tripleS រួមសមាជិកគ្រប់ ២៤នាក់ បញ្ចេញអាល់ប៊ុមថ្មី Beyond Beauty

យោងតាមសារព័ត៌មាន Korea Times នៅថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ tripleS បានបង្ហាញវត្តមាននៅក្នុងសន្និសីទកាសែតពីអាល់ប៊ុមថ្មី Beyond Beauty ខណៈសមាជិកទាំង ២៤នាក់នេះ នឹងបែងចែកជាក្រុមតូចៗចំនួន ៤ទៀត ស្ថិតនៅក្រោមឈ្មោះ Moon, Sun, Neptune និង Zenith។

ការត្រឡប់មកវិញគ្រានេះ ក្រុមទាំងមូលនឹងប្រើប្រាស់ឈ្មោះថា tripleS msnz នៅក្នុងសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួន ដោយ msnz មានអត្ថន័យពេញផ្អែកលើចំណងជើងបទចម្រៀងទី ១នៃអាល់ប៊ុមគឺបទ Magic Shine New Zone ដែលសមាជិកទាំង ២៤នាក់ច្រៀងជុំគ្នា។

ទន្ទឹមគ្នានេះ ក្រុមតូចៗទាំង ៤ ដែលបែងចែកជាសមាជិកសរុបចំនួន ៦នាក់ប្រចាំក្រុមនីមួយៗនឹងបញ្ចេញចម្រៀងតាមរយៈគោលគំនិតខុសៗគ្នាទៅតាមក្រុម។ ជាក់ស្ដែងក្រុម Moon ដែលជាក្រុមរបស់ Sullin, Jiyeon, Sohyun, Kaede, Shion និង Lynn បានបញ្ចេញចម្រៀងបទ Cameo Love ស្របពេលដែលក្រុម Sun ដែលជាការរួមវត្តមានរបស់ Xinyu, Yooyeon, Mayu, Chaewon, Chaeyeon និង Hyerin បានមកជាមួយនឹងបទ Bubble Gum Girl។

ដោយឡែក Seoyeon, Dahyun, Nakyoung, Nien, Kotone និង Seoah បានស្ថិតក្រោមឈ្មោះជាក្រុម Neptune និងមានបទ​ Fly Up ជាបទប្រចាំក្រុម ខណៈ Zenith នឹងបញ្ចេញបទ Q&A ដែលជាស្នាដៃរបស់ Hayeon, Yeonji, Jiwoo, Yubin, Joobin និង Soomin។ ចុងបញ្ចប់ សមាជិកទាំង ២៤នាក់នឹងត្រឡប់មករួមក្រុមគ្នាជាថ្មី ជាមួយនឹងបទចម្រៀងសម្រាប់ពិធីបុណ្យចុងឆ្នាំនេះ គឺបទ Christmas Alone។​

ស្របពេលដែលការបែងចែកជា ៤ក្រុមនេះ ​អាចបង្កជាការប្រកួតប្រជែងគ្នាបាន Sohyun បាននិយាយជាតំណាងក្រុមថា៖ “វាពិបាកក្នុងការការពារកុំឱ្យរឿងនេះកើតឡើង តែយើងចង់ឱ្យវាជាសកម្មភាពការងារដ៏ល្អមួយ ដែលមាជិកក្រុមអាចរីកចម្រើនទៅមុខទាំងអស់គ្នា”។

“ដោយសារយើងមានសមាជិកច្រើន វាជារឿងធម្មតាដែលកម្រិតប្រជាប្រិយភាពអាចនឹងខុសគ្នា។ ប៉ុន្តែយើងនៅតែចង់បន្តបញ្ចេញអាល់ប៊ុមចម្រុះបែប និងបង្ហាញពីមន្តស្នេហ៍របស់យើងម្នាក់ៗទៅកាន់មហាជន” នាងបញ្ចប់ដូច្នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *