តិចច្រលំចាស់អត់អ្នកចាប់អារម្មណ៍! ៦ ចំណុចនេះធ្វើឲ្យមនុស្សប្រុសបាក់ស្រឹបលើមនុស្សស្រីអាយុច្រើន

មនុស្សមួយចំនួនចូលចិត្តនិយាយលេងបង្អាប់ថាមនុស្សស្រីអាយុចាស់មិនសូវមានអ្នកស្រឡាញ់ព្រោះ សម័យឥឡូវបុរសៗចូលចិត្តតែនារីមានវ័យក្មេងនិងគួរឲ្យស្រឡាញ់ប៉ុណ្ណោះ។ ជាពិសេសគិតថាមនុស្សស្រីចាស់ពិបាកលួងឆាប់ខឹងទើបគ្មានអ្នកយក តែតាមពិតក្នុងកែវភ្នែកបុរសភាគច្រើនមនុស្សស្រីដែលអាយុច្រើនគឺមានភាពទាក់ទាញខ្លាំងបំផុត។ តោះចង់ដឹងថាមានចំណុចអ្វីខ្លះអត់?

១. ភាពជឿជាក់

មនុស្សស្រីដែលមានវ័យរាងចាស់បន្ដិចភាគច្រើនពួកគេជាមនុស្សមានភាពជឿជាក់ខ្ពស់និងដឹងពីអ្វីដែលខ្លួនចង់បាន។ លើសពីនេះមិនសូវខ្វល់ពីសម្ដីមាត់ចាបមាត់ព្រាបដែលចូលចិត្តនិយាយរិះគន់ខុសរឿងនោះទេ។ ពួកគេផ្ដោតតែលើអ្វីដែលសំខាន់និងអ្វីដែលអាចឲ្យខ្លួនអភិវឌ្ឍទៅមុខបាន។

២. ការតុបតែងខ្លួន

អាចនិយាយបានថា ការតុបតែងខ្លួនគឺមិនឡូយឆាយពេកមិនសាមញ្ញពេកមើលទៅសមសួនតែម្ដងចូលចំណោមអ្នកដទៃ។ ពួកគេថែមទាំងដឹងថាពេលណាគួរតុបតែខ្លួនបែបណានិងធ្វើអ្វីចេះបត់បែនតាមកាលៈទេសៈមិនធ្វើឲ្យអ្នកក្បែរខ្លួនបាក់មុខទេ។

៣. ច្បាស់លាស់

ភាគច្រើនពួកគេគឺមានភាពច្បាស់លាស់លើរឿងទុកដាក់លុយកាក់និងសន្សំទុកធ្វើនេះធ្វើនោះជាដើម។ ថែមទាំងមានផែនការច្បាស់លាស់ថាទៅថ្ងៃមុនខ្លួនគួរធ្វើអ្វី។ បើបកទៅនិយាយរឿងទំនាក់ទំនងវិញពួកគេក៏មិនសូវជាប្រភេទមនុស្សដែលហក់លោតច្រើនដែរស្រឡាញ់មួយដឹងមួយនិងមិនសូវចេះរញ៉េរញ៉ៃ។

. មានភាពម្ចាស់ការ

អាយុកាន់តែចាស់ជួបរឿងនិងទទួលបទពិសោធបានកាន់តែច្រើន។ ហេតុនេះហើយពួកគេមានភាពម្ចាស់ការលើខ្លួនឯងច្រើនជាងមនុស្សស្រីវ័យក្មេង។ មិនសូវពឹងផ្អែកឬទោរទន់ខ្លាំងលើអ្នកដទៃនិងមានសមត្ថភាពដោះស្រាយបញ្ហានានាដែលកើតឡើងបានយ៉ាងរលូនទៀតផង។

៥. ស្នាមញញឹមដ៏ទន់ភ្លន់

ចំណុចនេះគឺបងប្រុសម្នាក់បានប្រាប់អេតមីនតែម្ដងថាមនុស្សស្រីដែលមានវ័យចាស់ទុំពេលញញឹមមកគឺស្រស់ស្អាតខ្លាំងមែនទែនទាំងកាយវិការនិងសម្ដីសម្ដៅនិយាយមកឡើងទន់ភ្លន់ទាក់ទាញ។ បើជាពេលដែលកំពុងយកចិត្តទុកដាក់ធ្វើអ្វីមួយទៀតឃើញហើយបាក់ស្រឹបតែម្ដង។

. មិនសូវរករឿងឈ្លោះ

មិនមែនថាស្រីដែលមានអាយុច្រើនមិនចេះខឹងនិងមិនចេះអន់ចិត្តនោះទេប៉ុន្ដែពួកគេដឹងខ្លួនថាបើរករឿងឈ្លោះនឹងកាន់តែល្អក់កករ។ ភាគច្រើនពួកគេជ្រើសរើសយកការនិយាយគ្នាបែបមនុស្សធំវិញដើម្បីស្វែងរកពីចំណុចឬសគល់បញ្ហាដោះស្រាយតែម្ដងកុំឲ្យសៅហ្មង។ មួយវិញទៀតមនុស្សស្រីដែលមានអាយុច្រើនក៏មិនសូវញិកញក់ដើម្បីទាមទារចំណាប់អារម្មណ៍ខ្លាំងនិងមិនចាំបាច់ឲ្យដៃគូរបស់ខ្លួនដាច់ខាតត្រូវតែកំដរខ្លួនពេញ ២៤ ម៉ោងដែរ ព្រោះពួកគេយល់ដឹងថាមនុស្សម្នាក់ៗសុទ្ធតែមានភាពឯកជន។

តែអេតមីនបញ្ជាក់បន្ដិចណាក៏មិនមែនមានន័យថាមនុស្សស្រីដែលមានវ័យក្មេងមិនល្អនិងគ្មានអ្នកស្រឡាញ់នោះទេត្រូវមើលលើអត្ដចរិតរបស់មនុស្សម្នាក់ៗបន្ថែមទៀត ដោយសារអ្នកខ្លះអាយុតិចប៉ុន្ដែក៏មានភាពចាស់ទុំមិនចាញ់មនុស្សដែលមានអាយុច្រើនដែរ៕  

 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន