បើជីវិតជួបបញ្ហា សូមកុំទាន់អស់សង្ឃឹម! សាកល្បងអានឃ្លាលើកទឹកចិត្តពីតារាខេប៉ុបទាំង ១០រូប អាចធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន

ជីវិត ជាពាក្យខ្លីពិត តែជាក់ស្ដែង វាមិនងាយស្រួលនឹងប្រើប្រាស់នោះទេ។ ប្រាកដណាស់ថា ម្នាក់ៗនឹងជួបបញ្ហារៀងៗខ្លួន រឿងខ្លះក៏អាចចែករំលែកបាន រឿងខ្លះក៏បានត្រឹមបៀមទុក្ខតែម្នាក់ឯង។ ដូច្នេះ បើសិនជាអ្នកកំពុងតែជួបបញ្ហា និងមិនទាន់អាចរកផ្លូវដោះស្រាយឱ្យស្រេចបាច់ តស់! មកអានសម្រេង់សម្ដីខ្លះៗពេញដោយថាមពេល របស់តារាខេប៉ុបទាំង ១០រូបខាងក្រោមនេះ៖

១. ក្ដីស្រមៃរបស់ខ្ញុំ គឺមិនមែនចង់ក្លាយជាមនុស្សដែលល្អបំផុតនោះទេ តែគឺជាមនុស្សម្នាក់ដែលខ្ញុំនឹងមិនខ្មាស់អៀន ក្នុងការបង្ហាញទៅអ្នកដទៃ។ – Key ក្រុម​ SHINee

២.​ អ្វីដែលយើងត្រូវខ្លាចពិតប្រាកដ មិនមែនជាការបរាជ័យនោះទេ តែជាបេះដូងដែលលែងហ៊ានប្រថុយ និងលែងហ៊ានប្រឈមមុខជាមួយបញ្ហា។ – G-dragon ក្រុម BIGBANG

៣. យំចេញមកឱ្យខ្លាំងៗ មើលកញ្ចក់ ជូតទឹកភ្នែកចេញ ហើយប្រាប់ខ្លួនឯងថា ពីមុនមកខ្ញុំក៏ធ្លាប់យំបែបនេះ មនុស្សគ្រប់គ្នាក៏ធ្លាប់ជួបពេលវេលាបែបនេះដែរ។ កុំទៅខ្វល់អី អ្នកមិនមែនជា មនុស្សតែម្នាក់ដែលជួបរឿងបែបនេះទេ។ – Jonghyun ក្រុម SHINee

៤. បើសិនជាអ្នកមានក្ដីស្រមៃ សូមកុំបោះបង់វាចោល បើទោះបីជាមានរឿងអ្វីក៏ដោយ។ អ្នកនឹងមិនអាចជោគជ័យបានទេ បើសិនជាអ្នកមិនធ្លាប់បរាជ័យ។ – Jackson ក្រុម GOT7

៥. ជីវិតនឹងស្រស់ស្អាតជាងមុន នៅពេលដែលអ្នកដឹងថា សេចក្ដីស្លាប់កាន់តែខិតជិតមកដល់។ សូម្បីតែពន្លឺក៏មានតម្លៃជាងធម្មតា នៅពេលដែលនៅក្នុងកន្លែងងងឹតដែរ។ – RM ក្រុម BTS

​៦. នៅពេលដែលអ្នកមើលពិភពលោក ដោយប្រើប្រាស់ភាពស្រស់ស្អាតក្នុងបេះដូង មិនថាអ្នកចោលភ្នែកទៅទីណា អ្នកក៏នឹងនៅតែអាចរកឃើញភាពស្រស់ស្អាត។ – Wendy ក្រុម Red Velvet

៧. សូមកុំរស់នៅ ដើម្បីធ្វើតាមក្ដីសុបិនរបស់អ្នកដទៃ – V ក្រុម BTS

៨. សូមកុំបោះបង់ដំណើររបស់អ្នក ព្រោះជំពូកជីវិតដ៏ពិបាកណាមួយ។ បន្តទៅមុខទៀត សាច់រឿងរបស់អ្នកមិនបញ្ចប់ត្រឹមនេះទេ។ – Jungkook ក្រុម BTS

៩. យើងម្នាក់ៗសុទ្ធតែធ្លាប់មានពេលដែលមិនស្អាត តែគ្រប់គ្នាសុទ្ធតែមានភាពពិសេសផ្ទាល់ខ្លួន ដែលអ្នកដទៃមិនអាចមានដូច។ – Sandara Park ក្រុម 2NE1

១០. រស់នៅក្នុងនាមជាតារាស្រីម្នាក់ មិនខុសគ្នាពីសំពៅលើសមុទ្រនោះទេ។ ប្រាកដណាស់ថា តាមផ្លូវទៅច្រាំង សំពៅនោះនឹងត្រូវជួបពាក្យរិះគន់ ពាក្យព្យាបាទមិនចេះចប់ មិនចេះហើយ តែអ្នកត្រូវប្រាកដចិត្តថា ត្រូវធ្វើយ៉ាងណានាំសំពៅនោះ​ឱ្យទៅដល់គោលដៅ។ វាជាផ្នែកមួយ ដែលបង្វឹកឱ្យអ្នកកាន់តែចេះរឹងមាំ។ – Suzy ពីក្រុម Miss A



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *