កាន់ដៃឱ្យជាប់! បើមានមនុស្សស្រីណាប្រគល់ ៣ យ៉ាងនេះឱ្យអ្នកមានន័យថានាងស្រឡាញ់ខ្លាំងហើយ

ជាធម្មតាមុនពេលសម្រេចចិត្តមានស្នេហា មនុស្សស្រីច្រើនជាភាគីម្ខាងដែលរើសច្រើនបន្តិច និងគិតគូរយូរបន្តិច។ ប៉ុន្តែក្រោយមានស្នេហា មនុស្សស្រីក៏ច្រើនជាងអ្នកស្មោះជាងគេដោយត្រៀមខ្លួនជានិច្ចដើម្បីផ្ដល់នូវក្ដីស្រឡាញ់ទៅឱ្យអ្នកម្ខាងទៀត។ ដូច្នេះប្រសិនបើមនុស្សស្រីដែលអ្នកកំពុងស្រឡាញ់ហ៊ានផ្ដល់ ៣ យ៉ាងនេះទៅអ្នកមានន័យថានាងស្រឡាញ់អ្នកខ្លាំងហើយ៖

១. ពេលវេលា និងយុវវ័យរបស់នាង

មនុស្សគ្រប់រូបតែងតែចង់ចំណាយពេលវេលាយុវវ័យរបស់ខ្លួនរស់នៅឱ្យបានល្អ និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ជាពិសេសមនុស្សស្រី។ ប៉ុន្តែប្រសិនបើនាងសុខចិត្តលះបង់ពេលវេលា និងយុវវ័យរបស់នាងទៅឱ្យមនុស្សជាទីស្រឡាញ់មានន័យថានាងពិតជាដាក់ចិត្តស្រឡាញ់លើអ្នកខ្លាំងណាស់។ នាងតែងតែត្រៀមខ្លួនហើយជានិច្ចដើម្បីរួមដំណើរជាមួយអ្នក មិនថាអ្នកទៅទីណានោះទេ។

ទន្ទឹមនឹងនេះ ពេលដែលអ្នកត្រូវការនាងបំផុត នាងនឹងបង្ហាញខ្លួនចំពោះមុខអ្នកភ្លាមៗ។ ដូច្នេះបើបានជួបមនុស្សស្រីដែលហ៊ានលះបង់ពេលវេលារបស់នាងខ្លាំងបែបនេះ ត្រូវឱ្យតម្លៃ ថែរក្សា និងកាន់ដៃនាងឱ្យជាប់ព្រោះមនុស្សបែបនេះមិនងាយរកបានឡើយ។  

២. អាថ៌កំបាំងផ្ទាល់ខ្លួន

ជាក់ស្ដែងមនុស្សម្នាក់ៗតែងតែមានអាថ៌កំបាំងរៀងៗខ្លួន ហើយក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចចែករំលែកអាថ៌កំបាំងផ្ទាល់ខ្លួនជាមួយអ្នកដទៃនោះទេ។ ប៉ុន្តែប្រសិនបើនាងហ៊ានប្រាប់រឿងសម្ងាត់ខ្លួនឯងទៅកាន់តែអ្នក នោះគឺដោយសារនាងបានដាក់ទំនុកចិត្ត និងជឿជាក់ថាអ្នកជាមនុស្សម្នាក់ដែលអាចពឹងពាក់បាន ជាអ្នកស្ដាប់ដ៏ល្អ និងមិនខ្លាចថារឿងនោះនឹងត្រូវបែកធ្លាយឡើយ។ ចូរចងចាំថាប្រសិនបើរឿងដែលនាងប្រាប់នោះត្រូវបែកធ្លាយ អ្នកនឹងមិនអាចទាញយកទំនុកចិត្តពីនាងបានម្ដងទៀតឡើយ។

៣. ហ៊ានចែករំលែករឿងក្នុងចិត្តជាមួយអ្នក

ជាទូទៅមនុស្សស្រីតែងតែមិនចង់លាក់បាំងរឿងអ្វីពីគូស្នេហ៍របស់នាងឡើយ ប៉ុន្តែប្រសិនបើនាងចែករំលែកទៅ នាងអាចនឹងគិតខ្លួនជាមនុស្សរឿងច្រើន និងសាំញ៉ាំជាមិនខាន។ យ៉ាងណាមិញ បើនាងហ៊ានយករឿងខ្លួនចង់និយាយទៅប្រាប់អ្នកមិនថារឿងតូច ឬរឿងធំ នោះគឺជាសញ្ញាថានាងចាត់ទុកអ្នកជាមនុស្សម្នាក់ដែលនាងអាចផ្ញើជីវិតបាន និងជាទីប្រឹក្សាដ៏ល្អ។ ដូច្នេះពេលខ្លះបើនាងមានអារម្មណ៍មិនល្អ ហើយយំរៀបរាប់ប្រាប់អ្នក កុំធុញនាង ឬស្ដីបន្ទោសឱ្យនាងអី ព្រោះនាងគ្រាន់តែចង់ឱ្យអ្នកលួងលោម លើកចិត្ត និងផ្ដល់យោបល់ឱ្យនាងប៉ុណ្ណោះ។

បុរសៗណាដែលជួបនារីហ៊ានប្រគល់ ៣ យ៉ាងនេះទៅឱ្យអ្នក នោះមានន័យថានាងពិតជាដាក់ចិត្តស្រឡាញ់អ្នកខ្លាំងហើយ។ ដូច្នេះចូរថែរក្សានាងឱ្យបានល្អ ប្រសិនបើអ្នកធ្វើឱ្យខកចិត្តច្រើនដងពេក នាងមិនស្ទាក់ស្ទើរក្នុងការបែកផ្លួវពីអ្នកឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ