អ្នកទេសចរទៅលេងប្រាសាទអង្គរវត្ត អាចចេញ-ចូលតាមច្រកទ្វារខាងកើតបានវិញហើយ!

ចាប់​ពី​ពេល​នេះ​ត​ទៅ ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​អាច​ចេញ​ចូល​តាម​ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទអង្គរវត្ត​បាន​ហើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ កាល​ពី​ថ្ងៃ​​​៣១ ខែ​មីនា ឆ្នាំ​២០២៥។

ក្រោយ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ដំណើរ​ការ​ជួសជុល​រចនា​សម្ព័ន្ធ​ខ្លោង​ទ្វារ​ប្រាសាទ​អង្គរវត្ត​ប៉ែក​ខាង​កើត​ ដែល​រង​ការ​ខូចខាត​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ ពេល​នេះ​ខ្លោង​ទ្វារ​បុរាណ​នៃ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​របស់​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​ឡើង​វិញ​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា​​បាន​ជូន​ដំណឹង​ដល់​បណ្ដា​សាធារណជន ​​ភ្នាក់ងារ​-ក្រុមហ៊ុន​ទេសចរណ៍​ សមាគម​មគ្គទេសក៍​ទេសចរណ៍ ដើម្បី​ទទួល​ជ្រាប​ជា​ដំណឹង​និង​មក​ទទួល​យក​បទ​ពិសោធន៍​ជាមួយ​ខ្លោង​ទ្វារ​បុរាណ​ចំណាស់​​ក្នុង​ដំណើរ​ថ្មើរ​ជើង​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត។ ដោយឡែក ផ្លូវ​ដី​ដែល​ប្រើ​ប្រាស់​កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ប្រើប្រាស់​ សម្រាប់​តែ​គោលដៅ​ដឹក​ជញ្ជូន​សម្ភារៈ​ និង​ឧបករណ៍​សម្រាប់​ការ​ជួសជុល​ប្រាសាទ​អង្គរវត្ត​ និងក្នុង​ករណី​ចាំ​បាច់​ផ្សេងៗប៉ុណ្ណោះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ការ​ចូលរួម​ប្រើប្រាស់​ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​អង្គរវត្ត​ ក៏ដូចជាផ្សព្វផ្សាយ​ និង​ចែក​ចាយ​បន្ត​​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ភាព​អស្ចារ្យរបស់​កម្ពុជា គឺ​ជា​រួម​ចំណែក​នៅ​ក្នុង​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​របស់ខ្មែរ៕

ប្រភពរូបភាព ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *