មុនមានឈ្មោះល្បី តារាសម្ដែង ៧ រូបនេះសុទ្ធតែធ្លាប់ជួបបញ្ហាលុយកាក់

មុនមានភាពល្បីល្បាញតារាគ្រប់រូបសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន រីឯតារា ៧ រូបខាងក្រោម​សុទ្ធតែជួបបញ្ហាលុយខ្លាំង រហូតអ្នកខ្លះគ្មានសូម្បីតែបាយហូបក៏មាន តែការតស៊ូ​ខិតខំប្រឹងប្រែង​ធ្វើឱ្យពួកគេ​ទទួលបានជោគជ័យ។ តោះទៅមើលថាជានរណាខ្លះ៖

១.Park Shinhye

កាលពីនៅក្មេងគ្រួសាររបស់តារាស្រី Park ShinHyeជួបបញ្ហាហិរញ្ញវត្ថុខ្លាំងរហូតធ្វើឱ្យនាងត្រូវរៀនបណ្ដើរធ្វើការបណ្ដើរ។ តាំងពីតូចមករូបនាងមានក្ដីស្រមៃចង់ក្លាយជាតារាសម្ដែង ក្រោយមករូបនាង និងក្រុមគ្រួសារសម្រេចចិត្តឡើងពីខេត្តមករស់នៅទីក្រុងសេអ៊ូលដើម្បីមានឱកាសចូលរួមសម្ដែងក្នុងរឿងនានា។ បច្ចុប្បន្នរូបនាងក្លាយជាតារាល្បីម្នាក់ប្រចាំប្រទេសថែមទាំងមានតម្លៃខ្លួនថ្លៃខ្លាំងទៀតផង។

២.SeoInGuk

ស្ថានភាពគ្រួសាររបស់តារាប្រុសនេះកាលពីរូបលោកនៅក្មេងពិតជាលំបាកខ្លាំង សូម្បីតែអាហារក៏គ្មានគ្រប់គ្រាន់ក្នុងការបរិភោគដែរ។ ម្ដាយរបស់លោកថែមទាំងត្រូវដើររើសឡាំង និងសម្បកដបផ្សេងៗសម្រាប់ទុកលក់យកប្រាក់។

៣.IU

ដើមឡើយគ្រួសាររបស់ IU មិនមែនជាអ្នកក្រីក្រអ្វីឡើយ តែក្រោយពីម្ដាយឳពុកមានបញ្ហារកស៊ីជាប់បំណុលក៏ធ្លាក់ខ្លួន។ រូបនាង និងប្អូនប្រុសត្រូវបង្ខំចិត្តទៅរស់នៅជាមួយជីដូនចាស់ និងគ្មានប្រាក់ចាយគ្រប់គ្រាន់ ថែមទាំងកន្លែងរស់នៅពោរពេញដោយសត្វល្អិត កន្លាតជាដើម។

៤.Han SooHee

មុនទទួលបានការចាប់អារម្មណ៍ និងមានឈ្មោះល្បីតារាស្រី Han SooHeeមានបញ្ហាប្រាក់កាក់ និងត្រូវរស់នៅចិញ្ចឹមខ្លួនឯងតាំងពីនៅក្មេង។ នាងធ្វើការនៅតាមបារ និងក្លឹបដើម្បីរកប្រាក់ចំណូលបន្ថែម។ នៅពេលដែលមកទីក្រុង សេអ៊ូលដំបូងដើម្បីធ្វើជាតារាសម្ដែង នាងមានប្រាក់ជាប់ខ្លួនតែជាង ២០០ ដុល្លារប៉ុណ្ណោះ។

៥.Park BoGum

ចំណែកតារាប្រុសរូបនេះវិញត្រូវបានជាប់បំណុលដោយមិនដឹងខ្លួន និងត្រូវរកប្រាក់ទាំងលំបាកដើម្បីសងគេ ដោយសារឳពុករបស់លោកបានទៅខ្ចីប្រាក់ចងការគេជាច្រើន និងដាក់ឈ្មោះរូបលោកជាអ្នកធានា។ ក្រោយមក លោកជាអ្នកទទួលរ៉ាប់រងសងទាំងអស់។

៦.Rain

កាលពីនៅកុមារ លោកមានជីវភាពតោកយ៉ាកខ្លាំងរហូតគ្មានប្រាក់ទិញបាយហូបជាច្រើនថ្ងៃ ពេលខ្លះត្រូវដេកហាលភ្លៀងទៀត។ រីឯសុខភាពម្ដាយក៏ទន់ខ្សោយ និងឈឺជាប្រចាំ ហើយគ្មានប្រាក់សម្រាប់ទិញថ្នាំឡើយ។

៧.Hyeri

Hyeriក៏ជាតារាស្រីម្នាក់ដែលតែងតែបរិច្ចាគប្រាក់ជារឿយៗ ជួយដល់កុមារ និងផ្សេងៗផងដែរ។ ចំពោះមូលហេតុដោយសារខ្លួនធ្លាប់ក្រលំបាកកាលពីនៅក្មេង ម្ដាយរបស់នាងត្រូវធ្វើការដោយកម្លាំងនៅរោងចក្រអស់ជាច្រើនឆ្នាំទម្រាំអាចចិញ្ចឹមនាងដល់ធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ