Han SoHee ទម្លាយពីជីវិតជូរចត់ កាលនៅរៀនគ្មានប្រាក់គ្រប់គ្រាន់រៀនបន្ដ

Han SoHee ជាតារាសម្ដែងកូរ៉េស្រីខាងត្បូងម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។ ទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ និងសម្រស់ស្រស់ស្អាតរបស់នាងពិតជាមានភាពលេចធ្លោខ្លាំង។ តែមុនឈានដល់ចំណុចដូចសព្វថ្ងៃ ជីវិតរបស់តារាស្រីរូបនេះគឺមិនងាយស្រួលឡើយ និងត្រូវពុះពារឧបសគ្គជាច្រើន។ ថ្មីៗ ដែរ​ នាងបានទម្លាយពីជីវិតរបស់នាងកាលនៅពីវ័យជំទង់ និងស្ទើរតែមិនបានចាប់យកអាជីពជាតារាសម្ដែង។

តារាស្រី Han SoHee បានបង្ហាញខ្លួនក្នុងវីដេអូរបស់ Channel Fullmoon ជាមួយតារសម្ដែងប្រុស Park SeoJoon ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន “Gyeongseong Creature”។ ក្នុងឱកាសនោះ នាងបានទម្លាយពីជីវិតរបស់នាងមុនក្លាយខ្លួនជាតារាសម្ដែង។ នាងបានលើកឡើងថា៖ នាងបានចេញធ្វើជាតារាសម្ដែងនៅអាយុ ២៥ ឆ្នាំ​ ដូច្នេះមុនក្លាយជាតារា នាងបានឆ្លងកាត់រឿងជាច្រើនកំឡុងពេលនាងនៅវ័យជំទង់ បើទោះនោះជាពេលវេលាលំបាក តែវាក៏ជាការចងចាំ និងបទពិសោធន៍ល្អបំផុតសម្រាប់ជីវិតនាង។ នាងបានធ្វើការក្រៅម៉ោង ផ្ដោតលើការសិក្សា និងចំណាយពេលជាច្រើនជាមួយមិត្ដរបស់នាង។

នាងបានបន្ដថា៖ នាងស្ទើរតែចេញទៅរៀនបន្ដនៅឯប្រទេស បារាំងទៅហើយ ប៉ុន្ដែនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅ។ នាងត្រូវបានសាកលវិទ្យាល័យមួយក្នុងប្រទេស បារាំង ទទួលការដាក់ពាក្យសិក្សារបស់នាង។ ប៉ុន្ដែនាងត្រូវការប្រាក់ជិត ៥ ម៉ឺនដុល្លារក្នុងគណនីធនាគាររបស់នាងសម្រាប់ទទួលបាន Visa។

តារាស្រី Han SoHee បានលើកឡើងថា៖ នាងជាក្មេងស្រីសាមញ្ញធម្មតា និងធំធាត់ក្នុងគ្រួសារមិនសូវធូរធារ ព្រមទាំងជំពាក់បំណុលផង មិនប្លែកទេដែលនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទៅបន្ដការសិក្សា។ នាងព្យាយាមធ្វើការក្រៅម៉ោងជាច្រើនកន្លែងដើម្បីមានឱកាសទៅរៀនបន្ដ ជាលទ្ធផល បើទោះជានាងខិតខំធ្វើការទាំងថ្ងៃ ទាំងយប់មិនសម្រាកក៏នាងអាចរកបានប្រាក់តែជាង ១ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រោយមក នាងមានឱកាសបានធ្វើជាតារាម៉ូឌែល និងអាចរកប្រាក់ចំណូល ២ ០០០ ដុល្លារអាមេរិក ត្រឹមរយៈពេល ២ ម៉ោង។ ក្រោយមកនាងចាប់ផ្ដើម​ផ្ដោតលើការងារម៉ូឌែលដើម្បីអាចរកប្រាក់ទៅរៀនបន្ដ តែម្ចាស់ក្រុមហ៊ុនដែលនាងចុះកុងត្រាបានបញ្ចុះបញ្ចូលឲ្យនាងសាកល្បងចូលសម្ដែង ការខិតខំប្រឹងប្រែងរបស់នាងក៏ធ្វើឲ្យនាងក្លាយជាតារាសម្ដែងវិញ និងមិនបានទៅរៀនបន្ដនៅប្រទេស បារាំង។ ជីវិតជាតារាសម្ដែងរបស់នាងក៏បានចាប់ផ្ដើមពីពេលនោះមក។

គួរបញ្ជាក់ថា តារាសម្ដែងស្រី Han SoHee ចាប់ផ្ដើមទទួលការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនក្នុងរឿងភាគ The World Of the Married ក្នុងឆ្នាំ ២០២០ ជាបន្ដបន្ទាប់នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Nevertheless, My Name, Sountrack #1 និង Gyeongseong Creature ជាដើម។ ក្រឡេកមកមើលតម្លៃខ្លួនរបស់នាងវិញ គឺច្រើនជាង ២ ម៉ឺនដុល្លារអាមេរិកក្នុង ១ ភាគ ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ