុស្សដែលគ្មានការអត់ធ្មត់ ពិភពលោកតែងតែភ្ជាប់ជាមួយនឹងពាក្យថា “បោះបង់” នៅពេលណាដែលវាត្រូវការពេលយូរជាងការរំពឹងទុក។ បាត់បង់ការអត់ធ្មត់ ពួកគេក៏បាត់បង់ឱកាសជាច្រើនក្នុងជីវិតផងដែរ។ ដូច្នេះហើយ បើចង់ឱ្យកូនៗរបស់អ្នកទទួលបានជោគជ័យនៅថ្ងៃអនាគត និងមានអាជីពមានស្ថេរភាព ឪពុកម្តាយគួរតែបង្ហាត់កូនឱ្យចេះអត់ធ្មត់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *