២០ មេរៀនជីវិតដ៏មានតម្លៃ ដែលគ្រប់គ្នាអាចរៀនសូត្របានពីរឿងភាគ “When Life Gives You Tangerines”

✨ ស្នេហាពិតគឺការនៅក្បែរគ្នា ទោះ​បី​ជា​នៅ​ថ្ងៃ​ដែល​ពិភពលោក​ទាំង​មូល​ហាក់​ដូច​ជា​ឃោរឃៅក៏ដោយ។

✨ មុននឹង​​ស្រឡាញ់​នរណា​ម្នាក់ឱ្យបានល្អ​ យើងត្រូវតែចេះស្រឡាញ់ខ្លួនឯងឱ្យបានល្អសិន។

✨ ពេលខ្លះការដើរតាមក្តីសុបិនមានន័យថាលះបង់អ្វីផ្សេងៗ ប៉ុន្តែវាមិនដែលយឺតពេលទេក្នុងការចាប់ផ្តើមជាថ្មី។

✨ ការទទួលយកស្នាមរបួសពីអតីតកាល គឺជាជំហានដំបូងឆ្ពោះទៅរកការព្យាបាលផ្លូវចិត្ត។

✨ ភាពទន់ភ្លន់មិនមែនជាចំណុចខ្សោយនោះទេ ហើយទឹកភ្នែកក៏មិនមែនជានិមិត្តរូបនៃភាពទន់ខ្សោយនោះដែរ។

✨ ការឈឺចាប់ដោយសារការចាកចេញរបស់នរណាម្នាក់ អាចក្លាយជាកម្លាំងជំរុញឱ្យមនុស្សម្នាក់មានជីវិតកាន់តែមានន័យ។

✨ ភាពសោកសៅគឺជាគ្រូដែលបង្រៀនយើងឱ្យចេះមើលឃើញតម្លៃនៃក្ដីសុខ។

✨ ទោះក្នុងថ្ងៃដែលងងឹតបំផុត ក៏គ្រាប់ពូជនៃឱកាសនៅតែរង់ចាំថ្ងៃលូតលាស់។

✨ ពេលខ្លះ ការហុចដៃជួយគ្នាក្នុងគ្រាលំបាក អាចក្លាយជាការចងចាំដ៏ល្អពេញមួយជីវិត។

✨ ការអភ័យទោសមិនមែនជាការចុះចាញ់ឡើយ ប៉ុន្តែជាការដោះលែងខ្លួនឯងពីភាពជូរចត់។

✨ គ្រួសារគឺជាសសរស្តម្ភដែលទ្រទ្រង់បេះដូងឱ្យរឹងមាំ។

✨ ឪពុកម្តាយសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីកូន ទោះបីជាពេលខ្លះកូនអាចនឹងមិនយល់ ឬមើលមិនឃើញតម្លៃការលះបង់នោះក៏ដោយ។

✨ ពាក្យស្ដីប្រដៅរបស់ឪពុកម្តាយ អាចស្តាប់ទៅសាមញ្ញនៅពេលដែលអ្នកនៅក្មេង ប៉ុន្តែនៅពេលធំឡើង យើងនឹងយល់ថាវាជាកំណប់ទ្រព្យដ៏មានតម្លៃ។

✨ ផ្ទះគឺជាកន្លែងតែមួយគត់ ដែលមិនថាអ្នកបរាជ័យយ៉ាងណា ក៏នៅមានមនុស្សចាំឱបអ្នកជានិច្ច។

✨ កន្លែងកក់ក្តៅបំផុត គឺជាកន្លែងដែលបេះដូងអាចសម្រាកបាន។

✨ ជំលោះខុសជំនាន់ អាចដោះស្រាយបានដោយការយោគយល់ និងបើកចិត្តស្តាប់គ្នា។

✨ រាល់ការសម្រេចចិត្តសុទ្ធតែមានអត្ថន័យរបស់វា មិន​ថា​ផ្លូវជីវិត​រលូន​ឬ​ពោរពេញ​ដោយ​ឧបសគ្គ​នោះទេ ​គ្រប់​ជំហាន​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កំណត់​អត្តសញ្ញាណ​របស់​យើង។

✨ គ្មានព្យុះណាបោកបក់ជារៀងរហូត រឿងទុក្ខសោកក៏មិននៅជាមួយយើងរៀងរហូតដែរ។

✨ ជីវិតមានទាំងពេលភ្លឺ និងងងឹត ប៉ុន្តែគ្រប់ពេលវេលាសុទ្ធតែមានតម្លៃ និងនាំទៅរកការរីកចម្រើន។

✨ ចិត្តល្អ និងអត់ធ្មត់ជាមួយឪពុកម្តាយឱ្យច្រើនៗព្រោះ ពួកគាត់បានចិញ្ចឹមអ្នកឡើង ខណៈកំពុងស្ពាយការឈឺចាប់ជាប់ខ្លួន ពួកគាត់ខំប្រឹងធ្វើការ ទោះបីនៅពេលអស់កម្លាំង។ ពួកគាត់អាចនឹងមិននិយាយត្រូវបានគ្រប់ពេល ពួកគាត់អាចនឹងមិនបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបដែលអ្នកត្រូវការ ប៉ុន្តែ​ពួកគាត់​បាន​ព្យាយាម​ក្នុង​វិធី​តូចៗ ដូចជារៀបចំអាហារឱ្យអ្នក សួរថាអ្នកនៅឯណា ឬការរង់ចាំដ៏ស្ងប់ស្ងាត់នៅមាត់ទ្វារ។

ពេលខ្លះពួកគាត់តឹងរ៉ឹងពេក ពេលខ្លះពួកគាត់ហាក់នៅឆ្ងាយ ប៉ុន្តែបើសម្លឹងឱ្យកៀកអ្នកនឹងឃើញថា នៅពីក្រោយការបារម្ភគឺជាក្ដីស្រលាញ់ នៅពីក្រោយភាពស្ងប់ស្ងាត់គឺជាភាពតានតឹង។ ពួកគាត់មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែ​ពួក​គាត់​បាន​ផ្តល់​អ្វី​ទាំង​អស់​ដែល​ពួក​គាត់អាច​ធ្វើ​បានសម្រាប់អ្នក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *