ខួបស្នេហា ៨ ឆ្នាំរបស់ គូម៉ា ត្រៀមទទួលកាដូរធំបំផុតក្នុងជីវិត

តារា​ចម្រៀង​សំឡេង​ស្រទន់ គូម៉ា ដែល​បាន​រៀប​មង្គលការ​ជាមួយ​តារា​សម្ដែង ម៉ៅ គឹមធីតា កាលពី​ឆ្នាំ​មុន ត្រៀម​ទទួល​សមាជិក​បន្ថែម​ក្នុង​គ្រួសារ។ ថ្មី​ៗ​នេះ​ដែរ​ម្ចាស់​បទ «បំណង​ចុងក្រោយ» បាន​អបអរ​ខួប​ស្នេហា ៨ ឆ្នាំ​ដែល​ខ្លួន និង​ភរិយា ម៉ៅ គីមធីតា បាន​ឆ្លងកាត់​មក​ជាមួយ​គ្នា យ៉ាង​ផ្អែមល្ហែម។

ថ្មី​ៗ​នេះ គូម៉ា បាន​បង្ហោះ​រូប សម្រាប់ ៨ ឆ្នាំ​ដែល​ចាប់ផ្ដើម​ស្រលាញ់ និង​ចាប់ដៃ​គ្នា​រៀបការ​សាង​គ្រួសារ​ដ៏​មាន​សុភមង្គល។ ម្ចាស់​បទ «សន្យា​បាន​ទេ គ្មាន​បង​កុំ​យំ» បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ថា “16.01.2017 ដល់16.01.2025 គឺ8ឆ្នាំ​ហើយ រីករាយ​ថ្ងៃ​កំណើត​ប្រពន្ធ​សម្លាញ់ បង​សូម​ជូនពរ​អូន និង​កូន​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត ជួប​តែ​សេចក្ដី​សុខ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង អរគុណ​ប្រពន្ធ​សម្លាញ់​ដែល​ចូលរួម​ដំណើរ​ក្នុង​ជីវិត​ជាមួយ​បង​តាំង​ពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ ហើយ​យើង​និង​បន្ត​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​បន្ត​ទៀត កាដូ​ដ៏​ធំ​បំផុត​សម្រាប់​ពួក​យើង​ពេល​នេះ គឺ​កូន​ប្រុស​យើង បាហ៊ូ ដែល​ត្រៀម​នឹង​សម្រាល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប្ដី​អរគុណ​ប្រពន្ធ​គ្រប់​យ៉ាង បង​ស្រលាញ់​អូន​ប្រពន្ធ​សម្លាញ់​”។

អ្នក​គាំទ្រ អបអរដល់​ស្វាមី​ភរិយា ប៊ុត ជំនោ ហៅ គូម៉ា និង ម៉ៅ គឹមធីតា ទោះ​ស្ងាត់​មួយ​រយៈ​ពី​វិស័យ​សិល្បៈ ប៉ុន្តែ​នៅតែ​ស្រស​ស្អាត​ដដែល។ គួរ​បញ្ជាក់​ថា គូម៉ា ដឹកដៃ​គូស្នេហ៍ ម៉ៅ គឹមធីតា ដែល​ជា​តារា​សម្ដែង រៀបការតាមប្រពៃណីខ្មែរ នាព្រឹកថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ។ អ្នក​ទាំង ២ បាន​ពុះពារ​ឧបសគ្គ ជាច្រើន​ទម្រាំ​បាន​រៀបការ​ពេញ​មុខ​មាត់ តាម​បែប​ប្រពៃណី។

ម៉ៅ គឹមធីតា ជាអតីតបេក្ខនារីពេជ្រកំពុងច្នៃ ឆ្នាំ ២០១៣ នៅ ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ផ្នែកដើរម៉ូដ និងជាប់ចំណាត់ថ្នាក់លេខមួយ។ ក្រោយ​ជាប់​ក្នុង​កម្មវិធី ធីតា បាន​សម្ដែង​រឿង​ ដើរបង្ហាញ​ម៉ូដ និង​ថត​ MV បទចម្រៀង​ជាច្រើន៕

រូបភាព៖ Pom Pom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *