ស្ងាត់ៗ ម៉ូនី វិជ្ជរ៉ា ហក់ចូលវិស័យចម្រៀងមួយទៀត ក្រោយ​សម្ដែង​តួឯក​ជា​ច្រើន​រឿង

ហ្វេនៗនិយមគាំទ្រភាពយន្តភាគខ្មែរលើកញ្ចក់ទូរទស្សន៍ ប្រាកដជាស្គាល់តារាសម្តែងស្រីរាងតូចច្រឡឹង មុខកំប្លង់ៗ កញ្ញា ម៉ូនី វិជ្ជរ៉ា បើទោះបីនាងទើបប្រឡូកវិស័យសិល្បៈទើបតែបានប៉ុន្មានឆ្នាំក៏ពិតមែន តែនាងមានសមត្ថភាព និងទេពកោសល្យ ស្រូបទាញបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល។

ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ​ ស្រីតូចច្រឡឹងរូបនេះ មានស្នាដៃរឿងភាគត្រៀមបញ្ចេញផ្ទួនគ្នា តួយ៉ាងពេលនេះ ស្នាដៃថ្មីមួយរបស់នាងចំណងជើង «លោកប្តី៣៦៥ថ្ងៃ» កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ខណៈរឿង រឿង «ជំពាប់សម្តីជំពាក់បេះដូង» ស្នាដៃរឿងភាគថ្មីមួយទៀតរបស់នាង ក៏កំពុងត្រៀមចាក់បញ្ចាំងដូចគ្នាដែរ។

រឹតតែគួរឱ្យភ្ញាក់ផ្អើល តារាសម្តែង ម៉ូនី វិជ្ជរ៉ា ថ្មីៗនេះស្រាប់តែលេចមុខឡើងច្រៀងលើឆាកតន្រ្តីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន កាលពីថ្ងៃទី១៦ កន្លងទៅ ដែលការឡើងច្រៀងនេះត្រូវគេដឹងថា ជាលើកទី១របស់តារាសម្តែងរូបនេះ​ ដែលបោះជំហានចូលវិស័យចម្រៀងមួយមុខទៀត បន្ថែមពីលើអាជីពសម្តែងដែលកញ្ញាកំពុងមមាញឹក។ គេឃើញកញ្ញាតែងខ្លួនយ៉ាងស្រស់ស្អាត និងបកស្រាយចម្រៀង៤បទយ៉ាងពិរោះរណ្តំចិត្ត។

ប្រាប់ឱ្យ AMS ដឹងថ្មីៗនេះ ម៉ូនី វិជ្ជរ៉ា ថា តាមពិតទៅកញ្ញាចូលចិត្តវិស័យចម្រៀងតាំងពីតូចម៉្លេះ មិនថានៅផ្ទះ ជិះឡានតាមផ្លូវទេ កញ្ញាតែងតែចម្រៀងលេងតាមបទចម្រៀងនានា។ ហើយការសម្រេចចូលច្រៀងនៅឆ្នាំ២០២២នេះ ដោយសារមានការជំរុញច្រើនពីមនុស្សជុំវិញខ្លួន ធ្វើឲ្យកញ្ញាក្លាហានចង់សាកល្បង ហើយក៏សង្ឃឹមថាអាចនឹងទទួលបានប្រជាប្រិយភាពផងដែរ។

សូមជម្រាបថា កញ្ញា ម៉ូនី វិជ្ជរ៉ា ទើបប្រឡូកវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែនាងក្តោបបានតំណែងតួឯករហូតដល់ ៤រឿង ដូចជារឿង «តួគេខ្ញុំសម្តែង» «មន្តស្នេហ៍ចៅស្រី» «លោកប្តី៣៦៥ថ្ងៃ» «ជំពាប់សម្តីជំពាក់បេះដូង» និងមួយរឿងទៀតដែលនាងសម្តែងជាតួអង្គសំខាន់មួយ គឺរឿង «រសជាតិអ្នកមាន»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន