ទាហានរួមក្រុមចេញមុខមកសរសើរ V ដែលតែងលើកទឹកចិត្តឱ្យហ៊ានដើរតាមក្ដីសុបិន

មហាជនកោតសរសើរតារាខេប៉ុប V ក្រោយអតីតមិត្តរួមបន្ទាយម្នាក់បានចែករំលែកពីកិច្ចខិតខំ និងទឹកចិត្តដែលសមាជិក BTS រូបនេះមានចំពោះខ្លួន និងនាយទាហានដទៃទៀត។

កាលពីថ្ងៃ​១៩ ខែមេសា កន្លងទៅនេះ​ តារាចម្រៀងកូរ៉េខាងត្បូង V ​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីមានសមាជិករួមក្រុមដែលទើបតែបញ្ចប់ភារកិច្ចក្នុងជួរទាហាន បានចេញមកទម្លាយពីអារម្មណ៍របស់ខ្លួនទៅលើតារាប្រុសរូបនេះ។

យោងតាមការបកប្រែរបស់សារព័ត៌មាន Allkpop មិត្តរួមក្រុមរូបនេះបានប្រើឈ្មោះហៅក្រៅរបស់តារាប្រុសជាអ្នកទទួលសារ ដោយលោកបានរៀបរាប់ថា៖ “បងប្រុស Taehyungie ខ្ញុំមិនមានឱកាសបានអរគុណចំពោះមុខអ្នក សម្រាប់អ្វីដែលអ្នកបានធ្វើមកលើខ្ញុំចន្លោះពេលដែលយើងនៅក្នុងអង្គភាព។ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តផ្ញើសារនេះទៅអ្នក”។

មិត្តជា​ទាហាន​រូបនេះបានបន្ត ដោយសរសើរ V ចំពោះកិច្ចខិតខំបំពេញការងាររហូតទទួលបានតំណែងលេខ១ នៅក្នុងក្រុម ​បើទោះបីជាគេមានរបួសត្រង់ស្មា និងភ្លៅក៏ដោយចុះ។ លោកបានសរសេររៀបរាប់ទៀតថា ពេលដែលបានឃើញ​ប្រឹងប្រែង​របស់សមាជិក BTS រូបនោះ គឺជាកម្លាំងជំរុញចិត្តមួយទៀត សម្រាប់លោកក្នុងការហ្វឹកហាត់។

អតីតនាយទាហាន​រូបនោះ ​ក៏បានរំឭកដល់ពេលវេលាល្អៗដែលលោកធ្លាប់ធ្វើរួមគ្នាក្នុងគ្រាកន្លងមកផងដែរ មិនថាជាការហាត់ប្រាណដោយមានប្រើប្រាស់ឧបករណ៍ ដែល V បានបរិច្ចាគ និងអាហារដែល V បានយកមកចែកជូនដល់ក្រុមខ្លួននោះទេ។  លោករំលឹក​បន្តយ៉ាង​ដូច្នេះថា “លើសពីអ្វីទាំងអស់ ការខិតខំ និងការតាំងចិត្តរបស់អ្នកបានធ្វើឱ្យខ្ញុំហ៊ានដាក់គោលដៅ ដែលចង់ក្លាយជាអ្នកជំនាញផ្នែកព្យាបាលដោយចលនា។ អរគុណដែលធ្វើឱ្យខ្ញុំនៅតែអាចបន្តតាំងចិត្តហ្វឹកហាត់ និងរៀនសូត្រ ទាំងដែលកំពុង​តែនៅក្នុងជួរទាហាន”។

មុននឹងបញ្ចប់សំណេររបស់ខ្លួន មិត្តរូបនេះបានរៀនរាប់ថា៖ “ខ្ញុំពិតជារីករាយនឹងពេលវេលាដែលបានចំណាយក្នុងជួរទាហាន ព្រោះតែអ្នក។ ខ្ញុំនឹងមិនបោះបង់ទេ ខ្ញុំនឹងបន្តខិតខំឱ្យដូចជាអ្នកអ៊ីចឹង។ កុំភ្លេចមើលថែសុខភាពផង បងប្រុស!”។

ក្រោយសំណេរខាងលើនេះបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ម្ចាស់គណនី X ជាច្រើនបាន​នាំគ្នាកោតសរសើរពីតារាក្នុងដួងចិត្តរូបនេះ ថែមមានអ្នកខ្លះបានដាក់ឈ្មោះឱ្យតារាប្រុសវ័យ ២៩ ឆ្នាំរូបនោះថាជា Dream Maker ឬជា អ្នកទីប្រឹក្សាផ្នែកអាជីពទៀតផង។

ទន្ទឹមគ្នានេះ អ្នកគាំទ្រម្នាក់បានសរសេររៀបរាប់ថា​៖ “Taehyung តែងតែជាគំរូរបស់ខ្ញុំ។ ខ្ញុំតែងតែកោតសរសើរលើការប្រឹងប្រែងដើម្បីក្តីសុបិនរបស់គាត់។ ដូច្នេះខ្ញុំមិនភ្ញាក់ផ្អើលទេ គ្រប់គ្នាដែលនៅជុំវិញគាត់ក៏នឹងត្រូវបានគាត់បំផុសគំនិត​ឱ្យហ៊ានដេញចាប់ក្ដីសុបិនដូចគ្នាដែរ។ គាត់តែងតែជះឥទ្ធិពលវិជ្ជមានទៅអ្នកដទៃ”។

គួរ​ឱ្យដឹងផងដែរថា V រួមគ្នានឹង RM នឹងបញ្ចប់កាតព្វកិច្ចបម្រើជាតិរបស់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ មុន Jimin និង Jungkook មួយថ្ងៃ។ ដោយឡែក Sugar នឹងបញ្ចប់ការងារនេះនៅថ្ងៃ២២ ក្នុងខែតែមួយ។ ស្របគ្នាដែរ កាលពីដើមខែមេសាកន្លងទៅ HYBE ក៏បានបង្ហើបថា ទីភ្នាក់ងាររបស់តារាប្រុសទាំង ៧ រូបកំពុងតែរៀបចំការងារ សម្រាប់ការវិលត្រឡប់មករួមសកម្មភាពពេញក្រុមរបស់ BTS ម្ដងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *