៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើងនាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន

រយ:ពេល ៣ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូនដោយមានវត្តមានអ្នកស្រុកបុណ្យភូមិចូលរួមលេងកម្សាន្តរហូតដល់ទៅជាង១មុីននាក់។

បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។

លោក សាកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំនេះ បានឱ្យដឹងថា៖ «មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ គឺពិតជាទទួលបានភាពកក់ក្តៅ និង ស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។» ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ ដែលជាឱសថព្យាបាលផ្លូវចិត្តដ៏ពិតប្រាកដ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាំមកនូវកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញ
។ ទន្ទឹមនឹងគ្នានេះ យើងក៏បានពាំនាំសិល្បៈដ៏សម្បូរបែប សិល្បៈក្នុងស្រុក មកបង្ហាញលើវេទិកាមហោស្រពសិល្បៈបុណ្យភូមិមានជើង ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅក្នុងទីក្រុង និង អ្នករស់នៅខេត្តព្រះវិហារ។

បន្ថែមពីនោះ លោក សាកល កិត្យា បានជម្រាបថា៖ «មួយវិញទៀតកម្មវិធី គឺរៀបចំឡើងជាពិសេស ដើម្បីចូលរួមអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ» ហើយក្នុងនោះខេត្តព្រះវិហារ ពិតជាសម្បូរដោយកុមារៗមានទេពកោសល្យ សមត្ថភាពសុទ្ធសឹងតែជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។

គួរជម្រាបថា បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានធ្វើឡើងរយ:ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការរៀបចំដោយ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប គាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear រដ្ឋបាលខេត្តព្រះវិហារ និង World Vision Cambodia
នៅក្នុងបរិយាកាសថ្មីនាទឹកដីខេត្តព្រះវិហារ ជាពិសេស តំបន់ប្រាសាទកោះកេរ ក្នុងនោះមានប្រាសាទប្រាង្គ «ប្រាសាទធំ»។

បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្ម ដើម្បីផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ ទេសចរណ៍ និងការអប់រំ តាមបណ្តាខេត្តផ្សេងៗទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រកាសបិទចក្រវាលថ្ងៃមុនសោះ! ឥឡូវ Warner Bros ប្រាប់ថាកំពុងផលិតរឿង The Conjuring ភាគថ្មី

Warner Bros ប្រកាសផលិត The Conjuring ភាគថ្មី ក្រោមចំណងជើងថា The Conjuring: First Communion ក្រោយពីភាពយន្តរឿង The Conjuring: Last Rites ដែលក្រុមហ៊ុនធ្លាប់អះអាងថាជាភាពយន្តបិទចក្រវាលបានចាក់

«ក្មេងតែងបង្កកំហុស!» David Beckham លើកឡើងបែបនេះ ក្រោយកូនប្រុសបកអាក្រាតជម្លោះផ្ទៃក្នុងគ្រួសារ

កាលពីថ្ងៃទី២០ ខែមករានេះ Brooklyn Beckham កូនប្រុសច្បងវ័យ ២៦ ឆ្នាំរបស់ប្តីប្រពន្ធដ៏មានឥទ្ធិពល David និង Victoria Beckham បានសរសេរសារយ៉ាងវែងរៀបរាប់ពីបញ្ហាផ្ទៃក្នុងគ្រួសារតាមការយល់ឃើញរបស់គេ

Song Zu’er ស្រកគីឡូខ្លាំង ហាក់គ្មានកម្លាំងកំហែងក្នុងខ្លួន

កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ Song Zu’er បានចូលរួមក្នុងកម្មវិធីរបស់ម៉ាកយីហោល្បីឈ្មោះមួយ ដោយវត្តមានលើកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់តារាស្រី ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិត

សោកស្ដាយ! ខន សុរិយា សម្រេចដកខ្លួនចេញពីការប្រកួត Miss World

យប់​មិញ​នេះ បវរ​កញ្ញា​ដែល​ត្រូវ​តំណាង​កម្ពុជាចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss World កញ្ញា ខន សូរិយា បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ក្រោម​ហេតុផល​មួយ​ចំនួន​ដែល​នាង​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា

មិនទាន់ចេញផង អាល់ប៊ុម “ARIRANG” របស់ BTS បំបែកកំណត់ត្រាដ៏អស្ចារ្យមួយបាត់លើ Spotify

ទោះបីអាល់ប៊ុមថ្មីរបស់ក្រុម BTS ដែលមានចំណងជើងថា "ARIRANG" មិនទាន់ត្រូវបានបញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែស្នាដៃថ្មីនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីរួចជាស្រេចទៅហើយ។

សម្ពាធការងារលើសលប់ធ្វើឱ្យតារាស្រីល្បីៗនៅចិនមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តបន្ទាប់

ភាពស្រស់ឆើតឆាយក្នុងវិស័យសិល្បៈ ជារឿយៗតែងតែលាក់បាំងនូវការពិតដ៏ខ្មៅងងឹតមួយ គឺនៅពីក្រោយភាពស្រស់ស្អាតទាំងនោះ តារាសម្តែងស្រីល្បីៗរបស់ចិនជាច្រើនរូបកំពុងរងទុក្ខដោយសារបញ្ហាសុខភាពផ្លូវកាយ និងផ្លូវ

ឆ្លៀតម៉ោងទំនេរ បុរសចិនម្នាក់បើកថា្នក់បង្រៀនជិះកង់ បានកម្រៃខ្ពស់ជិត​ ៤ម៉ឺនដុល្លារ

បុរសជនជាតិចិនម្នាក់ ត្រកូល Li អាចរកចំណូលបានដល់ ២៧ម៉ឺនយន់ ឬ ៣៩ ០០០ដុល្លារអាមេរិកក្នុងពេលត្រឹម ២ឆ្នាំ តាមរយៈការបើកថ្នាក់បង្រៀនជិះកង់ មានកូនសិស្សជាង ៧០០នាក់ រាប់ចាប់ពីអាយុ ៤ឆ្នាំដល់ ៦៨ឆ្នាំ។​

Sydney Marith មកពីអាមេរិកភ្លាម ចេញធ្វើការងារវិញភ្លែត រឿងដំបូងគឺ Miss Planet Cambodia ២០២៥

តារា​បង្ហាញ​ម៉ូដ ក៏​ជា Miss Planet Cambodia 2025 កញ្ញា Sydney Marith បាន​វិល​ត្រឡប់​ពី​អាមេរិក​វិញ ក្រោយ​វិស្សមកាល​រយៈពេល។ ក្រោយ​មក​ដល់​ដី​ខ្មែរ​វិញ​ភ្លាម Sydney បាន​ចាប់​ការងារ​ភ្លាម​ៗ​តែម្ដង ហើយ​

ព្រះនាង នរោត្តម អេម៉ា ត្រៀមបង្ហាញវត្តមានក្នុងភាពយន្តក្នុងស្រុកឆាប់ៗនេះ

ព្រះ​នាង នរោត្តម អេម៉ា ជាសែ​រាជវង្ស​មួយ​អង្គ​ដែល​​បង្ហាញ​វត្តមាន​យាង​ចូលរួម​ពិធី​មង្គល​ការ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចាប់អារម្មណ៍​ខ្លាំងនាគ្រា​នោះ ពេល​

ប្រេម៉ា ចែករំលែក Tip សម្រាប់អ្នកចង់សម្រកបាន ៥-៦ គីឡូ

​ប្រេម៉ា តារា​ចម្រៀង​ស្រីអាច​ច្រៀង​បាន​ច្រើន​ភាសា ​មិន​ត្រឹម​មាន​ទឹកដម​សំឡេង​ពីរោះ​នោះ​ឡើយ អ្នក​គាំទ្រ​តែង​ចាប់អារម្មណ៍​ពី​រូប​សម្រស់ និង​រាងរៅ​គួរឲ្យ​ស្រលាញ់​របស់​នាង​ដែរ។ មួយ​រយៈ​មុន​ម្ចាស់​បទ " SAD LIFE” មាន​

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *