ស៊ូណាស់! មុនល្បី Zhao Lusiធ្លាប់ជាអ្នកលក់គាវនៅសាលារៀន

Zhao Lusiជាតារាស្រីចិនវ័យក្មេងជំនាន់ក្រោយម្នាក់ដែលមានទេពកោល្យ និងរូបសម្រស់ដ៏ស្រស់ស្អាត។ រូបនាងធ្លាប់បានបង្ហាញមុខក្នុងរឿងភាគល្បីៗ ជាច្រើនដូចជា “Romance Tiger and Rose”, “The Long Ballad”, “Who Rule The World” ខណៈរឿងភាគថ្មីរបស់នាង “Love Like Galaxy”ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងធ្វើឱ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍លើនាង។

ថ្មីៗ នេះដែររូបភាពរបស់តារាស្រីវ័យ ២៤ ឆ្នាំនេះកាលនៅរៀនសាកលវិទ្យាល័យត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម ក៏ព្រោះតែជារូបដែលនាងឈរលក់គាវនៅសាលា។ បើយោងតាមសម្ដីរបស់គ្រូបង្រៀននៅទីនោះបានឱ្យដឹងថា Zhao Lusi ជាក្មេងឆ្លាត និងច្នៃប្រឌិតម្នាក់។បន្ថែមពីនេះ នាងតែងតែឆ្លៀតរកប្រាក់ខ្លះសម្រាប់ទុកចាយវាយខ្លួនឯង និងរៀនសូត្រផងដែរ។

ដោយសារតែរូបនាងជាមនុស្សម្នាក់ដែលធ្វើម្ហូបឆ្ងាញ់ និងមិនចង់ទុកពេលទំនេរ រូបនាងមានបានដាក់ពាក្យស្នើសុំ និងបើកតូបអាហារនៅសាលាដើម្បីរកប្រាក់បន្ថែម។ ជារៀងរាល់រូបនាងត្រូវបានគេប្រទះឃើញទៅផ្សារទិញអីវ៉ាន់ គ្រឿងផ្សំនានាទុកធ្វើគាវលក់។ នាងតែងតែឈរលក់នៅសាលាបន្ទាប់ពីម៉ោងរៀនត្រូវបានបញ្ចប់។

ក្រោយពីបានដឹងរឿងនេះ មហាជនជាច្រើន និងអ្នកគាំទ្ររបស់នាង កាន់តែមានក្ដីអាណិតស្រឡាញ់ចំពោះនាងបន្ថែមទៀតព្រោះជាមនុស្សឧស្សាហ៍ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចំពោះការងារ។ ពួកគេថែមទាំងបានបញ្ចេញមតិសរសើរផ្សេងៗទៀត និងជូនពរឱ្យនាងកាន់តែជោគជ័យក្នុងជីវិត។

ម៉្យាងទៀត បើក្រឡេកមកមើលការសម្ដែងក្នុងរឿងភាគថ្មី “Love Like Galaxy”ក៏កាន់តែធ្វើបានល្អទៅៗ ជាពិសេសឈុតឆាកយំដែលធ្វើឱ្យទស្សនិកជនដែលមើលរឿងនេះហើយមិនសរសើរមិនបានតែម្ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង “ទិវាកុមារអន្ដរជាតិ” ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ”

ដល់សម័យ AI យុវជនចិននិយមប្រើ “គ្រូទាយ AI” ដើម្បីរំសាយសម្ពាធជីវិត

យុវជនចិនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ជាគ្រូទស្សន៍ទាយជោគវាសនា ដើម្បីរំសាយអារម្មណ៍ ស្របពេលដែលសម្ពាធពីការសិក្សា ការងារ និងទំនាក់ទំនងកើនឡើង។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន

អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា អូលីវ៉ា គង់ បាន​ច្នៃ​ឈុត​ពិសេស​ដែល​បង្កប់​រយ​លាន​អត្ថន័យ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សិល្បៈ វប្បធម៌ ដ៏​រុង​រឿង​របស់​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី