មហោស្រពភាពយន្តជប៉ុនអនឡាញ​ឆ្នាំ២០២៤ នឹងចាក់បញ្ចាំងនៅប្រទេស និង តំបន់ចំនួន២៧

មូលនិធិជប៉ុន នឹងប្រារព្ធមហោស្រព ភាពយន្តជប៉ុនអនឡាញ​ឆ្នាំ២០២៤ មានរយៈពេល៤សប្តាហ៍​ចាប់ពីថ្ងៃទី ៥ខែមិថុនា រហូតដល់ថ្ងៃទី ៣ ខែកក្កដា ដែលមហោស្រពនេះជាផ្នែកមួយរបស់មហោស្រពជប៉ុន​ ធ្វើឡើងក្នុងគោលបំណងចែកចាយ ក្តីរីករាយ របស់ភាពយន្តជប៉ុន ទៅកាន់ពិភពលោក។

មហោស្រពនេះ ក៏នឹងមានការចាក់បញ្ចាំង រឿង JUNGLE EMPEROR LEO ឬស្គាល់ថា KIMBA THE WHITE LION ដែលត្រូវបានតម្លើងគុណភាពសារជាថ្មីកម្រិត 4K សម្រាប់ខ្នាតឌីជីថល​។

មហោស្រពភាពយន្តជប៉ុនអនឡាញ​ឆ្នាំ២០២៤លើកទី៣នេះ​ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេស និងតំបន់ ដែលបានបំបែកកំណត់ត្រា ចំនួន២៧ ដោយពាំនាំមកជាមួយនូវប្រភេទកុនដ៏សម្បូរបែប ថែមទាំងរឿងភាគទូរទស្សន៍ ដែលទទួលបាន ចំណាប់អារម្មណ៍ខ្ពស់។

ចំណងជើងរឿងទាំងនោះរួមមាន៖ We Made a Beautiful Bouquet ដែលបានផ្ទុះប្រជាប្រិយភាពក្នុងចំណោមក្មេងៗជំនាន់​Z ឬហៅថា Gen Z បន្ទាប់ពីការចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២១ និងរឿង Baby

Assassins ដែលបានអង្រួនបណ្តាញសង្គមរបស់ ប្រទេសជប៉ុនឲ្យរង្គោះរង្គើរ (វគ្គទីបីរបស់រឿងនេះ នឹងគ្រោងនឹងចេញផ្សាយនៅប្រទេសជប៉ុននា រដូវស្លឹកឈើជ្រុះ)។

រឿងផ្សេងៗទៀតដែលមានភាពលេចធ្លោនោះគឺ School Meals Time Graduation និង រឿងThe Zen Diary ដែលរឿងទាំងពីរនេះ បានបង្ហាញពីវប្បធម៌អាហារដ៏ឈ្ងុយឆ្ងាញ់របស់ប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះ ក៏មានការបញ្ចាំងលើកដំបូងនៃរឿង JUNGLE EMPEROR LEO ឬហៅថា KIMBA THE WHITE LION ជាមួយនឹងកំណែទម្រង់ឌីជីថល កម្រិត4K ដែលជារឿងគំនូរជីវចលបុរាណផ្អែកលើស្នាដៃបង្កើតម៉ង់ហ្កាដ៏ល្បីល្បាញ របស់លោក TEZUKA Osamu ។

រឿងភាគតាមទូរទស្សន៍ចំនួនពីរដែលមានប្រជាប្រិយភាពខ្លាំងបំផុត គឺរឿងDowntown Rocket និងRIKUOH ក៏នឹងមានសម្រាប់ទស្សនាទាំងស្រុងផងដែរ។ រឿង​ភាគ​​ដ៏ជក់ចិត្ត​​ទាំងនេះ​ បានឆ្លុះបញ្ចាំងពីខ្សែជីវិត​មនុស្សដែល​ឧស្សាហ៍​ព្យាយាម តស៊ូ​ឈោងចាប់ក្តី ស្រមៃដ៏ធំរបស់ខ្លួន​ ក៏បាន​ក្លាយ​ជា​រឿង​ដ៏ពេញនិយម​ភ្លាមៗ​នៅពេល​ដែលរឿងនេះបានចាក់ផ្សាយ នៅ​ប្រទេស​ជប៉ុន។

នៅពេលដែលស្ថានភាពសង្គម ប្រទេសជប៉ុនកំពុងមានការវិវឌ្ឍន៍ ក្រោយការរាតត្បាតជម្ងឺកូវីឌ១៩ និងបន្ទាប់ពី ខ្សែភាពយន្ត  Godzilla Minus One និង The Boy and the Heron បានទទួលជោគជ័យយ៉ាងខ្លាំងក្រោយការឈ្នះពានរង្វាន់ អូស្ការ យើងបានជ្រើសរើសចំណងជើងរឿង យ៉ាងប្រុងប្រយ័ត្ន ហើយយើងក៏ជឿជាក់យ៉ាងមុតមាំថារឿងទាំងនេះ នឹងអាចឆក់យក បេះដូងរបស់ទស្សនិកជននៅជុំវិញពិភពលោក។ (កូណូមិ មីសាហ្វុមិ ផលិតករមហោស្រពភាពយន្តជប៉ុន)

នៅឆ្នាំនេះមហោស្រពភាពយន្តជប៉ុនអនឡាញ នឹងចែកចាយភាពយន្ត និងរឿង ភាគទូរទស្សន៍ទៅកាន់ប្រទេស និងតំបន់និងជា ភាសាផ្សេងៗគ្នា ដើម្បីជួយចែករំលែកភាពយន្ត ជប៉ុនជាមួយទីផ្សារក្រៅប្រទេស។

វីដេអូផ្សព្វផ្សាយពីមហោស្រពភាពយន្ត និងវីដេអូដែលបង្ហាញសាររបស់អ្នកដឹកនាំរឿង ក៏មាននៅលើបណ្តាញ YouTube ផ្លូវការរបស់ JFF+  (JFF+’s official YouTube channel)។ បន្ថែមពីលើការចែកចាយខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ យើងក៏មានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផ្សេង​ៗ នឹងធ្វើឡើងនៅជុំវិញ ពិភពលោកក្នុងអំឡុងពេលដែលមហោស្រពនេះប្រព្រឹត្តទៅ។ សូមចូលទៅកាន់គេហទំព័រ https://jff.jpf.go.jp/watch/jffonline2024/ នៃមហោស្រពនេះ សម្រាប់ព័ត៌មានលម្អិត នៃព្រឹត្តិការណ៍ទាំងនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *