សញ្ញា​ព្រមាន​នៃ​សុខភាព​រាងកាយ​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង

ប្រព័ន្ធ​រាងកាយ​របស់​មនុស្ស​យើង​គឺ​មាន​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ទាំង​អស់​ ហើយ​វា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់​ដោយ​រាងកាយ​នឹង​ដឹង​ថា​ពេល​ណា​សុខភាព​របស់​មនុស្ស​​ដំណើរ​ការ​មិន​ប្រក្រតី​ ឬ​មិន​ស្រួល។ ជា​ទូទៅ​មុន​ពេល​ឈឺ​ធ្ងន់ ឬ​កើត​ជំងឺ​អ្វី​មួយ​រាងកាយ​របស់​មនុស្ស​នឹង​បញ្ចេញ​សញ្ញាណ​ព្រមាន​ណា​មួយ​ ហេតុ​នេះ​ហើយ​ការ​ត្រួត​ពិនិត្យ​រាងកាយ​ជា​ប្រចាំ​ជួយ​ឲ្យ​អ្នក​ដឹង​ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ជំងឺ​ណា​មួយ ឬ​អាច​ទប់​ស្កាត់​វា​បាន​ថែម​ទៀត​ផង​ក្នុង​ករណី​ស្រាល។ ខាង​ក្រោម​នេះ​ជា​សញ្ញាណ​សុខភាព​មួយ​ចំនួន​ដែល​ព្រមាន​លើ​រាង​កាយ។

១ អង្គែ និង​ជ្រុះ​សក់

ការ​ជ្រុះ​សក់​អាច​ជា​រឿង​ធម្មតា​បើ​ក្នុង​បរិមាណ​តិច​តួច ជា​ពិសេស​ចំពោះ​មនុស្ស​ស្រី ឯ​អង្គែ​ក៏​ដូចគ្នា​ តែ​សញ្ញាណ​ទាំង​២​នេះ គឺ​ជា​សញ្ញាណ​ដែល​បញ្ជាក់​ថា​រាងកាយ​របស់​អ្នក​ខ្វះ​សារជាតិ​វីតាមីន និង​អាហារូបត្ថម្ភ​។ ជាតិ​ដែក​ ស័ង្កសី វីតាមីន B2 B2 B3 B6 និងB7 មាន​កម្រិត​ទាប​ជា​មូល​ហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​សញ្ញា​​ទាំង​នេះ។

២. ដៃ​ជ្រួញ​ដោយ​​មិន​ត្រូវ​ទឹក

ភាព​ជ្រីវជ្រួញ​នៅ​លើ​រាង​កាយ​របស់​យើង​គឺ​ជា​សញ្ញា​ធម្មតា​នៃ​ភាព​ចាស់ ហើយ​​ស្បែក​ដៃ​យើង​នឹង​ឡើង​ជ្រួញ​ដែរ​នៅ​ពេល​ត្រូវ​ទឹក​រយៈពេល​យូរ។ ប៉ុន្តែ​នៅ​ពេល​ដែល​ដៃ​របស់​យើង​ចាប់​ផ្តើម​មើល​ទៅ​កាន់តែ​ជ្រីវជ្រួញ និង​បាត់បង់​ការ​បត់បែន​ជាង​ធម្មតា វា​ប្រហែល​ជា​រាងកាយ​របស់​អ្នក​កំពុង​បញ្ជូន​សញ្ញា​ព្រមាន​ដល់​អ្នក​ហើយ។ ស្នាម​ជ្រួញ​នៅ​លើ​ម្រាមដៃ​របស់​អ្នក​ដោយ​មិន​ប៉ះពាល់​​​ទឹក​អាច​មាន​ន័យ​ថា​អ្នក​ខ្សោះ​ជាតិទឹក ឈាម​រត់​មិន​ល្អ ឬ​មាន​បញ្ហា​ជាមួយ​នឹង​ក្រពេញ​ទីរ៉ូអ៊ីត​របស់​អ្នក។

៣ កន្ទួល​ស្បែក

ជា​ទូទៅ​កន្ទួល​ស្បែក​កើត​ឡើង​ដោយ​សារ​ជំងឺ​ស្បែក ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​កើត​ឡើង​ដោយ​សារ​សញ្ញាណ​ជំងឺ​ផ្សេង​ទៀត ហើយ​វា​ក៏​អាច​បង្ក​ដោយ​ការ​ឆ្លង​មេរោគ ឬ​ការ​ប៉ះពាល់​រុក្ខជាតិ​ណា​មួយ។ បើ​ទោះ​បី​ជា​មើល​ទៅ​ដូចជា​មិន​មាន​អ្វី​ធំ​ដុំ​តែ​អ្នក​គួរ​ជួប​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ ចៀសវាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

៤ ចុក​ទ្រូង

ចុក​ទ្រូង​អាច​បង្ក​មក​ពី​ហេតុផល​ជា​ច្រើន​រាប់​ចាប់​ពី​ឈឺ​សាច់ដុំ ដល់​គាំង​បេះដូង។ ចុក​ទ្រូង​គឺ​ជា​សញ្ញាណ​សុខភាព​សំខាន់​បំផុត​មួយ​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន បើ​សិន​ជា​អ្នក​ចុក​ទ្រូង​លើស​ពី​ ២-៣ ថ្ងៃ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ព្រោះ​ថា​វា​អាច​បង្ក​មក​ពី​ជំងឺ​បេះដូង​ណា​មួយ​មិន​ខាន។

៥ ភ្លាមៗ​ស្រាប់​តែ​ឡើង​គីឡូ​ខ្លាំង​ និង​ស្រក​ខ្លាំង

ជា​ទូទៅ​ការ​ស្រក​គីឡូ​ខ្លាំង​អាច​បណ្ដាល​មក​ពី​ជំងឺ​មហារីក ឬ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ ឯ​ការ​ឡើង​គីឡូ​ខ្លាំង​វិញ​ភាគច្រើន​បង្ក​ឡើង​ដោយ​ហានិភ័យ​បេះដូង​ តែ​វា​ក៏​អាច​ជា​សញ្ញាណ​នៃ​ជំងឺ​មួយ​ចំនួន​ដូចជា

ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ក្រពេញ thyroid។

៦ ហើម​ជើង

ហើយ​ជើង​ជា​ធម្មតា​យើង​តែង​ឃើញ​វា​កើត​នៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែ​បើ​ក្រៅ​ពី​ហេតុផល​មួយ​នេះ​វា​អាច​បង្ក​មក​ពី​ ឈាម​រត់​មិន​ល្អ​ បញ្ហា​បេះដូង និង​ ក្រពេញ thyroid ដំណើរ​ការ​មិន​ល្អ។ ម្យ៉ាង​ទៀត​វា​ក៏​ជា​សញ្ញាណ​បញ្ជាក់​ថា​អ្នក​បរិភោគ​អំបិល ឬ​ជាតិ​ប្រៃ​លើស​កម្រិត​ផង​ដែរ។

៧ រមួល​ក្រពើ ឬ​ក្ដាម​កៀប​ជើង

បញ្ហា​សាច់ដុំ​អាច​បង្ក​មក​ពី​ករណី​ជា​ច្រើន ដូច​ជា​ការ​ធ្វើ​សកម្មភាព​រាងកាយ​លើស​កម្រិត​ ស្ត្រេស ជាតិ​ទឹក​ក្នុង​ខ្លួន​មិន​គ្រប់​គ្រាន់ និង​គេង​មិន​គ្រប់​គ្រាន់​នេះ​បើ​ក្នុង​ករណី​កម្រិត​ស្រាល។ ឯ​ក្នុង​ករណី​កម្រិត​ធ្ងន់​វា​បង្ក​មក​ពី​ជំងឺ​សរសៃ​ប្រសាទ ឬ​តម្រង​នោម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ