«កំណើតអរូប» ភាពយន្តខ្មែរដំបូង ចាក់ផ្សាយលើគេហទំព័រលំដាប់ពិភពលោក

«កំណើតអរូប» ឬ The Ritual Black Nun បាន​ក្លាយ​ជា​ខ្សែ​ភាពយន្ត​បែប​រន្ធត់​ព្រឺព្រួច​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​លើ​គេហទំព័រ​លំដាប់​ពិភពលោក។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​ចាងហ្វាង​ផលិតកម្ម Wonder Film។

ក្រោយ​ពី​បាន​បោះ​ជំហាន​ឈាន​ចូល​ទីផ្សារ​អឺរ៉ុប​កាល​ដើម​ឆ្នាំ ២០២៤ ពេល​នេះ​ភាពយន្ត​ខ្មែរ​រឿង «កំណើតអរូប» បាន​បន្ត​ភាព​ជោគជ័យ​មួយ​ជំហាន​ទៀត​ជាមួយ​ការ​បង្ហាញ​ខ្លួន​នៅ​លើ Prime Video ដែល​ជា​វេបសាយ​ល្បី​លំដាប់​ពិភពលោក។ ស្នាដៃ​ភាពយន្ត​រន្ធត់រឿង «កំណើត​អរូប» ឬ The Ritual Black Nun ​របស់ផលិតករ សែម វិសាល បាន​បង្ហាញ​វត្តមាន​នៅ​លើ​ផេក​ផ្លូវ​ការ Prime Video ដែល​អាច​ទស្សនា​បាននៅ​អង់គ្លេស ​និង​អាមេរិក។

នេះជាជំហានដ៏មានអត្ថន័យសម្រាប់ភាពយន្តខ្មែរយើង ដែលកន្លងមកមិនធ្លាប់ទទួលបានការចែកចាយផ្លូវការលើវេទិកាអន្តរជាតិដ៏ធំបែបនេះពីមុនមកនោះឡើយ។ វាមិនមែនជារឿងចៃដន្យសម្រាប់ភាពយន្តខ្មែរក្នុងការជ្រៀតខ្លួនចូលទីផ្សារអន្តរជាតិនាពេលនេះ តែវាកើតឡើងដោយសារការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់អ្នកផលិតជំនាន់ថ្មី ដែល បាន​ស្វែងរក​ឱកាស ដើម្បីលើកស្ទួយស្នាដៃខ្មែរទៅកាន់វេទិកាអន្តរជាតិ បន្ទាប់ពី​យើង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ-១៩។ យ៉ាងណាមិញ «កំណើតអរូប» គឺជា​ចម្លើយ​ជាក់ស្តែង​មួយ​ចំពោះ​ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុង​ការ នាំ​យក​ភាពយន្ត​ខ្មែរឆ្ពោះទៅទីផ្សារអន្តរជាតិ។

លោក សែម វិសាល អគ្គនាយកផលិតកម្ម Wonder Film Entertainment បានលើកឡើងថា «កំណើតអរូប មិនមែនគ្រាន់តែជាខ្សែភាពយន្តមួយប៉ុណ្ណោះទេ តែ​ជា​ការ​បង្ហាញពី​សមត្ថភាព​វប្បធម៌​ខ្មែរ ក្នុង​ការ​បញ្ចេញ​សារ​តាមរយៈសិល្បៈជាសកល។ Prime Video គឺជា​វេទិកា​ដែល​អាច​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈខ្មែរឱ្យប្រជាជននៅជុំវិញពិភពលោកបានទស្សនា និងឈ្វែងយល់»។

ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video តាមតំណរភ្ជាប់ (Link) ផ្លូវការនេះ https://www.amazon.com/dp/B0D1HFVJBD។

កាល​ដើម​ឆ្នាំ ​២០២៤ ខ្សែ​រឿង​ដែល​បង្កប់​រឿងរ៉ាវ​ព្រឺព្រួច សាសនា និង​វប្បធម៌​មួយ​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំងនៅ​ទូទាំង​អាស៊ីអាគ្នេយ៍​ និង​ប៉ែក​អ៉ឺរ៉ុប​ដល់​ទៅ ១៥ ​ប្រទេស​ធំៗ ​​និងជា​ខ្សែ​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ដី​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ក៏​ដូច​ជា​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ និង​ប៉ែក​អឺរ៉ុប រួមទាំង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។

ការ​ទស្សនា​របស់​ទស្សនិកជន មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​សិល្បៈ​ភាពយន្ត​ខ្មែរ និង​បញ្ចេញ​សំឡេង​របស់​ជាតិខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ព្រោះ​ភាពយន្ត​ជា​សិល្បៈ​ដែល​មិនមែន​សម្រាប់​តែ​ទស្សនា ប៉ុន្តែ​សម្រាប់​សង្គ្រោះ​អត្តសញ្ញាណ ស្នាដៃ​ផង​ដែរ ដូចជា រឿង «កំណើត​អរូប» គឺជា​សញ្ញា​សម្រាប់​បង្ហាញ​ថា «សិល្បៈ​ខ្មែរ មិន​ត្រូវ​ជាប់​ព្រំដែន​ឡើយ» តែ​វា​ជា​រឿងរ៉ាវ​មួយ​ដែល​ភ្ជាប់​អារម្មណ៍​ខ្មែរ​ជាមួយ​ទស្សនៈ​អន្តរជាតិ តាម​រយៈ​សិល្បៈ​ភាពយន្ត។

ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video តាមតំណរភ្ជាប់ (Link) ផ្លូវការនេះ https://www.amazon.com/dp/B0D1HFVJBD៕

ខាង​ក្រោម​នេះ​ជា​លីង​ផ្លូវ​ការសម្រាប់ការ​ចូល​ទស្សនា​នៅក្នុង Prime Video៖

https://www.amazon.com/dp/B0D1HFVJBD



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *