ត្រូវប៉ាន់តែរឿងកំប្លែង! សារាយ សក្ខណា បញ្ចេញស្នាដៃភាពយន្តថ្មី សើចផ្អើលរោងកុន

បើទោះបីជាថ្មីៗនេះ​តារាសម្តែងស្រី សារាយ សក្ខណា មិនមានស្នាដៃសិល្បៈថ្មីក្រាស់ក្រែលដូចជំនាន់នាងប្រឡូកសិល្បៈពេញទំហឹងក៏ពិតមែន តែនាងក៏នៅឆ្លៀតបញ្ចេញសមិទ្ធផលស្នាដៃសិល្បៈខ្លះៗតាមរយៈភាពយន្ត និងការលេចមុខចូលរួមក្នុងកម្មវិធីសិល្បៈផ្សេងៗអំឡុងពេលនាងរស់នៅស្រុកខ្មែរ។

តួយ៉ាងគ្រាន់តែបើកទំព័រឆ្នាំ ២០២៤ ភ្លាម អ្នកម៉ាក់កូន ២ រូបនេះ ទម្លាក់ស្នាដៃភាពយន្តថ្មីមួយភ្លែតជូនទស្សនិកជន ចំណងជើងថា «ស្រលាញ់បងល្អពេក» ជាវណ្ណកម្មស្នាដៃផលិតរបស់ LD Entertainment។ 

ក្នុងថ្ងៃសម្ពោធរឿងនេះ សក្ខណា ថា រឿង «ស្រលាញ់បងល្អពេក» ជាកាដូឆ្នាំថ្មីរបស់នាងជូនទៅប្រិយមិត្តអ្នកគាំទ្រទាំងអស់ ប៉ុន្តែនាងក៏នឹងមានស្នាដៃភាពយន្តបន្តបន្ទាប់ទៀតផងដែរ ដូចជារឿង «អប្សរាមហាអង្គរ» និងរឿងខ្នាតធំមួយទៀតដែលទើបបញ្ចប់ការថតកាលពីខែធ្នូកន្លងទៅ។

តារាសម្តែងរូបនេះបន្តថា សម្រាប់រឿងខ្នាតធំក្រោយ​ គឺនាងផ្លាស់ប្តូររសជាតិថ្មីបន្តិច គឺជារឿងបែបភ័យរន្ធត់ មិនដូចរឿង «ស្រលាញ់បងល្អពេក» ដែលកំពុងចាក់បញ្ចាំងនេះទេ ព្រោះរឿងនោះបង្ហាញពីមនោសញ្ចេតនាស្នេហាបែបកំលោះក្រមុំស្រុកស្រែ និងទេសភាពវាលស្រូវស្រុកស្រែដ៏ខៀវស្រងាត់ ស័ក្តិសមបំផុតសម្រាប់ចំណីចក្ខុទស្សនិកជននាដើមឆ្នាំថ្មីបែបនេះ។

តារាសម្តែងស្រីលេចធ្លោរូបនេះសង្ឃឹមថា ពុកម៉ែប្អូននឹងស្រលាញ់ចូលចិត្ត ហើយមកគាំទ្ររឿង «ស្រលាញ់បងល្អពេក» ឱ្យបានច្រើនកុះករ។ ជាពិសេសគឺមកទទួលយកភាពរីករាយ សំណើចក្អាកក្អាយពីសាច់រឿងកំប្លែងមួយនេះ។ នាងបង្ហើបថា គ្រាន់តែផលិតករទាក់ទងមក ហើយបានអានសាច់រឿងភ្លាមគឺនាងសប្បាយអរតែម្តង ដោយសារ​ប៉ះ​តួ​ប្រុស ជា សុវណ្ណនរាហ៍ , ឆាយ នីតា , ង៉ែត សុវណ្ណនីតា , B I G និងតារាល្បីៗជាច្រើនរូបទៀត ដែលសុទ្ធសឹងជាកំពូលកូរ មកចូលរួមសម្តែងក្នុងរឿងនេះរឹតតែធ្វើឱ្យអ្នកមើល​សើច​គាំងតែម្តង។

ដោយឡែក គម្រោងវិលទៅសហរដ្ឋអាមេរិកវិញពេលណានោះ គឺនៅពុំទាន់ដឹងនៅឡើយទេ ព្រោះអ្នកនាងបានដាក់កូនទាំងពីរឱ្យចូលរៀនសាលានៅខ្មែរហើយ ដូច្នេះចង់ឱ្យពួកគេបានរៀនសូត្រសិន។ ឆ្លៀតពេលនេះ អ្នកនាងក៏ទទួលធ្វើការងារសិល្បៈផ្សេងៗតាមដែលផលិតករ និងបណ្តាក្រុមហ៊ុនទាក់ទងមក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង