“ព្រះភូមិ” ភាពយន្តពិសេសសម្រាប់រដូវបុណ្យភ្ជុំ ត្រៀមតំណាងកម្ពុជាចូលរួមមហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF

ភាពយន្តរន្ធត់ថ្មីរឿង “ព្រះភូមិ” ដែលនឹងចេញបញ្ចាំងនៅតាមបណ្ដារោងភាពយន្តក្នុងរដូវបុណ្យភ្ជុំនេះ ត្រូវបានជ្រើសរើសជាភាពយន្តតំណាងកម្ពុជាចូលរួមមហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF Asia 2024។

ផ្អែកតាមផលិតកម្ម BONG Film and Media បានបង្ហើបឱ្យដឹងកាលពីថ្ងៃអាទិត្យ ភាពយន្តរឿង “ព្រះភូមិ” ត្រូវបានជ្រើសរើសជាផ្លូវការជានៃប្រភេទភាពយន្តសាច់រឿងដ៏លេចធ្លោសម្រាប់មហោស្រព AAIFF Asia 2024 តំណាងប្រទេសកម្ពុជា​ ព្រមជាមួយភាពយន្តមកពីប្រទេសចិន​ និងឥណ្ឌា។

សូមបញ្ជាក់ថា “ព្រះភូមិ” គឺជាភាពយន្តបែបរន្ធត់រៀបរាប់អំពីតួឯកស្រីឈ្មោះស្រីមុំ ដែលមានញាណពិសេសអាចមើលឃើញវិញ្ញាណខ្មោចនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងតែងតែធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចជានិច្ច។ ទោះយ៉ាងណា ភាពភ័យខ្លាចនេះបានកើតឡើងកាន់តែខ្លាំង បន្ទាប់ពីនាងអាចមើលឃើញវិញ្ញាណមិត្តភ័ក្ដិជិតស្និទ្ធរបស់នាងដែលបានស្លាប់យ៉ាងអាថ៌កំបាំង ដោយមិនច្បាស់ថាជាករណីអត្តឃាត ឬករណីធ្វើឃាតកម្មឱ្យប្រាកដនោះឡើយ។

មិនត្រឹមតែសាច់រឿងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែភាពយន្តខ្មែរមួយរឿងនេះក៏មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា តារា​កូន​ខ្មែរ​កាត់​បារាំង កញ្ញា Khemma Metayer Top 5 Miss Universe Cambodia 2024 ជាតួ​ឯកស្រី, ម្ចាស់ជយលាភី Mister Freshy 2022 លោក ស៊ូរ៉ា ដារ៉ា ជាតួឯកប្រុស និងតារាសម្ដែងពោរពេញដោយទេពកោសល្យផ្សេងៗទៀតរួមមានអ្នកនាង ថន ថាណែត បេក្ខភាព The Voice Cambodia លោក សេង ផានិត និងកញ្ញា គីម ស៊ីវឡាម។

អ្នក​ដឹក​នាំ​រឿងផ្ទាល់គឺលោក​ សេង ​ធី ជា ដែលទស្សនិកជនធ្លាប់បានស្គាល់តាមរយៈស្នាដៃដឹកនាំរឿង “បងលុច្សឃើញខ្មោច” នាពេលកន្លងមកបាន​លើក​ឡើង​​ថា​​​ រឿង​មួយ​​នេះ​នឹងផ្ដល់ជូននូវទស្សនីយភាពថ្មីប្លែក មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ដាយ​ ថវិកា​ដែល​ចំណាយ​នៅ​ក្នុង​ការ​ទស្សនា​នោះ​ឡើយ​​​។​

ចង់​ដឹង​ថា​ពិត​ដូច​អ្នក​ដឹក​នាំ​រឿង​ប្រាប់​ដែរ ​ឬ​អត់ ​​ប្រិយមិត្តអាចចូលរួម​ទស្សនា​​ដោយ​ផ្ទាល់​ទាំង​អស់​គ្នា​ ដោយភាពយន្ត “ព្រះភូមិ” នឹងមានបញ្ចាំងនៅ​តាម​បណ្ដា​រោង​កុន​នៅ​ទីក្រុង​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ចាប់ពី​ថ្ងៃ១​ ខែ​តុលា​ ឆ្នាំ​២០២៤​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *