រឿងថ្មី Jung Hae-in ក្លាយជាភាពយន្តកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសសម្រាប់មហោស្រពកានឆ្នាំនេះ

តារាសម្ដែងកូរ៉េខាងត្បូង Jung Hae In បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តក្រុងកានលើកដំបូង ខណៈភាពយន្តរបស់លោកត្រូវបានជ្រើសរើសសម្រាប់ការបញ្ចាំងពិសេសនៅពាក់កណ្ដាលអាធ្រាត ថ្ងៃទី២០ ខែឧសភា។

ជារឿងកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសសម្រាប់ការបញ្ចាំងពិសេសនេះ ភាពយន្តថ្មីរបស់អ្នកដឹកនាំ Ryu Seung Wan មានចំណងជើងថា “I, The Executioner” ឬចំណងជើងកាត់ “Veteran 2” មានការចូលរួមសម្តែងដោយ Jung Hae In, Hwang Jung Min និង Kim Mu Yeol ។

មុនពេលការបញ្ចាំងជាផ្លូវការ ក្រុមតារាសម្ដែងនិងផលិតកររឿងនេះបានដើរលើកម្រាលព្រំក្រហមរបស់កម្មវិធី ដោយតារាសម្ដែង Hwang Jung Min បានស្វាគមន៍អ្នកគាំទ្រដោយស្នាមញញឹម ខណៈពេលដែល Jung Hae In បានចុះហត្ថលេខាសម្រាប់អ្នកគាំទ្រជាច្រើនមុនពេលចាក់បញ្ចាំង និងកំលុងពេលរង់ចាំដើរនៅលើកម្រាលព្រំ។

នេះជាលើកដំបូងក្នុងរយៈពេលប្រហែល ១៩ ឆ្នាំដែលអ្នកដឹកនាំរឿង Ryu Seung Wan  ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្តទីក្រុង Cannes ចាប់តាំងពីខ្សែភាពយន្តឆ្នាំ ២០០៥ របស់លោកមានចំណងជើងថា “Crying Fist” បានឈ្នះពានរង្វាន់។ សម្រាប់តារាសម្ដែង Hwang Jung Min ឆ្នាំនេះគឺជាការចូលរួមលើកទី៤ ខណៈសម្រាប់ Jung Hae In នេះ​ជា​លើក​ដំបូង​​សម្រាប់លោកដែលបាន​ដើរ​លើ​កម្រាល​ព្រំ​មហោស្រពកាន។

​គួរបញ្ជាក់ថា “I, The Executioner” គឺជាភាពយន្តបាញ់ប្រហារឧក្រិដ្ឋកម្ម រៀបរាប់ពីការធ្វើការរបស់ប៉ូលីសស៊ើបអង្កេតពីរនាក់ លើករណីការសម្លាប់ស្ត្រីប្រាំនាក់ និងការសម្លាប់ខ្លួនរបស់ក្មេងប្រុសអាយុ ១៦ ឆ្នាំ។ ភាពយន្តនេះ​ជា​ភាគ​បន្តរបស់​រឿង “Veteran” ដែល​ទទួល​បាន​អ្នក​ទស្សនា​ដល់​ទៅ ១៣,៤ លាន​នាក់​កាលពី ៩ ឆ្នាំមុន និងគ្រោងចេញបញ្ចាំងផ្លូវការនៅកូរ៉េ នៅឆមាសទី២ ឆ្នាំ២០២៤នេះ។

ទស្សនារូបភាពនៃសកម្មភាពបន្ថែមទៀតរបស់ Jung Hae-in និងមិត្តរួមក្រុមក្នុងកម្មវិធីមហោស្រពកាន៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *