ជាថ្មីម្ដងទៀតប្រេនសម្លៀកបំពាក់កូនខ្មែរដែលល្បីលំដាប់អន្តរជាតិ ALmée Couture ដែលកសាងឡើងដោយដៃស្ត្រីវ័យក្មេងដ៏ស្រស់ស្អាត Taing Sokhang។ កាលពីឆ្នាំ ២០២៥ កន្លងទៅ Sokhang បាននាំយកសម្លៀកបំពាក់ដ៏ប្រណីតជាច្រើនឈុត ដើម្បីបង្ហាញឲ្យអន្តរជាតិបានស្គាល់ និងដឹងឈុតដ៏អស្ចារ្យរបស់ខ្មែរ។

ជាក់ស្ដែងនៅឆ្នាំនេះ ប្រេនខ្មែរ ALmée Couture ក៏នឹងទៅចូលរួមលើឆាកបង្ហាញម៉ូដលំដាប់ពិភពលោកម្ដងទៀតហើយ។ ដោយនៅខែកញ្ញានេះ Almée នឹងត្រលប់ទៅកាន់ទឹកដីអាមេរិកវិញជាមួយនឹង S/S 2027 ការបញ្ចេញមតិថ្មី ចក្ខុវិស័យថ្មី និងរឿងរ៉ាវដែលត្រៀមរួចជាស្រេច ដើម្បីលាតត្រដាង។
ដោយនៅថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៦ ល្ងាចប្រេនខ្មែរ ALmée Couture នឹងបង្ហាញវត្តមានម្ដងទៀត Angel Orensanz Foundation, New York Cityទីក្រុងញូវយ៉ក។ សម្រាប់ម៉ូដែលខ្មែរដែលគ្រងឈុត ALmée Couture បើតាមការលេចឮគឺបវរកញ្ញា Sydey Marith និង Mélia Constantin ដែលសុទ្ធសឹងជាតារាខ្មែរកូនកាត់ មានសមត្ថភាពខ្លាំង។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៥ ALmée Couture ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រវិស័យ Fashion ជាច្រើននៅក្រៅប្រទេស ហើយគ្រានោះក៏ជាលើកដំបូងដែរ ដែលកម្ពុជាចូលរួមឆាក New York Fashion Week។
ចំណែកកាលវិភាគសប្ដាហ៍ម៉ូដញូវយ៉ក និទាឃរដូវ/រដូវក្តៅឆ្នាំ ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ខែកញ្ញា ដល់ថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានកម្មវិធីបង្ហាញម៉ូដ និងមានប្រេនចូលរួមបង្ហាញជិត ៧០៕
រូបភាព៖ ALmée Couture





















































Account
Security
Favourite Content