សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈរដ្ឋបាល និងជាសាលាសិល្បៈចំណាស់មួយនៅរាជធានីភ្នំពេញ មានមហាវិទ្យាល័យចំនួន ៥ ដែលបណ្ដុះបណ្ដាលលើមុខជំនាញប្រកបដោយគុណភាពខ្ពស់ដូចខាងក្រោម ៖

ទី១. មហាវិទ្យាល័យដូរ្យតន្ត្រី ៖ បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេល ៤ ឆ្នាំ
ជំនាញតន្ត្រីទាំងបុរាណ និងសម័យ រួមមាន ឧបករណ៍តន្ត្រីបុរាណ , ឧបករណ៍តន្ត្រីសម័យ , ឧបករណ៍តន្ត្រីបស្ចិមប្រទេស , ចម្រៀងបុរាណ , ចម្រៀងសម័យ , ចម្រៀងជាពួក (អូប៉េរ៉ា) , បញ្ជាវង់ភ្លេង , និពន្ធតន្ត្រី និងជាតិពន្ទុតន្ត្រីវិទ្យា (ជាការសិក្សាអំពីតន្ត្រីក្នុងបរិបទវប្បធម៌ សង្គម និងមនុស្សសាស្ត្រ)។
ទី២. មហាវិទ្យាល័យបុរាណវិទ្យា ៖ បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេល ៤ ឆ្នាំ
- បុរាណវិទ្យា
- នរវិទ្យា
ទី៣. មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ៖ បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេល ៤ ឆ្នាំ
- តែងនិពន្ធច្នៃប្រតិដ្ឋ (និពន្ធទូទៅ)
- ដឹកនាំរឿង (ល្ខោនក្បាច់បុរាណ, ល្ខោនស្រមោលស្បែកធំ, របាំប្រពៃណីនិងសៀក, ល្ខោនកំណាព្យ, ល្ខោននិយាយ, ល្ខោនមហោរី, ល្ខោនអាប៉េ, ល្ខោនយីកា, ល្ខោនខោល, ល្ខោនបាសាក់)
ទី៤. មហាវិទ្យាល័យសិល្បៈសូន្យរូប ៖ បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេល ៤ ឆ្នាំ
- ជំនាញតុបតែងលម្អស្ថាបត្យកម្ម
- គំនូរសារគមនាគមន៍
- គំនូរវិចិត្រកម្ម
- ចម្លាក់
- សិល្បៈផ្ដិតពុម្ព
ទី៥. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយកម្មវិទ្យា ៖ បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ដែលមានរយៈពេល ៥ ឆ្នាំ
- ស្ថាបត្យកម្ម
- នគរោបនីយកម្ម
សម្រាប់ព័ត៌មានលម្អិតបន្ថែមសិស្ស-និស្សិត អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០១៦ ៩០១ ៣១៨ និងទីតាំងរបស់សាលាស្ថិតនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ៕
ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា & RUFA























































Account
Security
Favourite Content