តារាសម្ដែងជើងចាស់កូរ៉េដ៏ល្បីល្បាញ Lee Soon Jae ទទួលមរណភាពក្នុងវ័យ ៩១ ឆ្នាំ

តារាសម្ដែងជើងចាស់ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង លោក Lee Soon Jae បានទទួលមរណភាពនៅអាយុ ៩១ ឆ្នាំ។

យោងតាមក្រុមគ្រួសាររបស់លោក តារាសម្តែងជើងចាស់រូបនេះ បានទទួលមរណភាពយ៉ាងស្ងប់ដោយជរាពាធនៅព្រឹកព្រលឹមថ្ងៃទី ២៥ ខែវិច្ឆិកា។ ទីតាំងនៃពិធីបុណ្យសពមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

លោក Lee Soon Jae ត្រូវបានប្រជាជនកូរ៉េចាត់ទុកជាឥស្សរជនសកម្ម និងជាទីស្រឡាញ់របស់មហាជនទាំងក្នុងកញ្ចក់ទូរទស្សន៍ ភាពយន្ត និងការសម្ដែងល្ខោននិយាយ។ រហូតមកដល់ពេលថ្មីៗនេះ លោកនៅតែសកម្មក្នុងអាជីព ដោយបានសម្តែងក្នុងល្ខោននិយាយរឿង Surely Tomorrow និងរឿងភាគ Dog Knows Everything របស់ប៉ុស្តិ៍ KBS 2TV ។

កើតនៅ Hoeryong ខេត្ត North Hamgyong (ឥឡូវជាកូរ៉េខាងជើង) ក្នុងឆ្នាំ ១៩៣៤ លោក Lee បានផ្លាស់ទៅទីក្រុងសេអ៊ូលជាមួយជីដូនជីតារបស់លោកនៅអាយុ ៤ ឆ្នាំ។ ទោះយ៉ាងណា ឆ្នាំកំណើតផ្លូវការរបស់លោកត្រូវបានកត់ត្រាគឺឆ្នាំ ១៩៣៥។

លោក Lee បានពង្រីកស្នាដៃឥតឈប់ឈរ និងបានបដិសេធមិនព្រមទទួលការសម្តែងតួអង្គប្រភេទដដែលៗឡើយ ទោះបីជាលោកជាតារាសម្តែងដ៏ល្បីល្បាញ និងទទួលបានការគោរពជាច្រើនរួចទៅហើយក៏ដោយ។ លោកបានលះបង់រូបភាពតួឯក និងមានអំណាចរបស់លោកក្នុងវ័យ ៧០ ឆ្នាំ ដើម្បីផ្ដោតលើការសម្ដែងបែបកំប្លែង ដោយទទួលបានក្តីស្រឡាញ់យ៉ាងខ្លាំងពីយុវជនជំនាន់ក្រោយសម្រាប់ការសម្ដែងរបស់លោកនៅក្នុងរឿងភាគកំប្លែងល្បី High Kick! (ឆ្នាំ២០០៦) និង High Kick Through the Roof (ឆ្នាំ២០០៩)។

លោកបានទទួលពានរង្វាន់សម្រាប់សមិទ្ធផលពេញមួយជីវិតនៅក្នុងកម្មវិធីប្រគល់រង្វាន់ Edaily Culture Awards លើកទី ៣ ក្នុងឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០២៤ លោកបានក្លាយជាអ្នកទទួលរង្វាន់ Grand Prize វ័យចំណាស់ជាងគេនៅក្នុងកម្មវិធីប្រគល់រង្វាន់ KBS Drama Awards សម្រាប់ការសម្តែងក្នុងរឿង “Dog Sounds”។ នៅខែមេសាឆ្នាំ ២០២៥ លោកក៏បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមនៅក្នុងកម្មវិធី Korea PD Awards ដែរ ទោះបីជាមិនអាចចូលរួមបានដោយសារតែសុខភាពធ្លាក់ចុះក៏ដោយ។

ក្រៅពីការងារសិល្បៈ លោកក៏សកម្មក្នុងការងារជាមន្ត្រីសាធារណៈផងដែរ។ នៅក្នុងការបោះឆ្នោតសកលលើកទី ១៤ ក្នុងឆ្នាំ ១៩៩២ លោកបានឈរឈ្មោះជាបេក្ខជនសម្រាប់គណបក្សសេរីប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៅក្នុងស្រុក Jungnang ទីក្រុងសេអ៊ូល ហើយត្រូវបានជ្រើសរើសឱ្យចូលជាសមាជិកសភាជាតិ។ ក្នុងអំឡុងពេលកាន់តំណែង លោកបានបម្រើការជាអ្នកនាំពាក្យរងរបស់គណបក្ស។

ព័ត៌មានព្រួយបារម្ភអំពីសុខភាពរបស់តារាសម្តែងរូបនេះបានលេចឡើងចាប់តាំងពីចុងឆ្នាំមុន ខណៈលោកត្រូវបង្ខំលុបចោលការសម្តែងរឿង Surely Tomorrow ដោយសារតែបញ្ហាសុខភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *