ដំណឹងល្អសម្រាប់សិស្ស-និស្សិតភេទស្រី ដែលមានជីវភាពលំបាក ក្រសួងនឹងមានផ្ដល់ជូនកន្លែងស្នាក់នៅបណ្ដោះអាសន្ន ចំនួន ៩០ នាក់ សម្រាប់ឆ្នាំសិក្សា ២០២៦ – ២០២៧ នៅរាជធានីភ្នំពេញ។

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្ដល់ជូនកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនសិស្សនិស្សិតភេទស្រីចំនួន ៩០ នាក់ ដែលជាសិស្សមានជីវភាពលំបាក ខ្វះខាត ហើយកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃ ក្នុងឆ្នាំទី១ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ភ្នំពេញ។

លក្ខខណ្ឌដែលអាចដាក់ពាក្យបានរួមមាន ៖ ជានិស្សិតនារីក្រីក្រ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈនៅរាជធានីភ្នំពេញ។ ជានិស្សិតនារីដែលមានពិការភាព (សូមភ្ជាប់លិខិតបញ្ជាក់ពីមេឃុំ) និងជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។ បេក្ខជនត្រូវយកពាក្យមកដាក់ស្នើដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្ដមសិក្សាចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦ ៕
ប្រភព ៖ ក្រសួងអប់រំ























































Account
Security
Favourite Content