ទស្សន៍ទាយ​ចរិត​ពិត និង​ការងារ​ដែល​សក្ដិសម​តាម​ប្រភេទ​ឈាម​ទាំង ៤

ក្រុម​ឈាម​ AB៖

​ប្រភេទ​ឈាម​ដែល​មាន​បុគ្គលិកលក្ខណៈ​ប្លែក​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ AB នេះ​ហើយ។ មាន​ជម្រើស​អាជីព​ជាច្រើន​សម្រាប់​ពួកគេ ដូចជា​អ្នក​និពន្ធ​រឿង ជាដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ផ្លូវ​នោះ​មិន​ត្រូវ​នឹង​អ្នក​ទេ សូម​ចាំ​ថា AB គឺ​ជា​ប្រភេទ​ឈាម​ដ៏​ស្មុគស្មាញ​ដែល​មាន​ភាគី​ផ្ទុយ​គ្នា​ពីរ។

ជម្រើស​អាជីព​ជាច្រើន​ទៀត​អាច​នឹង​សមស្រប​សម្រាប់​អ្នក​ដែល​មាន​ឈាម​ប្រភេទ AB រួម​មាន៖ ទំនាក់ទំនង​សាធារណៈ, អ្នក​គ្រប់គ្រង, អ្នក​ចរចា, គ្រូបង្រៀន, អ្នក​ការទូត ឬ​មេធាវី។ ដោយសារតែ​ពួកគេ​ពូកែ​ខាង​រៀបចំ​បាន​ល្អ និង​មិន​ពូកែ​ខាង​ច្នៃប្រឌិត ដូច្នេះ​ជម្រើស​អាជីព​ដែល​ទាមទារ​ការ​អនុវត្ត​ជាក់​ស្តែង ឬ​ការ​គ្រប់គ្រង គឺ​ប្រសើរ​សម្រាប់​ពួកគេ។

ក្រុម​ឈាម B៖

​អ្នក​ដែល​មាន​ឈាម​ប្រភេទ B មានញាណ​ល្អ ពូកែ​ខាង​សង្កេត ជា​ពិសេស​ភាសា​រាងកាយ ដូច្នេះ​ហើយ​អាជីព​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សម​បំផុត​សម្រាប់​ពួកគេ រួម​មាន អ្នក​ចិត្តសាស្ត្រ, អ្នក​ស៊ើបអង្កេត និង អ្នក​កាសែត ជាដើម។

ឧទាហរណ៍ អ្នក​ចិត្តសាស្ត្រ​សិក្សា​ពី​អាកប្បកិរិយា​របស់​អ្នកជំងឺ, អ្នក​ស៊ើបអង្កេត​ម្នាក់​មើល​ធ្លុះ​ពី​គំនិត​របស់​ជនសង្ស័យ​ក្នុង​ពេល​សួរ​ចម្លើយ ហើយ​អ្នក​យក​ព័ត៌មាន​ស្វែងរក​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​បញ្ជូន​ព័ត៌មាន​ដល់​សាធារណជន។ លើស​ពី​នេះ​ទៀត អ្នក​ដែល​មាន​ឈាម​ប្រភេទ B ក៏​អាច​ធ្វើ​ខាង​សិប្បកម្ម​ជា​របរ​ចិញ្ចឹម​ជីវិត​ផង​ដែរ។

ក្រុម​ឈាម A៖

ផ្អែក​តាម​ការសិក្សា​ចិត្តសាស្ត្រ មនុស្ស​​មាន​ឈាម​ប្រភេទ A គឺ​ជា​មនុស្ស​ប្រកាន់​ខ្លាំង និង​ឆ្លាតវៃ ដូច្នេះ​មាន​ការងារ​មួយ​ចំនួន​ដែល​ស័ក្ដិសម​សម្រាប់​ពួកគេ។ ពួកគេ​អាច​ជា​អ្នក​ចូលចិត្ត​សៀវភៅ ដូច្នេះ​សម​នឹង​ការងារ​ដូចជា​អ្នកនិពន្ធ អ្នក​តែង​កំណាព្យ ឬ​បណ្ណារក្ស ជាដើម។

ម៉្យាង​ទៀត អ្នក​មា​ន​ឈាម​ប្រភេទ A ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចូលចិត្ត​ស្វែងរក​ភាព​ឥត​ខ្ចោះ ដូច្នេះ​ពួកគេ​ភាគច្រើន​ពូកែ​ស្រាវជ្រាវ។ ពួកគេ​អាច​ក្លាយ​ជា​អ្នក​សេដ្ឋកិច្ច អ្នក​សរសេរ​កម្មវិធី ឬ​គណនេយ្យករ ព្រោះ​ពួកគេ​មាន​ភាព​ហ្មត់ចត់ និង​ល្អិតល្អន់​ចំពោះ​រាល់​ព័ត៌មាន​លម្អិត។ មនុស្ស​ដែល​មាន​ឈាម​ប្រភេទ A ហាក់​ដូច​ជា​ធ្វើ​រឿង​អ្វី​មួយ​បាន​ល្អ ក្នុង ២ វិធីសាស្ត្រ ដោយ​ទី១ មាន​ការ​ច្នៃប្រឌិត និង ទី២ ប្រើ​ខួរក្បាល។

ក្រុម​ឈាម O៖

មិន​ដូច​ប្រភេទ​ឈាម A និង B នោះ​ទេ អ្នក​ដែល​មាន​ប្រភេទ​ឈាម O ជា​បុគ្គល​ដែល​មាន​ភាព​ប្រាកដនិយម និង​មាន​មហិច្ឆតា ជាង​ការ​ច្នៃប្រឌិត។ ដូច្នេះ​ពួកគេ​សមស្រប​សម្រាប់​ការងារ​ការិយាល័យ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​ពូកែ​ខាង​នយោបាយ ជំនួញ និង​សាសនា។

ពួកគេ​អាច​ក្លាយ​ជា​ប្រធានាធិបតី ឬ​អ្នក​លក់​ឆ្នើម​បំផុត​នៅ​ក្រុមហ៊ុន​មួយ ឬ​ជា​មនុស្ស​ដែល​ដាស់តឿន​មនុស្ស​ជាច្រើន​ដោយ​ពាក្យ​លើកទឹកចិត្ត។ អ្នក​ដែល​មាន​ឈាម​ប្រភេទ O ដឹកនាំ និង​ទាក់ទាញ​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ល្អ និង​ទេពកោសល្យ។ ពួកគេ​ក៏​មាន​ទេពកោសល្យ​ខាង​កីឡា​ផង​ដែរ ដូច្នេះ​ពួកគេ​អាច​ចាប់​យក​អាជីព​ជា​អ្នក​កីឡា​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ