Seunghan ត្រៀមបង្ហាញមុខជាថ្មីជាសិល្បករ​ទោល ក្រោយចាក​ចេញ​ពី RIIZE

Seunghan អតីត​សមាជិក​ក្រុម RIIZE គ្រោង​នឹង​បង្ហាញខ្លួនជាតារាចម្រៀងទោលលើកដំបូងក្នុងពេលឆាប់ៗនេះហើយ។

នៅថ្ងៃទី ៩ ខែមិថុនានេះ អ្នកនាំពាក្យរបស់ SM Entertainment បានបញ្ជាក់ប្រាប់សារព័ត៌មាន DongA.com ថា “ពេលនេះ Seunghan កំពុងរៀបចំសម្រាប់ការចេញបទចម្រៀងទោល ដោយមានបំណងចេញនៅខែកក្កដា។ សូមរង់ចាំតាមដានទាំងអស់គ្នា” ។

ដំណឹងនៃការចេញបទចម្រៀងទោលដំបូងរបស់ Seunghan បានលេចចេញជារូបរាងដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅពេលនោះ SM បាននិយាយថា “Seunghan កំពុងបន្តការបណ្តុះបណ្តាលនូវជំនាញជាច្រើនដូចជាជំនាញផ្នែកផលិត និងការគ្រប់គ្រង ដើម្បីត្រៀមខ្លួនសម្រាប់ការចេញបទចម្រៀងទោលរបស់ខ្លួន។ លោកមានបំណងបង្ហាញផ្នែកថ្មីនៃខ្លួនឯងក្នុងនាមជាសិល្បករទោល និងបន្តក្តីសុបិន ក៏ដូចជាទេពកោសល្យខ្លួន” ហើយផលិតកម្មក៏បានស្នើសុំការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ។

សូមរំឭកថា Seunghan បានបង្ហាញខ្លួនជាសមាជិកក្រុម RIIZE ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ប៉ុន្តែបានផ្អាកសកម្មភាពទាំងអស់ដោយគ្មានកំណត់នៅខែវិច្ឆិកា បន្ទាប់ពីមានព័ត៌មានចម្រូងចម្រាសពាក់ព័ន្ធជីវិតឯកជន។ ចាប់តាំងពីពេលនោះមក RIIZE បានបន្តផ្សព្វផ្សាយជាក្រុមដែលមានសមាជិកប្រាំមួយនាក់ ដោយបានចេញបទល្បីៗដូចជា “Love 119” និង “Boom Boom Bass” ដែលទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយ។

ដំបូងឡើយ SM បានប្រកាសពីការវិលត្រឡប់របស់ Seunghan ជាមួយ RIIZE ក្នុងខែតុលាឆ្នាំមុន ប៉ុន្តែបន្ទាប់ពីមានការរិះគន់ ការសម្រេចចិត្តត្រូវបានផ្លាស់ប្តូរវិញក្នុងត្រឹមតែពីរថ្ងៃក្រោយមក ហើយទីបំផុតផលិតកម្មក៏បានបញ្ជាក់ថា Seunghan ត្រូវចាកចេញពីក្រុមជាផ្លូវការ។

ក្រោយមក Seunghan បានសុំទោសសមាជិក និងអ្នកគាំទ្ររបស់ខ្លួនដោយនិយាយថា៖ “ខ្ញុំលែងចង់បង្កគ្រោះថ្នាក់អ្វីទៀតហើយ ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាក្រុម RIIZE ដែលខ្ញុំស្រលាញ់នឹងបន្តទទួលបានការស្រលាញ់ និងគាំទ្រ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *