ក្រោយចំណាយពេលស្រលាញ់មើលចិត្តគ្នាជាច្រើនឆ្នាំ អ្នកមេម៉ាយក្តៅស្រួយ ភិន សុដាលីស សម្រេចចិត្តដឹកដៃគូស្នេហ៍របស់នាងរៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ អនាគតកូនកំលោះរបស់ សុដាលីស មានឈ្មោះថា ហ៊ីន លាងហេង ហៅ Jin ជាកំលោះសង្ហាដែលគេតែងឃើញនៅជាប់ស្អិតគ្រប់ពេលនាងទៅណាមកណា សូម្បីដំណើរកម្សាន្តនៅក្នុង និងក្រៅប្រទេសក៏បុរសសង្ហានេះតែងមានវត្តមានជានិច្ច។



ក្រឡេកមកមើលពិធីភ្ជាប់ពាក្យរបស់អ្នកម៉ាក់ Katherina និងគូស្នេហ៍វិញ គឺរៀបចំឡើងលក្ខណៈក្រុមគ្រួសារ ដោយមានការចូលរួមជាសក្ខីភាពពីឪពុកម្តាយទាំងសងខាង សាច់ញាតិ ព្រមទាំងមានអ្នកសិល្បៈមួយចំនួនបានចូលរួមផងដែរ។ ទោះពិធីភ្ជាប់ពាក្យមិនធំសម្បើមក៏ពិតមែន តែវាពិតជាមានសេចក្តីសុខ ដោយគេឃើញ សុដាលីស និងគូដណ្តឹង ញញឹមបិទមាត់មិនជិតនោះទេ ហើយមិត្តភ័ក្តសិល្បករជាច្រើនក៏បានចូលរួមអបអរសាទរដល់អ្នកទាំងពីរដែរ។





ពីពេលនេះទៅ តារាស្រីលេចធ្លោ ភិន សុដាលីស លែងមានងារជាស្រ្តីមេម៉ាយទៀតហើយ បន្ទាប់ពីនាងរកឃើញបុរសយល់ចិត្តម្នាក់ ដែលនឹងចូលមកក្នុងជីវិតនាង ដើម្បីបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា តារាសម្តែងរូបស្រស់ ភិន សុដាលីស និងគូដណ្តឹង គ្រោងនឹងរៀបចំពិធីមង្គលការនៅពេលពេលណានោះទេ មានតែរង់ចាំមើលទាំងអស់គ្នា!


















































Account
Security
Favourite Content