ទឹកចិត្តល្អណាស់! បុរសម្នាក់បើកសាលាបង្រៀនក្មេងក្រីក្រមិនយកប្រាក់ ហើយឱ្យអាហារ ព្រមទាំងផ្គត់ផ្គង់សម្ភារៈរៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បច្ចុប្បន្ន​មាន​ក្មេង​ទីទ័ល​ក្រ​ជា​ច្រើន​​កំពុង​ជួប​បញ្ហា​ខ្វះខាត ​​អ្នក​ខ្លះ​​ត្រូវ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ ​ក្មេង​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា ​​​អ្នក​ខ្លះ​​ទៀត​មិន​ធ្លាប់​សូម្បី​តែ​​ចូល​រៀន ​និង​ស្គាល់​ថា​អ្វី​ទៅ​ដែល​ហៅ​ថា​ សាលា​រៀន​។​ ការ​លំបាក​ទាំង​អស់​នេះ​ត្រូវ​បាន​មើល​រំលង ​ខណៈ​ពួកគេកំពុង​សម្លឹង​ និង​ដង្ហោយ​​រក​ជំនួយ​សប្បុរសធម៌​។​

នៅ​ក្នុង​ស្ថានភាព​ដ៏​សែន​លំបាក​មួយ​នេះ​ ស្រាប់​តែ​លេច​វត្តមាន​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​​ និង​ដាក់​រហស្សនាម​ឱ្យ​ថា​ជា ​«យុវជន​សំរាម​» បច្ចុប្បន្ន​បុរស​ម្នាក់​នេះ​កំពុង​បំពេញ​បេសកកម្ម​ជួយ​ដល់​ក្មេង​ទីទ័លក្រ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដែល​មាន​ឈ្មោះ​ថា ​«​យុវជន​គ្រូ​»​ និងមួយទៀតនៅ ​សហគមន៍​ភ្នំ​ឱរ៉ាល់​ ​តាម​រយៈ​ការ​បើក​សាលា​បង្រៀន​ដោយ​មិន​គិត​ប្រាក់​ ក្នុង​គោល​បំណង​ប្រមែប្រមូល​ក្មេង​ៗ​​​ពុំ​មាន​លទ្ធភាព​រៀន​សូត្រ​ និង​ក្មេង​ដែល​បោះបង់​ការសិក្សា​​មក​ទទួល​យក​ចំណេះដឹង ​បំប៉ន​​​ផ្នែក​ភាសា​ រួម​ទាំង​ចំណេះ​ដឹង​​ផ្នែក​កុំព្យូទ័រ​ផង​ដែរ​។​ គិត​តាំង​ពី​ពេល​ចាប់​ផ្ដើម​មក​ទល់​ពេល​នេះ​ រយៈពេល​​មួយ​​ឆ្នាំ​ហើយ​ ដែល​សាលា​បង្រៀន​ក្មេង​ក្រីក្រ​ដោយ​មិន​គិត​ប្រាក់​មួយ​នេះ​បាន​បន្ត​ដង្ហើម​អាច​បង្រៀន​ដល់​ក្មេង​​ជា​ច្រើន​នាក់​។​

ដោយ​ឡែក​ តាម​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ពី​យុវជន​សំរាម​ ដេវីត ​បាន​ឱ្យ​ដឹង​ថា​​លោក​ជួប​ការ​លំបាក​ច្រើន​នៅក្នុងការងារមួយនេះ ព្រោះ​ក្នុងមួយខែ​ៗលោក​ត្រូវ​ដើរ​រក​ជំនួយ​ឧបត្ថម្ភ​ ដើម្បី​ផ្ដល់​ប្រាក់​ខែ​ខ្លះ​ជូន​ទៅ​ដល់​គ្រូ​ៗស្ម័គ្រចិត្ត​ ព្រម​ទាំង​ការ​​ផ្គត់ផ្គង់​ផ្សេង​ៗដល់​កូន​សិស្ស​ក្នុង​សាលា​​ ព្រោះ​ថា​លោក​ពុំ​បាន​យក​ប្រាក់​មួយ​កាក់​មួយ​សេន​ពី​កូន​សិស្ស​ ឬអាណាព្យាបាលរបស់ពួកគេនោះ​ទេ ​ប៉ុន្តែ​លោក​បាន​ផ្ដល់​ជូន​កូន​សិស្ស​ទីទ័ល​ទាំង​នោះ​នូវ​សម្ភារៈ​សិក្សា ​អាហារ​ហូប​ចុក​ ២ ពេល​ ព្រឹក​និង​ថ្ងៃ​ត្រង់​ ថែម​ទាំង​ផ្ដល់​រង្វាន់​​ដល់​សិស្ស​ដែល​រៀន​ពូកែ​ថែម​ទៀត​ផង​។

ជា​ការ​ពិត​ពី​១​ខែ​ទៅ​១​ខែ​លោក​ត្រូវ​ការ​ចំណាយ​ច្រើនសម្រាប់​សាលា​មួយ​នេះ​ វា​ពិត​ជា​ហត់​បន្តិច​មែន​សម្រាប់​រូប​លោក ​ប៉ុន្តែ​បុរស​ម្នាក់​នេះ​ពុំ​បាន​បោះបង់​ចោល​ការ​តាំង​ចិត្ត​របស់​លោកនោះទេ ដោយលោក​​បាន​ប្រឹងប្រែង​បន្ត​ជួយ​ដល់​កុមារ​តូច​ៗ ដែល​​កំពុង​សិក្សា​ក្នុង​សាលា​ និង​ក្មេង​ជាច្រើនទៀតដែល​ពុំទាន់​មាន​លទ្ធភាព​ក្នុង​ការ​ចូល​សាលា​រៀន។​ គួរ​ឱ្យសរសើរទឹកចិត្តបុរសម្នាក់នេះដែលបានព្យាយាមជួយដល់កុមារទីទ័លលំបាក​ជាច្រើនដើម្បីអាចឱ្យពួកគេមានចំណេះដឹង ហោចណាស់បានស្គាល់អ្វីទៅដែលហៅថា សាលារៀន និងអ្វីទៅដែលហៅចំណេះវិជ្ជាពិតប្រាកដ៕

នេះជាលីងសម្រាប់ការស្វេងរកព័ត៌មានបន្ថែមអំពីជំនួយសប្បុរសធម៌ផ្សេងៗ៖https://www.facebook.com/profile.php?id=100044304732321



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *