✨ ស្នេហាពិតគឺការនៅក្បែរគ្នា ទោះបីជានៅថ្ងៃដែលពិភពលោកទាំងមូលហាក់ដូចជាឃោរឃៅក៏ដោយ។

✨ មុននឹងស្រឡាញ់នរណាម្នាក់ឱ្យបានល្អ យើងត្រូវតែចេះស្រឡាញ់ខ្លួនឯងឱ្យបានល្អសិន។

✨ ពេលខ្លះការដើរតាមក្តីសុបិនមានន័យថាលះបង់អ្វីផ្សេងៗ ប៉ុន្តែវាមិនដែលយឺតពេលទេក្នុងការចាប់ផ្តើមជាថ្មី។

✨ ការទទួលយកស្នាមរបួសពីអតីតកាល គឺជាជំហានដំបូងឆ្ពោះទៅរកការព្យាបាលផ្លូវចិត្ត។

✨ ភាពទន់ភ្លន់មិនមែនជាចំណុចខ្សោយនោះទេ ហើយទឹកភ្នែកក៏មិនមែនជានិមិត្តរូបនៃភាពទន់ខ្សោយនោះដែរ។

✨ ការឈឺចាប់ដោយសារការចាកចេញរបស់នរណាម្នាក់ អាចក្លាយជាកម្លាំងជំរុញឱ្យមនុស្សម្នាក់មានជីវិតកាន់តែមានន័យ។

✨ ភាពសោកសៅគឺជាគ្រូដែលបង្រៀនយើងឱ្យចេះមើលឃើញតម្លៃនៃក្ដីសុខ។

✨ ទោះក្នុងថ្ងៃដែលងងឹតបំផុត ក៏គ្រាប់ពូជនៃឱកាសនៅតែរង់ចាំថ្ងៃលូតលាស់។

✨ ពេលខ្លះ ការហុចដៃជួយគ្នាក្នុងគ្រាលំបាក អាចក្លាយជាការចងចាំដ៏ល្អពេញមួយជីវិត។

✨ ការអភ័យទោសមិនមែនជាការចុះចាញ់ឡើយ ប៉ុន្តែជាការដោះលែងខ្លួនឯងពីភាពជូរចត់។

✨ គ្រួសារគឺជាសសរស្តម្ភដែលទ្រទ្រង់បេះដូងឱ្យរឹងមាំ។

✨ ឪពុកម្តាយសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីកូន ទោះបីជាពេលខ្លះកូនអាចនឹងមិនយល់ ឬមើលមិនឃើញតម្លៃការលះបង់នោះក៏ដោយ។

✨ ពាក្យស្ដីប្រដៅរបស់ឪពុកម្តាយ អាចស្តាប់ទៅសាមញ្ញនៅពេលដែលអ្នកនៅក្មេង ប៉ុន្តែនៅពេលធំឡើង យើងនឹងយល់ថាវាជាកំណប់ទ្រព្យដ៏មានតម្លៃ។

✨ ផ្ទះគឺជាកន្លែងតែមួយគត់ ដែលមិនថាអ្នកបរាជ័យយ៉ាងណា ក៏នៅមានមនុស្សចាំឱបអ្នកជានិច្ច។

✨ កន្លែងកក់ក្តៅបំផុត គឺជាកន្លែងដែលបេះដូងអាចសម្រាកបាន។

✨ ជំលោះខុសជំនាន់ អាចដោះស្រាយបានដោយការយោគយល់ និងបើកចិត្តស្តាប់គ្នា។

✨ រាល់ការសម្រេចចិត្តសុទ្ធតែមានអត្ថន័យរបស់វា មិនថាផ្លូវជីវិតរលូនឬពោរពេញដោយឧបសគ្គនោះទេ គ្រប់ជំហានគឺជាផ្នែកមួយនៃការកំណត់អត្តសញ្ញាណរបស់យើង។

✨ គ្មានព្យុះណាបោកបក់ជារៀងរហូត រឿងទុក្ខសោកក៏មិននៅជាមួយយើងរៀងរហូតដែរ។

✨ ជីវិតមានទាំងពេលភ្លឺ និងងងឹត ប៉ុន្តែគ្រប់ពេលវេលាសុទ្ធតែមានតម្លៃ និងនាំទៅរកការរីកចម្រើន។

✨ ចិត្តល្អ និងអត់ធ្មត់ជាមួយឪពុកម្តាយឱ្យច្រើនៗព្រោះ ពួកគាត់បានចិញ្ចឹមអ្នកឡើង ខណៈកំពុងស្ពាយការឈឺចាប់ជាប់ខ្លួន ពួកគាត់ខំប្រឹងធ្វើការ ទោះបីនៅពេលអស់កម្លាំង។ ពួកគាត់អាចនឹងមិននិយាយត្រូវបានគ្រប់ពេល ពួកគាត់អាចនឹងមិនបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបដែលអ្នកត្រូវការ ប៉ុន្តែពួកគាត់បានព្យាយាមក្នុងវិធីតូចៗ ដូចជារៀបចំអាហារឱ្យអ្នក សួរថាអ្នកនៅឯណា ឬការរង់ចាំដ៏ស្ងប់ស្ងាត់នៅមាត់ទ្វារ។
ពេលខ្លះពួកគាត់តឹងរ៉ឹងពេក ពេលខ្លះពួកគាត់ហាក់នៅឆ្ងាយ ប៉ុន្តែបើសម្លឹងឱ្យកៀកអ្នកនឹងឃើញថា នៅពីក្រោយការបារម្ភគឺជាក្ដីស្រលាញ់ នៅពីក្រោយភាពស្ងប់ស្ងាត់គឺជាភាពតានតឹង។ ពួកគាត់មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែពួកគាត់បានផ្តល់អ្វីទាំងអស់ដែលពួកគាត់អាចធ្វើបានសម្រាប់អ្នក ៕




























Account
Security
Favourite Content