ការសិក្សា៖ យុវជន Gen Z យកចិត្តទុកដាក់លើកត្តាមួយនេះខ្លាំងជាងប្រាក់ខែ និងទម្ងន់ការងារទៅទៀត

យោងតាមការស្ទង់មតិថ្មីមួយលើនិស្សិតចុះធ្វើការងារហាត់ការ (Interns) ចំនួន ៩០០ នាក់នៅក្រុមហ៊ុនគណនេយ្យ KPMG បានឱ្យដឹងថាយុវជន Gen Z មានបំណងប្រាថ្នាយ៉ាងខ្ពស់លើការរីកចម្រើនការងារច្រើនជាងប្រាក់ខែ និងទម្ងន់ការងារ។

នាពេលបច្ចុប្បន្ន យុវជនជាច្រើនកំពុងប្រឈមមុខនឹងទីផ្សារការងារដ៏លំបាក ខណៈដែលក្រុមហ៊ុននានាកាត់បន្ថយការទទួលបុគ្គលិកកម្រិតដំបូង ហើយនិស្សិតដែលទើបបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រួយបារម្ភថា AI នឹងមកដណ្តើមការងាររបស់ពួកគេ។ ពេលនេះ ការស្ទង់មតិមួយបានបង្ហាញឱ្យឃើញពីអ្វីដែលជាអាទិភាពរបស់ Gen Z នៅពេលជ្រើសរើសក្រុមហ៊ុនធ្វើការពេញម៉ោង។

យោងតាមការស្ទង់មតិថ្មីលើនិស្សិតចុះសិក្សាស្រាវជ្រាវរដូវក្តៅជាង ៩០០ នាក់នៅក្រុមហ៊ុនគណនេយ្យ KPMG ការរស់រវើកនិងការរីកចម្រើនក្នុងអាជីព (Career growth) គឺជាកត្តាសំខាន់បំផុតសម្រាប់ Gen Z នៅពេលសម្រេចចិត្តថាតើត្រូវធ្វើការនៅឯណា។ អាទិភាពនេះបានឈរនៅលើកំពូលលើសតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួន ប្រាក់បៀវត្សរ៍ វប្បធម៌កន្លែងធ្វើការ និងការទាញយកបច្ចេកវិទ្យាមកប្រើប្រាស់បានឆាប់រហ័ស។

ស្ទើរតែទាំងអស់នៃអ្នកឆ្លើយតបការស្ទង់មតិ (៩៣%) បាននិយាយថា ពួកគេមានផែនការឈានទៅដល់តំណែងថ្នាក់ដឹកនាំ ឬក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់នៅពេលក្រោយក្នុងអាជីពរបស់ពួកគេ។

ខណៈការស្រាវជ្រាវផ្សេងទៀតបន្តបង្ហាញថា តុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនគឺស្ថិតនៅជិតកំពូលនៃបញ្ជីបំណងប្រាថ្នារបស់ Gen Z ប៉ុន្តែការស្ទង់មតិរបស់ KPMG បានក្តាប់យកផ្នែកផ្សេងទៀត។ ការស្ទង់មតិនេះផ្តោតលើអ្នកជំនាញវ័យក្មេងដែលយល់ដឹងយ៉ាងច្បាស់អំពីភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅកន្លែងធ្វើការ និងផ្ដោតខ្លាំងលើការឡើងតំណែង និងតួនាទីជាអ្នកដឹកនាំ។

ជាក់ស្ដែង ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនៃការឈានទៅដល់តួនាទីទាំងនោះគឺជាអ្វីដែលពិបាកនឹងមើលរំលង។ នៅចក្រភពអង់គ្លេស ភ្នាក់ងារដៃគូរបស់ KPMG ទទួលបានប្រាក់ចំណូលជាមធ្យម ប្រហែល ១ លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលកើនឡើង ១១% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Business Insider។ នៅក្រុមហ៊ុនអាមេរិកទូទៅវិញ ភាគហ៊ុន និងប្រាក់កម្រៃគឺកាន់តែខ្ពស់ ដោយអគ្គនាយកក្រុមហ៊ុន S&P 500 អាចទទួលបានប្រាក់បំណាច់សរុប ១៨,៩ លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ៧% ធៀបនឹងឆ្នាំ ២០២៣ ផ្អែកលើការវិភាគប្រាក់បៀវត្សរ៍ចុងក្រោយបង្អស់របស់ក្រុមហ៊ុន AFL-CIO។

ទំនាក់ទំនងដ៏ស្មុគ្រស្មាញរបស់ Gen Z ជាមួយ AI

ក្រុមហ៊ុន KPMG បានឱ្យដឹងថា ជោគជ័យមិនមែនត្រឹមតែជាការឡើងតំណែងក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ​​ តែវាក៏ទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញដែលធ្វើឱ្យនិយោជកចង់ជួលបេក្ខជន និងមិនពឹងផ្អែកទាំងស្រុងលើ AI នោះដែរ។

លោក Derek Thomas ប្រធានផ្នែកជ្រើសរើសពលករកម្រិតសាកលវិទ្យាល័យថ្នាក់ជាតិនៃ KPMG U.S. បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «Gen Z អាចមើលឃើញហានិភ័យយ៉ាងច្បាស់។ ប្រសិនបើពឹងផ្អែកលើ AI សម្រាប់រាល់ការគិតតាំងពីដំបូង អ្នកនឹងមិនអាចបង្កើតសភាវគតិដែលធ្វើឱ្យអ្នកក្លាយជាបុគ្គលិករឹងមាំបានឡើយ»។

លោក Thomas បានបន្ថែមថា Gen Z កំពុងផ្ដោតលើការងារអនុវត្តជាក់ស្តែងដែលបង្កើតឱ្យមាន «ជំនាញមនុស្សពិតប្រាកដ» ពីព្រោះពួកគេដឹងថា ការងារទាំងនោះហើយដែលផ្លាស់ប្តូរបុគ្គលិកកម្រិតដំបូងឱ្យក្លាយជាបុគ្គលិកជាន់ខ្ពស់។

ជំនាន់នេះកំពុងប្រឈមមុខនឹងសំណួរអាជីពថ្មីមួយគឺ៖ របៀបបំប្លែង AI ឱ្យទៅជាគុណសម្បត្តិប្រកួតប្រជែង ដោយមិនបណ្តោយឱ្យវាក្លាយជាខ្នងបង្អែកទាំងស្រុង។

គួរបញ្ជាក់ថាបច្ចេកវិទ្យា AI បានធ្វើឱ្យទីផ្សារការងារកម្រិតដំបូងកាន់តែមានការប្រកួតប្រជែងខ្លាំងឡើង។ យោងតាមទិន្នន័យរបស់ LinkedIn ដែលបានរាយការណ៍កាលពីដើមឆ្នាំនេះ ការជួលបុគ្គលិកកម្រិតដំបូងបានធ្លាក់ចុះ ៦% នៅចន្លោះខែធ្នូ ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Cory Stahle សេដ្ឋកិច្ចវិទូនៅ Indeed បានប្រាប់កាសែត The New York Times កាលពីខែមេសាថា៖ «ក្នុងនាមជាអ្នកស្វែងរកការងារ អ្នកត្រូវតែខិតខំប្រឹងប្រែងខ្លាំងជាងមុនដើម្បីទទួលបានការងារដដែលនោះនៅពេលនេះ ដោយសារតែការប្រកួតប្រជែងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ»។

នៅក្នុងការស្ទង់មតិលើនិស្សិតចុះហាត់ការរបស់ KPMG អ្នកឆ្លើយតបបានដាក់ជ្រើសរើសជំនាញដែលពួកគេជឿថានឹងធ្វើឱ្យបុគ្គលិកកម្រិតដំបូងមានភាពលេចធ្លោក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ប្រហែល ៧៦% បាននិយាយថា ជោគជ័យរយៈពេលវែងនឹងផ្អែកលើការរួមបញ្ចូលគ្នារវាងសមត្ថភាពមនុស្សដ៏រឹងមាំ និងចំណេះដឹងក្នុងការដឹកនាំឧបករណ៍ និងភ្នាក់ងារ AI ឱ្យមានប្រសិទ្ធភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *