តុលាការសម្រេចកាត់ទោសឱ្យ Areum អតីតសមាជិក T-ara ជាប់ពន្ធនាគាររយៈពេល ៨ខែ​

តារាចម្រៀងខេប៉ុប Areum ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ និងព្យួរទោសសរុប ២ឆ្នាំ លើរឿងក្ដីរំលោភបំពានកុមារ និងការបរិហារកេរ្តិ៍អតីតស្វាមី។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Chosun Biz សហគមន៍ផ្លូវច្បាប់បានរាយការណ៍នៅថ្ងៃទី១៧ ខែមករានេះថា តុលាការស្រុក Suwon បានបើកសវនាការកាត់ទោលលើតារាចម្រៀងដែលមានឈ្មោះពេញថា Lee Areum និងបានសម្រេចថា ជនល្មើសរូបនេះនឹងជាប់ពន្ធនាគាររយៈពេល៨ខែ ដោយមានការព្យួរទោសរយៈពេល ២ឆ្នាំ រួមគ្នានឹងការកំណត់ឱ្យនាងចូលរៀនថ្នាក់សិក្សាស្ដីពី​ការ​ការពារ​ការ​រំលោភ​បំពាន​លើ​កុមាររយៈពេល ៤០ម៉ោង។

តារាវ័យ៣១ឆ្នាំនេះ បានជាប់ទោសពីបទបំពានផ្លូវអារម្មណ៍របស់កូន តាមរយៈការប្រើប្រាស់ពាក្យប្រមាថអតីតស្វាមីនៅនឹងមុខកូន រួមគ្នានឹងការបង្ហាញជាសាធារណៈនូវឯកសារតុលាការនៅលើអ៊ីនធឺណិត ដែលនាំឱ្យមានការខូតខាតកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជាអតីតស្វាមី។

ចំពោះការចោទប្រកាន់ពីបទរំលោភបំពានលើកុមារ Areum បានសារភាពគ្រប់យ៉ាង ដែលសមនឹងទទួលបានការថ្កោលទោស។ ដោយឡែកចំពោះការចោទប្រកាន់ពីបទបរិហារកេរ្តិ៍វិញ នាងបានបកស្រាយថាខ្លួនគ្មានចេតនានោះទេ តែដោយសារការអះអាងរបស់នាងនៅមិនមានទម្ងន់គ្រប់គ្រាន់ ទើបតុលាការបានសម្រេចថា អំពើនេះជាការបង្ខូចកេរ្តិ៍ឈ្មោះដោយមានចេតនាណាមួយ។

ទន្ទឹមគ្នានេះ តុលាការក៏បានកាត់ក្ដីឱ្យម្ដាយរបស់ Areum ជាប់ទោសរយៈពេល ៤ខែ និងព្យួរទោសចំនួន ១ឆ្នាំផងដែរ ព្រោះគាត់មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់តែមួយនេះ ដោយបានធ្វេសប្រហែលទុកចៅឱ្យរស់នៅជាមួយនឹងបរិយាកាសនៃការប្រមាថនេះចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

គួរបញ្ជាក់ដែរថា កន្លងមកអតីតសមាជិកក្រុម T-ara រូបនេះធ្លាប់បានចោទប្រកាន់អតីតស្វាមីតាមរយៈបណ្ដាញទំនាក់ទំនងសង្គមថា ស្វាមីរូបនេះបានធ្វើបាបខ្លួន និងកូនៗក្រោយពីរៀបការរួច យ៉ាងណាមិញសមត្ថកិច្ចមិនបានរកឃើញភស្តុតាងណាមួយទាក់ទងនឹងពាក្យចោទប្រកាន់នេះឡើយ។ បន្ថែមពីនេះទៀត កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅ Areum ក៏បានប្រឈមមុខនឹងការចោទប្រកាន់ពីបទខ្ចីប្រាក់ និងមិនសងប្រាក់ប្រមាណ ៣៧លានវ៉ុន ឬ ២៥០០០ដុល្លារអាមេរិកពីអ្នកគាំទ្រ និងអ្នកស្គាល់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង-សម្ដែង អ្នកផលិតមាតិកាល្បីៗ ទទួលលិខិតសរសើរពីយូនីសេហ្វ លើការងារសង្គម

សិល្បករ​ សិល្បៈ​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​រូប​ទទួល​បាន​លិខិត​សរសើរ​ពី UNICEF Cambodia ក្រោយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុងទិវាកុមារពិភពលោកក្នុង​ខេត្ត​មណ្ឌលគិរី​​។

ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសេដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋា ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ

សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើ

ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា

អ្នកគាំទ្រត្រៀម! Taxi Driver រដូវកាលថ្មីគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥នេះ ជាមួយសាច់រឿងស៊ីជម្រៅជាងមុន

SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

លែងប្រើឈ្មោះចាស់ហើយ! សមាជិក NewJeans ត្រៀមចូលរួមការប្រគំតន្ត្រីធំលើកដំបូងដោយប្រើឈ្មោះថ្មីថា …

បន្ទាប់ពីមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារី NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ

ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​

ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុម

មើលត្រឹម Trailer ក៏ស្រៀវសាច់! ភាពយន្ត “Jurassic World” វគ្គថ្មីដែល Scarlett Johansson មកសម្ដែង

ក្រុមហ៊ុន Universal Picture ទើបតែបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់កំពូលភាពយន្តដាយណូស័រ “Jurassic World” វគ្គថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយវគ្គថ្មីនេះមានចំណងជើងថា “Jurassic World Rebirth”

ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *