អាថ៌កំបាំងពីក្រោយភាពជោគជ័យលើសលប់នៃរឿងភាគ When The Phone Rings

When The Phone Rings កំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមិនថាក្នុងស្រុក និងអន្តរជាតិ ដោយមានចំនួនអ្នកទស្សនារហូតដល់ទៅ ៦ភាគរយពីជុំវិញពិភពលោក ក្រោយរឿងនេះទើបតែចាក់បាន ៣ភាគតែប៉ុណ្ណោះ។

រឿងភាគថ្មីរបស់ MBC មួយនេះបានចាប់ផ្ដើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយផ្ដោតសាច់រឿងទៅលើគូស្វាមីដែលរស់នៅពេញដោយសុភមង្គលមួយគូ តែគ្រប់យ៉ាងបែរជាប្រែប្រួលមួយរំពេចនៅពេលដែល ស្វាមីសម្ដែងដោយ  Yoo Yeon-seok បានទទួលដំណឹងពីជនដៃដល់ថា ភរិយារបស់ខ្លួនសម្ដែងដោយ Chae Soo-bin កំពុងតែទទួលបានការគំរាមគំហែងពីការចាប់ជំរិត។

ភាពប៉ិនប្រសប់នៃការរួមបញ្ចូលគ្នារវាងភាពផ្អែមល្អែមនៃស្នេហា និងរឿងរន្ធត់នេះហើយ ដែលជាចំណុចលេចធ្លោបំផុតសម្រាប់រឿងមួយនេះ។​ ជាក់ស្ដែង FlixPatrol បានបង្ហាញទិន្នន័យថា When The Phone Rings បានចាយពេលត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះក្នុងការក្លាយខ្លួនជាភាពយន្តពេញនិយមលំដាប់លេខ ២ នៅលើតារាង​ Netflix’s Global TV សម្រាប់ប្រភេទភាពយន្តដែលមិននិយាយភាសាអង់គ្លេស និងទទួលបានប្រជាប្រិយភាពលំដាប់លេខ១ ពីទស្សនិកជនដែលរស់នៅក្នុងប្រទេសចំនួន ៣៣ផ្សេងគ្នា រួមមាន សិង្ហបុរី ហុងកុង ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ិកស៊ិក កូឡុំប៊ី និងប្រេស៊ីលជាដើម។

ភាពយន្តដែលមានចំនួន ១២ភាគនេះ ក៏បានជាប់ចំណាត់ថ្នាក់នៅលើតារាង FUNdex របស់ Good Data Corporation ក្នុងនាមជាភាពយន្តកំពូលប្រចាំសប្ដាហ៍ទី៤ ក្នុងខែវិច្ឆិកាផងដែរ ស្របពេលដែល Yoo Yeon Seok និង Chae Soo Bin  បានជាប់ចំណាត់ថ្នាក់រៀងគ្នាគឺលេខ ១​និងលេខ ២ក្នុងបញ្ចីឈ្មោះ ជាតារាសម្ដែងនៅលើទូរទស្សន៍ដែលមានអ្នកនិយាយដល់ច្រើនជាងគេក្នុងសប្ដាហ៍ដដែលនោះ។

ភាពជោគជ័យក្នុងទម្រង់ជាភាពយន្ត ក៏បានធ្វើឱ្យ When The Phone Rings ដែលមានទម្រង់ដើមជាប្រលោមលោកត្រឡប់មកទទួលបានការពេញនិយមម្ដងទៀតដែរ ជាមួយនឹងកំណើនការចូលអានច្រើនជាងមុនរហូតដល់ទៅ ៥ដង និងមានការកើនឡើងនៃប្រាក់ចំណូលរហូតដល់ទៅ ១៤.៦ដង។ ហេតុផលទាំងនេះហើយ ដែលបណ្ដាលឱ្យប្រលោមលោកខាងលើបានក្លាយជា រឿងពេញនិយមលំដាប់លេខ១ នៅលើតារាងប្រលោមលោកប្រចាំថ្ងៃរបស់ Kakao Page បញ្ជាក់ពីភាពជោគជ័យផ្ទួនៗមិនថាក្នុងទម្រង់ជាប្រលោមលោក និងភាពយន្តភាគនោះទេ។

លក្ខណៈកម្រដែលធ្វើឱ្យរឿងភាគកូរ៉េខាងត្បូងខាងលើ ទទួលបានប្រជាប្រិយភាពកម្រិតនេះ ក៏ដោយសារតែសមត្ថភាពពិសេសរបស់អ្នកនិពន្ធ Kim Ji Woon ដែលអាចរួមបញ្ចូលទាំងអារម្មណ៍មនោសញ្ចេតនា​ ភាពរំជើបរំជួល អាថ៌កំបាំង និងឈុតឆាកប្រយុទ្ធគ្នាបានយ៉ាងល្អឥតឆ្គង បើទោះបីផ្នែកខ្លះនៃសាច់រឿងបានកែសម្រួលឱ្យស័ក្តិសមជារឿងភាគសម្រាប់ទូរទស្សន៍ទៅហើយក៏ដោយចុះ។

បន្ថែមពីនេះ When The Phone Rings ក៏បានបង្កើតឱ្យមានការជជែកវែកញែកក្នុងចំណោមទស្សនិកជនជាថ្មីម្ដងទៀតដែរ ទាក់ទងនឹងរឿងភាគប្រភេទ Melodrama។ ដោយរឿងភាគប្រភេទនេះ និយមនិទានរឿងបែបស៊ីជម្រៅ និងស្មុគស្មាញ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទស្សនិកជនចាប់ផ្ដើមចូលចិត្តមើលភាពយន្តដែលមានសាច់រឿងស្រាលៗ ងាយយល់ ដែលតម្រូវឱ្យផលិតកម្មមួយចំនួនបានបែរចំណាប់អារម្មណ៍ពី Melodrama ទៅបោះទុនលើភាពយន្តប្រភេទដទៃទៀតជំនួសវិញ។ ដោយឡែក បន្ទាប់ពីភាពជោគជ័យនៃ When The Phone Rings ក៏អាចជាឱកាសថ្មីមួយទៀត ដែលនាំឱ្យក្រុមហ៊ុន និងស្ទូឌីយោធំៗត្រឡប់មកពិចារណាផលិតរឿងបែប Melodrama ម្ដងទៀត។

ត្បិត When The Phone Rings ទើបតែចេញបាន ៦ភាគក៏ពិតមែន តែភាពយន្តភាគមួយនេះនៅតែមានទំនោរទទួលបានការចូលចិត្តខ្លាំងទាំងទស្សនិកជនទាំងក្នុង និងក្រៅស្រុក។ បន្ថែមពីនេះទៀត រឿងភាគដែលផ្អែកទៅតាមប្រលោមលោកមួយនេះ ក៏មានឱកាសក្លាយជាភាពយន្តដែលជោគជ័យបំផុតរបស់ MBC នៅក្នុងឆ្នាំនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *