ចម្រៀងព្រះនាង ជេនណា ច្រៀងស្វាគមន៍កាលប្រធានាធិបតីចិនមក ពោរពេញដោយអត្ថន័យ និងទទួលការគាំទ្រខ្លាំង

​បទ​ច្រៀង​ដែល​ព្រះ​នាង នរោត្តម ជេន​ណា លើក​យក​មក​បក​ស្រាយ​នៅ​ក្នុង​ពិធី​សម្ពោធ​ការ​ចាក់​ផ្សាយ​កម្មវិធី​ «ប្រយោគ​បុរាណ​ចិន​ដែល​ឯកឧត្ដម​ប្រធានាធិបតី ស៊ី ជីងពីង ចូលចិត្ត» ដើម្បី​ស្វាគមន៍​នូវ​ដំណើរ​ទស្សនកិច្ច​របស់​​ឯកឧត្ដម​ប្រធានាធិបតី​ចិនមក​កាន់​កម្ពុជា​នា​លើក​នេះ​ប្រកប​ទៅ​ដោយ​អត្ថន័យ​ថែម​ទាំង​ជា​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​ក្រាស់​ក្រែល​នៅ​ក្នុង​ប្រទេស​ចិន។

បទ​ចម្រៀង​ដែល​ព្រះ​នាង​តូច ជេន​ណា លើក​យក​មក​ច្រៀង​មាន​ចំណង​ជើង​ថា «沂蒙山小调» (Yí Méng Shān Xǐao Diào) រៀបរាប់​អំពី​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត Shandong ប្រទេស​ចិន។ បទ​ចម្រៀង​នេះ​ដែរ​ត្រូវ​បាន​ព្រះ​នាង​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ធ្លាប់​ត្រូវ​បាន​ភរិយា​ប្រធានាធិបតី ស៊ី ជីងពីង និង​ជា​ស្រី​ទី​១​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អ្នក​ស្រី Peng Liyuan បកស្រាយ​បាន​​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​ផង​ដែរ។ គួរ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​បទ​ចម្រៀង «沂蒙山小调» ដែល​ព្រះ​នាង ជេន​ណា បាន cover នេះ​ដែរ​​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ចិន​រហូត​ក្លាយ​ជា​ចម្រៀង​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ​ក្នុង​បណ្ដាញ​សង្គម XiaoHongShu និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​នៅ​ក្នុង BiliBili កាលពីសប្ដាហ៍មុន។

ក្រៅ​អំពី​ការ​បង្ហាញ​ព្រះ​វត្តមាន​បក​ស្រាយ​ចម្រៀង​ព្រះ​នាង​តូច ជេន​ណា ត្រូវ​បាន​ត្រាស់​បង្គាប់​ដោយ​ព្រះ​មហាក្សត្រ​ក្នុងការផ្ដល់នូវតួនាទីជា​អ្នក​ជូន​​ភួង​មាលា​ដល់​ឯកឧត្ដម ស៊ី ជីងពីង ប្រធានាធិបតី​សាធារណរដ្ឋប្រជាមានិត​ចិននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ២០២៥ ៕

ចុចទីនេះដើម្បីទស្សនាបទចម្រៀងព្រះនាង នរោត្តម ជេនណា បកស្រាយ៖ https://www.facebook.com/JennaNorodomkh/videos/1334692640966164

ប្រភពរូបភាព៖ Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *