Netflix ចាប់ផ្ដើមរឹតបន្តឹងតម្លៃខ្លួនតួ ក្រោយការចំណាយផលិតរឿងមួយៗហក់ឡើងកប់ពពក

កម្មវិធីទស្សនាមាតិកាកម្សាន្តអនឡាញ Netflix បានកំណត់ថ្លៃខ្លួនតួសម្ដែងមិនឱ្យលើសពី ៤០០លានវ៉ុនក្នុងមួយភាគ ឬប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក ស្របពេលដែលតម្លៃផលិតកើនឡើងគុណនឹង ៥ ធ្វើឱ្យលទ្ធភាពផលិតធ្លាក់ចុះពី ១៤១ រឿងក្នុងឆ្នាំ ២០២១ មកត្រឹម ៨០រឿងក្នុងឆ្នាំ ២០២៥។

យោងតាមការចុះផ្សាយរបស់កាសែត Maeil Business កាលពីថ្ងៃទី៨ ខែមិថុនានេះ Netflix Korea បានចេញនូវយុទ្ធសាស្រ្តថ្មីដើម្បីគ្រប់គ្រងថ្លៃដើមនៃការផលិតរឿងភាគ ដោយបានកំណត់ថ្លៃតួឯកមកត្រឹម ៤០០លានវ៉ុន ឬប្រមាណ ៣០ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយភាគ។

ទោះនេះជាយុទ្ធសាស្រ្តដើម្បីទប់ស្កាត់ការចំណាយច្រើនលើសលប់ទៅលើតួសម្ដែងសម្រាប់ស្ទូឌីយោក្នុងស្រុកក្ដី ក៏ប៉ុន្តែតម្លៃដែល Netflix បានកំណត់នេះ នៅតែមានអត្រាខ្ពស់ បើប្រៀបធៀបនឹងតម្លៃស្ដង់ដារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ជាក់ស្ដែង មុនពេលដែលកម្មវិធីទស្សនាមាតិកាកម្សាន្តអនឡាញដូចជា Netflix, Disney+ និងកម្មវិធីដទៃទៀតបានចូលមកផលិតរឿងភាគកូរ៉េដោយផ្ទាល់ ជាធម្មតា ការផលិតក្នុងមួយភាគមានតម្លៃប្រហែល ៣០០ ទៅ ៤០០លានវ៉ុន ឬប្រមាណ ២២ ទៅ ៣០ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។

បច្ចុប្បន្ន តម្លៃផលិតក្នុងមួយភាគបានលោតដល់ ២ពាន់លានវ៉ុន ឬជាង ១លាន ៥សែនដុល្លារអាមេរិក ដោយការកើនថ្លៃគុណនឹង ៥នេះ មានមូលហេតុធំមកពីតម្លៃតួសម្ដែងម្នាក់ៗបានកើនឡើងខ្លាំង ជាពិសេសតួឯកធំៗតែម្ដង។  

បញ្ហាផ្នែកហិរញ្ញវត្ថុនេះ បានធ្វើឱ្យការផលិតរឿងភាគកូរ៉េមានការថយចុះយ៉ាងអាចសង្កេតបាន បើទោះបីជាតម្រូវការរបស់ទស្សនិកជនពីជុំវិញពិភពលោកនៅតែបន្តមានក៏ពិតមែន។ ប្រភពដដែលបានបង្ហាញទិន្នន័យថា នៅក្នុងឆ្នាំ ២០២២ កូរ៉េបានផលិតរឿងភាគរហូតដល់ទៅ ១៤១រឿង ខណៈឆ្នាំ ២០២៣ បានធ្លាក់មកត្រឹម ១២៣រឿង និងធ្លាក់មកត្រឹម ១០០រឿង នៅក្នុងឆ្នាំ ២០២៤។ ដូចគ្នាដែរ នៅក្នុងឆ្នាំ ២០២៥នេះ អ្នកជំនាញបានព្យាករណ៍ថា រឿងភាគថ្មីអាចនឹងមានចំនួនត្រឹម ៨០រឿងប៉ុណ្ណោះ។

អ្នកជំនាញដែលមិនបញ្ចេញអត្តសញ្ញាណរូបដដែលនេះ បានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនជាមួយនឹងកាសែត Maeil Business ថា ថ្វីបើតម្លៃតួធំៗគួរឱ្យតែទម្លាក់ខ្លះក៏ពិតមែន តែក្រុមការងារទាំងមូលគួរតែទទួលបានថ្លៃខ្លួនច្រើនជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *