ចូលរួមបោះឆ្នោតឱ្យកញ្ញាឯកកម្ពុជា សូរ ពេជ្រវលក្ខណ៍ ដើម្បីកម្ពុជាឈរនៅ Top 20 នៃ Miss International 2025

សូរ ពេជ្រវលក្ខណ៍ ជា​បវរ​កញ្ញា​តំណាង​កម្ពុជា ​កំពុង​មាន​វត្តមាន​លើ​វេទិកា Miss International ក្នុង​ប្រទេស​ជប៉ុន ដែល​កំពុង​ត្រូវ​ការ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​នៅ​ក្នុង​ស្រុក​តាម​រយៈ​ការ​ចូលរួម​បោះ​ឆ្នោត​ ដើម្បី​ឱ្យ​កម្ពុជា​បាន​ចូល​នៅ​ក្នុង Top ជ្រៅ​ណា​មួយ​នៃ​កម្មវិធី។

ដូច​ដែល​មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​បាន​ជ្រាប​ហើយ​ថា វលក្ខណ៍ គឺ​ជា​ម្ចាស់​មកុដ Miss International Cambodia 2025 ហើយ​ក៏​ជា​បេក្ខភាព​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss International នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។

នា​ថ្ងៃ​ម្សិលមិញ វលក្ខណ៍ បាន​បង្ហោះ​ជូន​ដំណឹង​លើ​អាខោន​ផ្លូវ​ការ​អំពី​ពេលវេលា​នៃ​ការ​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខភាព Top 20 គឺ​នៅ​ថ្ងៃ​ស្អែក វេលា​ម៉ោង ១០ យប់ ។ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នា​ពេល​នេះ វលក្ខណ៍ បាន​សំណូម​ពរ​ឱ្យ​មហាជន​ក្នុង​ស្រុក​ជួយ​បោះ​ឆ្នោត​គាំទ្រ​ដើម្បី​ឱ្យ​កម្ពុជា​មាន​ឱកាស​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង Top ណាមួយ។

កាន់​តែ​ពិសេស​នៅ​លើ App របស់ Miss International បាន​បើក​ជា Flash Vote បាន​ន័យ​ថា​រាល់​ការ​ចំណាយ​ទឹក​ប្រាក់​ក្នុង​ការ​បោះឆ្នោត​នឹង​ទទួល​បាន​ពិន្ទុ គុណ​នឹង​២។ ចំពោះ​ការ​បោះ​ឆ្នោត​គាំទ្រ​នេះ​ដែរ​ គឺ​ដើម្បី​ឱ្យ​កម្ពុជា​បាន​ចូល​នៅ​ក្នុង Top 20 ហើយ​បើ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​បេក្ខភាព​ចូលរួម​ទាំង​អស់​នឹង​អាច​មាន​ឱកាស​ឈរ​នៅ​លំដាប់ Top 10 ទៀត​ផង។

កម្ពុជា​អាច​ឈរ​នៅ​លំដាប់​កំពូល​ទាំង ២០ ឬ ១០ លើ​វេទិកា​ប្រកួតប្រជែង Miss International 2025 បានឬយ៉ាង​ណា​គឺ​អាស្រ័យ​ការ​ចូលរួម​របស់​មហាជន​អ្នក​គាំទ្រ​ ហើយនេះ​ក៏​ជា​ឱកាស​ក្នុង​ការ​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ឱ្យ​កម្ពុជា​ឈរ​នៅ​លំដាប់​ខ្ពស់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

សម្រាប់​ការ​បោះ​ឆ្នោត លោក​អ្នក​អាច​ចូល​ទៅ​ដោនឡូត App កម្មវិធី Miss International បន្ទាប់​មក​ធ្វើ​ការ ចុះ​ឈ្មោះ រួចរាល់​ហើយ​ស្វែង​រក​ពាក្យ​ថា Cambodia ដែល​មាន​រូប​បវរកញ្ញា​កម្ពុជា សូរ ពេជ្រវលក្ខណ៍ ជា​តំណាង បន្ទាប់​មក​ជ្រើស​រើស​ចំនួន​ទឹក​ប្រាក់​ដែល​ចង់​ចូលរួម​បោះ​ឆ្នោត​ជា​ការ​ស្រេច៕

ទស្សនា​វីដេអូ​សម្រាប់​ស្វែង​យល់​បន្ថែម​អំពី​របៀប​នៃ​ការ​បោះ​ឆ្នោត៖ https://www.facebook.com/share/r/1GoNruko87/

រូបភាព ៖ Pichvoleak So



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *