ហេតុផលបែបនេះ ទើបសាស្រ្ដាចារ្យម្នាក់បំបែកឯតទគ្គកម្មពិភពលោករស់នៅក្រោមទឹករហូតដល់ ១០០ ថ្ងៃ

សាស្រ្តាចារ្យម្នាក់មកពីសាកលវិទ្យាល័យក្នុងរដ្ឋផ្លរីដាបានបំបែកឯតទគ្គកម្មពិភពលោក ដោយស្នាក់នៅក្រោមទឹកអស់រយៈពេលវែងបំផុត។ លោកមានឈ្មោះថា Joseph Dituri ជាជាមន្ត្រីកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ និងបច្ចុប្បន្នសាស្រ្តាចារ្យផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ South Florida បានរស់នៅក្នុងផ្ទះសំណាក់ក្រោមទឹក Jules’ Undersea Lodge នៅក្នុងបឹង KEY LARGO ដែលមានជម្រៅ ៣០  ហ្វីត ឬជាង ១៥ ម៉ែត្រដោយ។ ​​

យោងតាមសារព័ត៌មាន Florida Keys News ផ្ទះសំណាក់នេះផងដែរត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៨៦ ដោយមុនដំបូងការសាងសង់កន្លែងនេះក្នុងគោលបំណងធ្វើជាមន្ទីរពិសោធន៍ ប៉ុន្តែក្រោយមកទើបកែប្រែមកជាផ្ទះសំណាក់វិញ។

លោក Dituri បាននិយាយថាចាប់តាំងពីថ្ងៃទី ១ ដែលលោកសម្រេចចិត្តទៅរស់នៅក្រោមទឹកបែបនេះមិនមែនក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោកអ្វីនោះឡើយ ពោលគឺលោកចង់ស្វែករកបន្ថែមឱ្យកាន់តែខ្លាំងអំពីភាពអត់ធ្មត់របស់មនុស្សលោកសម្រាប់ការរស់នៅក្នុងពិភពលោកក្រោមទឹកដែលមានសម្ពាធជាមួយបរិយាកាសឯកោ ខ្លាំងបំផុត។ ការរស់នៅក្រោមទឹកគឺត្រូវបានធ្វើឡើងក្រោមគម្រោងដែលមានឈ្មោះថា Project Neptune 100។

គម្រោងនេះផងដែរក៏មានគោលបំណងសិក្សាបន្ថែមអំពីរបៀបដែលរាងកាយ និងផ្លូវចិត្តរបស់មនុស្សឆ្លើយតបនឹងបរិយាកាសមានសម្ពាធខ្លាំង និងដាច់ស្រយាលដូច្នេះ។ មិនត្រឹមប៉ុណ្ណេះ គម្រោងមួយនេះក៏បានរចនាឡើងដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមអ្នកស្រាវជ្រាវមហាសមុទ្រ និងអវកាសយនិកក្នុងបេសកកម្មរយៈពេលវែងនាពេលអនាគតផងដែរ។

ដូច្នេះហើយទើបលោកបានចំណាយបីខែ និងប្រាំបួនថ្ងៃក្នុងការរស់នៅក្រោមទឹកធ្វើការពិសោធន៍ និងវាស់វែងនូវជីវិតប្រចាំថ្ងៃរបស់លោកដើម្បីតាមដានពីរបៀបដែលរាងកាយលោកឆ្លើយតបទៅនឹងការកើនឡើងនៃសម្ពាធទៅតាមពេលវេលា។ ផ្អែកតាមប្រភពខាងក្នុងបានរាយការណ៍ថា​​​ក្នុងរយៈពេលដែលលោករស់នៅក្រោមទឹក លោកទទួលទានអាហារដែលមានផ្ទុក​ប្រូតេអ៊ីនច្រើនដូចជាស៊ុត និងត្រីសាលម៉ុនជាដើម រួមជាមួយលំហាត់ប្រាណមួយចំនួនផងដែរ។ 

យោងតាមប្រធានមូលនិធិ Ian Koblick បានឱ្យដឹងថាមូលនិធិអភិវឌ្ឍន៍ធនធានសមុទ្រ​ជាម្ចាស់របស់ផ្ទះសំណាក់ក្រោមទឹកបានស្នើសុំឱ្យ Guinness បញ្ជាក់វិញ្ញាបនបត្រទទួលស្គាល់លោក ហើយលោកក៏ត្រូវបានគេស្គាល់ថាជា Dr. Deep Sea ថែមទៀតផង។ ដំណឹងមួយនេះបានធ្វើឱ្យសារព័ត៌មានធំៗ និងល្បីៗជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមិនធម្មតានោះទេ។

ក្រោយពេលបានក្រោកឡើងពីទឹកមកវិញ Joseph Dituri បាននិយាយថាពេលវេលាដែលលោករីករាយបំផុតគឺបានប្រាស្រ័យទាក់ទង និងបង្រៀនអនឡាញទៅដល់សិស្សជិត ៥ ០០០ នាក់មកពី ១២ ប្រទេសខុសៗគ្នា ហើយពួកគេពិតជាយកចិត្តទុកទៅលើការថែរក្សា ការពារ និងធ្វើឱ្យបរិស្ថាននៅសមុទ្រឱ្យមានភាពស្រស់ស្អាតឡើងវិញ។ លើសពីនេះ លោកក៏ត្រូវបានមនុស្សប្រមាណ ៦០ នាក់ផ្សេងទៀតមកលេង និងសួរសុខទុក្ខផងដែរ។ ជាពិសេសលោកបាននិយាយថាលោកពិតជានឹងព្រះអាទិត្យដ៏ស្រស់ស្អាតខ្លាំងថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម