អ្នកឧកញ៉ា លាង ពៅ បញ្ជាក់គោលបំណង២ធំៗក្នុងការចូលរួមបង្កើតព្រឹត្តិការណ៍ប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋ

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥កម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋរបស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋបានរៀបចំសន្និសីទកាសែតមុនការប្រកួតចាប់ផ្តើមនៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនសុី និងលោក គង់ វិសាល តំណាងស្ថានីយទូរទស្សន៍បាយ័ន និងជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។

កម្មវិធីនេះប្រព្រឹត្តឡើងដើម្បី បង្ហាញពីដំណើរការនៃកម្មវិធី ប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋដែល បានឈានមកដល់វគ្គដណ្តើមខ្សែក្រវ៉ាត ដោយមានកីឡាករខ្លាំងៗចំនួន៤រូបដែលត្រូវប្រកួត នៅល្ងាច ថ្ងៃទី១៤ នេះតែម្ដងក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

នៅក្នុងឱកាសនេះផងដែរអ្នកឧកញ៉ា លាង ពៅ​ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនសុី បានមានប្រសាសន៍ថា គោលបំណងសំខាន់គឺទី 1 ក្នុងការបង្កើតក៏ដូចជាការចូលរួមព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដែលយើងហៅថាកំពូលអ្នកចម្បាំងអូដ្ឋនេះគឺសំខាន់បំផុតគឺការលើកស្ទួយកីឡាប្រដាល់គុនខ្មែររបស់យើងឱ្យក្លាយជាប្រដាល់មួយដែលឈានមុខគេនៅក្នុងប្រទេសក៏ដូចជាចូលរួមនៅក្នុងឆាកអន្តរជាតិដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យដូចជាកេរ្តិ៍ដំណែលពីបុព្វបុរសរបស់យើងតាំងពីយូរឆ្នាំមកហើយនូវក្បាច់គុនខ្មែររបស់យើងដែលយើងមានកន្លងមកហើយជាពិសេសគឺប្រដាល់គុនខ្មែរយើងតែម្ដង។ ហើយអ្វីដែលខ្ញុំស្ងប់ស្ងែងបំផុតគឺខ្ញុំសូមកោតសរសើរដល់កីឡាប្រដាល់របស់យើងដែលបានឆ្លងកាត់វគ្គជម្រុះជាច្រើនសប្តាហ៍មកដល់ពេលនេះគឺយើងនឹងធ្វើការស្វែងរកអ្នកដែលអាចបានលេខមួយដែលទទួលបានទឹកប្រាក់ពិសេសមួយដូចដែលលោក គង់ វិសាល បានមានប្រសាសន៍មុននេះគឺរហូតដល់ 50 លានរៀលអញ្ចឹងគិតថាអ្វីដែលប្អូនៗកីឡាករប្រដាល់របស់យើងបានធ្វើនេះគឺយើងតស៊ូអស់ពីសមត្ថភាពហើយអ្វីដែលសំខាន់គឺយើងបានប្រើប្រាស់ពេលវេលារបស់យើងយ៉ាងត្រឹមត្រូវដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជារបស់យើងក៏ដូចជាកីឡាប្រដាល់គុនខ្មែររបស់យើង ក្នុងន័យដែលខ្ញុំនិយាយប្រើពេលវេលាត្រឹមត្រូវនេះគឺខ្ញុំសូមបញ្ជាក់ថាបុគ្គលគ្រប់រូបមនុស្សគ្រប់រូបមិនថាយើងមកពីត្រកូលណាមិនថាយើងមកពីវណ្ណៈណាមិនថាយើងមកពីជនជាតិណាសាសនាណាទេគឺពេលវេលារបស់យើងក្នុងមួយថ្ងៃគឺមានតែ ២៤ម៉ោង គឺមិនមានលើស ២៤ ម៉ោងទេខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាគឺពិតជាមានពេលវេលា ២៤ម៉ោង មិនមែនម្នាក់មានដល់ ២៤ម៉ោងកន្លះឬ ២៥ម៉ោងគឺអត់មានទេហើយក្នុងមួយសប្តាហ៍គឺមាន ៧ ថ្ងៃគឺមិនមានមួយសប្តាហ៍៨ថ្ងៃនោះទេចឹងអ្វីដែលខ្ញុំកោតសរសើរប្អូនៗដែលជាកីឡាករគឺគាត់បានពុះពារយកពេលវេលារបស់គាត់មកហ្វឹកហាត់តស៊ូលើកមុខមាត់ប្រទេសកម្ពុជារបស់យើងប្រដាល់គុនខ្មែររបស់យើងដោយមិនបានចំណាយពេលវេលា 24ម៉ោងនេះ ឬក៏ 7 ថ្ងៃក្នុងមួយសប្តាហ៍នេះយកទៅប្រើប្រាស់ក្នុងអំពើអប្បាយមុខផ្សេងៗដែលធ្វើឱ្យខាតប្រយោជន៍ធ្វើឱ្យខ្លួនឯងមហន្តរាយ តែផ្ទុយទៅវិញគឺកីឡាកររបស់យើងបានប្រើពេលវេលានេះដើម្បីលើកមុខមាត់ប្រទេសជាតិរបស់យើងលើកមុខមាត់ប្រជាជនខ្មែររបស់យើងជាពិសេសគឺបានបង្កើតអាជីពខ្លួនឯងច្បាស់លាស់។ ចំណុចទី 2 ក្រុមហ៊ុន ជីប ម៉ុង អុិនសុី គឺមិនដែលឃ្លាតឆ្ងាយពីចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបទេដោយសារក្រុមហ៊ុន អុិន ស៊ី គឺជាកូនមួយរបស់ក្រុមហ៊ុនជីបម៉ុងគ្រុបហើយយើងជឿជាក់ថាបងប្អូនទាំងអស់គ្នាដឹងហើយថាក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺកើតឡើងមកដោយសង្គមខ្មែរយើង 100% គឺការបង្កើតឡើងពីក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់អញ្ចឹងក្នុងន័យនេះហើយបានក្រុមហ៊ុន ជីប ម៉ុង គ្រុប រួមជាមួយក្រុមហ៊ុន ជីប ម៉ុង អុិន ស៊ី យើងតែងតែចូលរួមក្នុងសង្គមជាពិសេសលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទពិសេសគឺកីឡាប្រដាល់គុនខ្មែរយើងនេះតែម្ដង។

ចំពោះស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនស៊ីម៉ងត៍ខ្មែរតែមួយគត់ដែលគាំទ្រគុនខ្មែរខ្លាំងជាងគេ ហើយក៏ជាផលិតផលស៊ីម៉ងត៍ខ្មែរដែលទទួលស្គាល់ដោយអន្តរជាតិ។ ស៊ីម៉ងត៍អូដ្ឋជាផលិតផលដែលមានគុណភាពខ្ពស់ អាគារធំៗ ខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា សុទ្ធតែប្រើស៊ីម៉ងត៍អូដ្ឋ ដែលឈរជើងលើទីផ្សារកម្ពុជា ២ទស្សវត៍មកហើយ។ផលិតផលស៊ីម៉ងត៍ខ្មែរមួយនេះផលិតឡើងដោយរោងចក្រស្តង់ដារពិភពលោក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបដែលមានទំហំទឹកប្រាក់វិនិយោគជិត300លានដុល្លារ។

ក្រុមហ៊ុន ជីប ម៉ុងដែលឈរលើស្មារតីខ្មែររួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ ថ្មីៗនេះក្រុមហ៊ុនមេរបស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋមួយនេះ បានឧបត្ថម្ភថវិកាសរុប ៥០ មុឺនដុល្លារ ដល់កងទ័ពជួរមុខឈរជើងការពារនៅព្រំដែនរួមជាមួយការចុះសួរសុខដោយទុក្ខផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ដល់ជំរុំឈរជើងរបស់វីរ:កងទ័ពនៅឯព្រំដែនផងដែរ ដែលបង្ហាញពីទឹកចិត្តខ្មែស្រលាញ់ខ្មែរយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះ ក្រោមស្មារតីដឹងគុណនិងចែករំលែក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានធ្វើឱ្យអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដាក់លុយសុទ្ធក្នុងបាវស៊ីម៉ងត៍ និងរង្វាន់ជាច្រើន ដែលជាការចែករំលែកជូនត្រលប់ទៅវិញដល់អ្នកប្រើប្រាស់។

គួរឱ្យដឹងផងដែរថាការចាប់រង្វាន់នេះនឹងប្រព្រឹត្តធ្វើឡើងនៅដើមខែកក្តដាខាងមុខនេះនៅក្នុងកម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋផ្ទាល់តែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *