Pople Station ហាងកាហ្វេបែបកូរ៉េ ​រិះគិតពីបរិស្ថាន និង​ស្រលាញ់ចំពោះផែនដី

ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត​ Pople Station គឺ​លើស​ពី​ហាង​កាហ្វេ​ធម្មតា ដោយសារ​តែ​នៅ​ទី​នេះ អ្នក​មិន​ត្រឹម​តែ​អាច​រីករាយ​នឹង​ពេលវេលា​ទទួល​ទាន​កាហ្វេ និង​អាហារ​ប៉ុណ្ណោះ​ទេ អ្នក​ក៏​អាច​ជួល​ម៉ូតូ​អគ្គិសនី (មិន​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត) ដើម្បី​ធ្វើ​ដំណើរ​ជិះ​កម្សាន្ត​ជុំវិញ​ក្រុង​អង្គរ​ផងដែរ។

ជាមួយ​ទស្សនវិស័យ​ក្នុង​ការ​គិតគូរ​ម៉ត់ចត់​ចំពោះ​បញ្ហា​បរិស្ថាន ក្រៅពី​មាន​ទី​ធ្លា​ធំ​ទូលាយ និង​ការ​រៀបចំ​យ៉ាង​ស្រស់​ស្អាត ទាក់​ភ្នែក​ចម្លែក​អារម្មណ៍ ហាង​កាហ្វេ​បែប​កូរ៉េ​មួយ​នេះ​ក៏​មាន​ចំណុច​ពិសេស​ច្រើន​យ៉ាង​ នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

ជាក់ស្ដែង ការ​ប្រើប្រាស់​ទុយយោ​បរិស្ថាន ជា​ប្រភេទ​ទុយយោ​អង្ករ ដែល​ប្រើ​​ហើយ​អាច​ញ៉ាំ​បាន ជា​ឧទាហរណ៍​ងាយ​មួយ ដែល​អ្នក​នឹង​ចាប់​អារម្មណ៍​មុន​គេ ក្រោយ​ពេល​ឃើញ​ភេសជ្ជៈ​នៅ​ទី​នេះ ហើយ​ការ​រៀបចំ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ហាង គឺ​សឹងតែ​មិន​មាន​ប្លាស្ទិក​ឡើយ។ សូម្បីតែ​ការ​តុបតែង និង​រចនា​កន្លែង​អង្គុយ ទាំង​ក្នុង និង​ក្រៅ ពិតជា​​បង្ហាញ​អំពី​ក្ដី​ស្រលាញ់ និង​អំណរ​ចំពោះ​ធម្មជាតិ ព្រម​ទាំង​មាន​ការ​កែច្នៃ​ឡើងវិញ​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ផង​ដែរ។​​ អង្គុយ​នៅ​ខាងក្នុង សែន​ត្រជាក់​កាយ ហើយ​​បើ​អង្គុយ​នៅ​ខាង​ក្រៅ​វិញ​ រឹតតែ​ស្រស់ស្រាយ។

កន្លែង​ក៏​ស្អាត ហើយ​ភេសជ្ជៈ​ប្រចាំ​ហាង​ក៏​មាន​ច្រើន​ជម្រើស ប្លែក​ទាំង​រូបរាង និង​រសជាតិ ព្រម​ទាំង​មាន​ប្រភេទ​នំ​ជាច្រើន​មុខ​ទៀត​ផង។ ពិតជា​កន្លែង​ដែល​មិន​គួរ​រំលង​ឡើយ ពិសេស​អ្នក​ចូលចិត្ត​រុករក​ហាង​កាហ្វេ​ថ្មី​ប្លែក។

Photo Credit : Pople Station

ម៉ោងបើក ៖ ៧:០០ព្រឹក – ៧:០០យប់

ទីតាំង ៖ ផ្លូវ Charles De Gaulle ភូមិមណ្ឌល៣ ក្រុងសៀមរាបhttps://goo.gl/maps/wtkSsZxUmXN2kPFf9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ