ប្រយ័ត្នឱ្យមែនទែន! ជាពិសេសស្រីៗកុំបណ្ដោយរបស់មានតម្លៃត្រូវបាត់បង់ដោយសាររឿងទាំង ៣ នេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ជាការពិតការបាត់បង់របស់មានតម្លៃមិនមែនត្រឹមតែជាការលួច ប្លន់ ឬជោគជតាតែមួយមុខនោះទេ។ ពេលខ្លះការធ្វេសប្រហែសដោយមិនដឹងជាប្រយោលរបស់យើងក៏អាចជាមូលហេតុដែលបាត់បង់របស់មានតម្លៃក្នុងជីវិតបានដែរ។ ដូច្នេះចង់ដឹងថាតើការធ្វេសប្រហែសទាំងនោះមានអ្វីខ្លះ? មកតាមដានជាមួយ AMS ទាំងអស់គ្នា៖

១. ចិត្តសប្បុរស

មិនខុសនោះទេមនុស្សដែលមានចិត្តល្អតែងតែមានញាតិមិត្តជាច្រើនស្រឡាញ់ ចូលចិត្ត រាប់អានមិនដាច់ឡើយ។ ម្យ៉ាងវាក៏ជាគន្លឹះមួយដែលនាំឱ្យមានសុភមង្គលដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួនផងដែរ។ ប៉ុន្តែទង្វើល្អរបស់យើងគឺមិនអាចប្រើជាមួយមនុស្សគ្រប់គ្នាបាននោះទេ ពោលគឺមនុស្សមួយចំនួននឹងយកសន្ដានចិត្តរបស់យើងធ្វើជាឈ្នាន់ដើម្បីចាប់យកផលប្រយោជន៍ផ្ទាល់ខ្លួនជាមិនខាន។ ដូច្នេះមុនពេលប្រើទឹកចិត្តទៅកាន់អ្នកណាម្នាក់គួរតែពិចារណាឱ្យច្បាស់ បើពុំនោះយើងនឹងត្រូវបាត់បង់របស់មានតម្លៃណាមួយដោយសារការបន្លំពីមនុស្សមិនល្អជាមិនខាន។

២. ពាក្យសម្ដីផ្អែមល្ហែម

ច្បាស់ណាស់គ្មានមនុស្សណាម្នាក់ដែលចូលចិត្តស្ដាប់ពាក្យសម្ដីគ្រោតគ្រាត មិនទន់ភ្លន់ និងមិនកក់ក្ដៅនោះទេ។ ប៉ុន្តែក្នុងកាលៈទេសៈខ្លះយើងចាំបាច់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវពាក្យសម្ដីផ្អែមល្ហែមដែលគេប្រើដើម្បីលួងលោមយើង។ ពិតណាស់បើស្ដាប់ទៅពាក្យសម្ដីគាប់ត្រចៀកខ្លាំងរហូតអាចធ្វើឱ្យយើងបាត់បង់ម្ចាស់ការផងដែរ តែបង្កប់ទៅដោយចេតនាអាក្រក់តែម្ដង។ ដូច្នេះហើយមិនមែនរាល់ពាក្យសម្ដីផ្អែមល្ហែមសុទ្ធតែមានចេតនាល្អទាំងអស់នោះទេ។

៣. ទង្វើល្អ

ជាក់ស្ដែងមានមនុស្សមួយចំនួនបានសម្ដែងហាក់ធ្វើដូចជាចង់ជួយក្នុងពេលដែលយើងធ្លាក់ចូលស្ថានភាពពិបាកណាមួយ។ ប៉ុន្តែការពិតនៅពីក្រោយទង្វើនោះគឺការមើលឃើញផលប្រយោជន៍អ្វីម្យ៉ាងដែលគេអាចកេងចំណេញពីយើងទៅវិញនោះទេ។ ពួកគេមានជំនាញមែនទែនក្នុងការសម្ដែងដើម្បីទាក់ទាញចិត្តរបស់យើងឱ្យទោរទន់ទៅតាម វាក៏ជាឱកាសដ៏ល្អសម្រាប់គេក្នុងការលួចយករបស់មានតម្លៃណាមួយចេញពីយើងដែរ។ ដូច្នេះការទុកចិត្តលើទង្វើល្អរបស់មនុស្សណាម្នាក់មិនមែនជារឿងធ្វេសប្រហែសឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *