ជិតបានមើលហើយ! “រាជិនីសារព័ត៌មាន” វគ្គ២ បញ្ចប់ការថតលឿនជាងការរំពឹងទុក ត្រៀមចាក់ផ្សាយចុងឆ្នាំ

នៅពេលចេញផ្សាយរដូវកាលដំបូងកាលពីចុងឆ្នាំ២០២៣ ភាពយន្តភាគហុងកុង “រាជិនីសារព័ត៌មាន” (The Queen of News) បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន។ តារាសម្ដែងជាច្រើនក្នុងរឿងនេះបានមើលឃើញការកើនឡើងនៃប្រជាប្រិយភាព ខណៈតួឯកស្រី Charmaine Sheh គឺជោគជ័យកាន់តែខ្ពស់ ដោយបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមជាច្រើន។

ថ្មីៗនេះ ការថតរឿងភាគ The Queen of News រដូវកាលទី២ នៅប្រទេសចិនត្រូវបានបញ្ចប់មុនកាលកំណត់ ហើយតួសម្តែង និងក្រុមការងារបានរៀបចំពិធីជប់លៀងជុំគ្នា ស្របពេលមាន​ពាក្យ​ចចាមអារ៉ាម​ថា រឿងភាគថ្មីនេះ​អាច​នឹង​ត្រៀម​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ។Charmaine, Selena Lee, Bosco Wong និងតារាផ្សេងៗជាច្រើនទៀតបានចូលរួមក្នុងពិធីជប់លៀងបញ្ចប់ការថតនៅចិនដីគោក។ តួឯកស្រី Charmaine បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកមួយឈុត និងបានថតរូបយ៉ាងកក់ក្តៅជាមួយក្រុមការងារ។ ទន្ទឹមនោះ តារាស្រីវ័យ ៥០ ឆ្នាំរូបនេះក៏​បាន​ប្រាស្រ័យ​ទាក់ទង​យ៉ាង​កក់ក្ដៅ​ជាមួយ​នឹង​អ្នក​គាំទ្រ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ។

អ្នកគាំទ្រម្នាក់បានសរសើរពីទឹកចិត្តសប្បុរសរបស់ Charmaine ថា “គាត់ពិតជាសុភាពណាស់ នៅពេលដែលប៊ិចរបស់ខ្ញុំលេចទឹកថ្នាំ គាត់ក៏រំលឹកខ្ញុំរហូត ហើយថែមទាំងបានអញ្ជើញពួកយើងឱ្យថតរូបជាមួយគ្នាទៀតផង។ គាត់អនុញ្ញាតឱ្យខ្ញុំឈរក្បែរគាត់ និងបានទម្លាក់កញ្ចក់ឡានញញឹម និងគ្រវីដៃមកអ្នកគាំទ្រទៀត ពេលគាត់ចេញដំណើរទៅ”។

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានហុងកុង HK01 ការ​ថត​រឿង​ភាគថ្មីនេះ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ ដោយ​គ្រប់​ឈុត​នៅ​ Shenzhen ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ខែ​មិថុនា។ ឈុតដែលសេសល់នៅក្នុងទីក្រុងហុងកុងអាចនឹងចំណាយពេលថតមួយខែទៀត ដូច្នេះដំណើរការកាត់តអាចនឹងត្រូវបញ្ចប់ទាន់ពេលសម្រាប់ការចាក់បញ្ចាំងនៅចុងឆ្នាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *