ចង់​ធ្វើ​ការ​បាន​លទ្ធផល​ច្រើន​ជាង​មុន​ ត្រូវ​ស្វែង​យល់គន្លឹះសម្ងាត់ ៤​នេះ

នៅ​ក្នុង​គន្លឹះ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​គេ​តែង​គិត​ដល់​ច្បាប់ ៨០/២០ តែ​ក្រៅ​ពី​នោះ​ក៏​មាន​វិធីសាស្ត្រ​ជា​ច្រើន​ផ្សេង​ទៀត​។ ផលិតភាព​ការងារ​គឺ​ជា​កត្តា​ប្រឈម​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ធ្វើ​ការ​ អ្នក​ធ្វើ​ការ​ឯករាជ្យ​ ឬ​សហគ្រិន​នៅ​ក្នុង​សម័យ​ឌីជីថល​នេះ​ដោយសារ អ៊ីនធឺណិត ឬ​ការ​អូស​ទាញ​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ​ដទៃ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ផ្ដោត​ទៅ​លើ​ការងារ។ យ៉ាង​ណា​បើ​កត្តា​ទាំង​នេះ​មិន​រំខាន​ដល់​អ្នក​ ហើយ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​នៅ​បន្ត​មាន​កម្រិត​ទៀត​ ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ពី​សហគ្រិន​មួយ​ចំនួន​ដែល​អាច​នឹង​ជួយ​អ្នក​បាន។

១ នាយក​ប្រតិបត្តិ LeadSquared លោក Nilesh Patel

ការ​ដើរ​ខាង​ក្រៅ​បន្តិច និង​និយាយ​ ឬ​ទំនាក់ទំនង​ជា​មួយ​នឹង​បុគ្គលិក​​គឺ​ជា​គន្លឹះ​ពិសេស​ ២ ដែល​ជួយ​ឲ្យ​លោក​ Nilesh Patel ស្ងប់​ចិត្ត​ ហើយ​ធ្វើ​ការ​មាន​ផលិតភាព​ខ្ពស់​ជាង​មុន​បើ​តាម​ការ​បញ្ជាក់​របស់​លោក។ លោក​ថា​ការ​និយាយ​ជា​មួយ​នឹង​បុគ្គលិក​របស់​ខ្លួន​ជួយ​ឲ្យ​លោក​ស្រស់​ស្រាយ​ជាង​មុន ហើយ​លោក​បញ្ជាក់​ថា​គន្លឹះ​មួយ​ទៀត​ដែល​លោក​ប្រើ​ផង​ដែរ​នោះ​គឺ​សរសេរ​កត់ត្រា​ចំណុច​តូច​ៗ​មួយ​ចំនួន​មុន​ពេល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។

២ នាយក​ប្រតិបត្តិ Amagi លោក Baskar Subramanian

លោក Baskar បាន​លើក​ឡើង​ថា​ ការ​ចំណាយ​ពេល ១ទៅ២​ម៉ោង​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ជួយ​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​កើន​ឡើង​ខ្ពស់​ខ្លាំង​ណាស់។ លោក​បន្ត​ថា​ គាត់​តែ​ចំណាយ​ពេល ១ម៉ោង​ក្នុង​ការ​ជិះកង់ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ ដែល​វា​ជួយ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ និង​ពោរពេញ​ដោយ​ថាមពល។ វា​ថែម​ទាំង​ជួយ​ឲ្យ​នាយក​ប្រតិបត្តិ​​រូប​នេះ​​រឹង​មាំ​ដើម្បី​ប្រឈម​ឧបសគ្គ និង​បំពេញ​ការងារ​បាន​កាន់​តែ​ច្រើន​ជាង​មុន​។

សហ​ស្ថាបនិកEaseMyTripលោក Rikant Pittie

បច្ចេកវិទ្យា​អាច​រំខាន​ដល់​ផលិតភាព​ការងារ​ តែ​បច្ចេកវិទ្យា​ក៏​ជួយ​ឲ្យ​ការងារ​មាន​ផលិតភាព​ខ្ពស់​ផង​ដែរ​បើ​អ្នក​ប្រើ​វា​ដោយ​ត្រឹម​ត្រូវ។ លោក ​Rikant Pittie ជឿ​ថា​បច្ចេកវិទ្យា​បាន​រួម​ចំណែក​បង្កើន​ផលិតភាព​របស់​ខ្លួន​បាន​ច្រើន​ណាស់ ​លោក​តែង​តែ​រៀន​បច្ចេកវិទ្យា​ថ្មី​ដែល​វា​ជួយ​បំពេញ​កិច្ចការ​ក្នុង​រយៈ​ពេល​ខ្លី និង​ត្រឹម​ត្រូវ ហេតុ​នេះ​ទើប​វា​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

៤ សហ​ស្ថាបនិកNoBroker លោក Saurabh Garg

ពេល​ខ្លះ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​បន្តិចបន្តួច​មាន​លទ្ធផល​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល។​ លោក​ថា​ការ​ទៅ​ការិយាល័យ​មុន​ពេល​គ្រប់​គ្នា​មក​ដល់​ ហើយ​រៀប​ផែន​ការ​សម្រាប់​ថ្ងៃ​ថ្មី​ឲ្យ​ល្អ​ នឹង​ជួយ​បង្កើន​ផលិតភាព​ការងារ​ខ្ពស់​ហើយ។ បើ​ទោះ​ស្ដាប់​ទៅ​ វិធីសាស្ត្រ​នេះ​ហាក់​ដូច​ជា​បុរាណ​បន្តិច​ប៉ុន្តែ​វា​អាច​ទៅ​រួច​ និង​មាន​ប្រសិទ្ធភាព​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន