«អត់ទាន់លុបមុខ មុខខ្លាញ់កុំខ្វល់ សំខាន់កូនយើងគេងលក់សិន» មួយឃ្លារបស់តារាចម្រៀង Original Song មួយនេះពេញចិត្តហ្វេនៗតែម្តង ជាមួយវីដេអូច្រៀងបំពេកូនប្រុសសំណព្វចិត្ត ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងអង្រឹង។

ក្រោយរៀបអាពាហ៌ពិពាហ៌ ចេន តែងបង្ហាញភាពផ្អែមល្ហែម និងក្តីសុខនៅក្នុងគ្រួសារតូចមិនថាជាមួយភរិយា ឬកូនប្រុសបណ្តូលចិត្ត ដែលធ្វើឱ្យហ្វេនៗជាច្រើនមិនច្រណែនមិនបានពិតមែន។
តារាចម្រៀងប្រុសរូបនេះតែងបង្ហាញក្តីស្រលាញ់ជារឿយៗចំពោះគ្រួសារតូចរបស់លោក បើទោះបីជារូបលោកមានភាពមមាញឹកនៅក្នុងការងារច្រៀង និងសម្តែងក៏ដោយ លោកតែងឆ្លៀតពេលផ្តល់ក្តីសុខ និងស្នាមញញឹមដល់មនុស្សជាទីស្រលាញ់របស់លោកជានិច្ច។ ជាក់ស្តែង ព្រឹកមិញនេះលោកបានបញ្ចេញវីដេអូលេងហ្គីតាច្រៀងបំពេអូន ម៉ាវីន ដែលជាកូនប្រុសបណ្តូលចិត្តរបស់លោកឱ្យគេងយ៉ាងស្កប់ស្កល់ទាំងព្រឹកព្រលឹម ដោយភ្ជាប់ជាមួយ caption «អើងអើយចុះ អើងអើយឡើង ដេកលក់មួយសូន្យ សាកយកទៅប្រើទាំងអស់គ្នាបានផលលឿន»។



ចេន ម៉ាវីន ជាឈ្មោះកូនប្រុសបណ្តូលចិត្តរបស់តារាចម្រៀងមុខស្រស់ ចេន ហើយក៏ជាចំណងដៃអាពាហ៌ពិពាហ៌របស់លោក និងភរិយា បច្ចុប្បន្ន អូន វីន មានអាយុជាង ៧ខែ ហើយ ទាំងខ្យូត និងគួរឱ្យស្រលាញ់៕




















































Account
Security
Favourite Content